KPT+
អស់បារម្ភ! ឲ្យតែនៅស្រឡាញ់ស្បែក ចាស់បន្តិច ក៏មានវិធីជួយបាន
ស្រីៗអាយុកាន់ច្រើន ស្បែកកាន់តែប្រែឡើងស្នាមជ្រួញ ស្ងួត ហើយមានអាចម៍រុយ។ សូម្បីមហារីកស្បែក ក៏អាចកើតបានដែរ។

ទោះយ៉ាងណា ក៏មានរបៀបគ្រប់គ្រង ការពារ និងថែទាំដែរ។ ស្ដាប់ “Hello គ្រូពេទ្យ” ពន្យល់៖១- #ស្បែកស្ងួតពេលអាយុច្រើនទៅ ស្បែកបាត់បង់ជាតិទឹក ហើយស្ងួត។ ធម្មតា ស្បែកស្ងួតមាននៅកែងដៃ កំភួនដៃ និងជើងផ្នែកខាងក្រោម។ ស្បែកមើលទៅមានសភាពគ្រើម ស្ទាបហើយមានអារម្មណ៍បែកស្រកា។ កត្តាខ្លះៗអាចបង្កឲ្យស្បែកស្ងួត៖– ជក់បារី- ខ្វះជាតិទឹក– ចំណាយពេលច្រើនពេក នៅក្រោមពន្លឺថ្ងៃ– មានបញ្ហាសុខភាពមួយចំនួន ដូចជា ទឹកនោមផ្អែម ឬតម្រងនោម– នៅកន្លែងខ្យល់ស្ងួតយូរ ដូចជា អ្នកធ្វើការ ឬនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់– បែកញើស និងបាត់បង់ជាតិប្រេងលើស្បែក។
២- #ត្រូវធ្វើអីខ្លះដើម្បីជួយស្បែកស្ងួតបាន? គួរប្រើផលិតផលផ្តល់សំណើម ដូចជា ក្រែម ឬឡេរាល់ថ្ងៃ ដើម្បីកាត់បន្ថយភាពស្ងួត ទោះស្បែកមើលទៅមានសភាពសើមក៏ដោយ។ កុំងូតទឹក ឬទឹកផ្កាឈូកក្តៅ ព្រោះទឹកក្តៅអាចសម្អាតយកចេញជាតិប្រេងនៅលើស្បែកបាន។
៣- #ជ្រួញ របស់ប្រើរាល់ថ្ងៃ ឬការប្រឈមនឹងកាំរស្មី UV ពីព្រះអាទិត្យ អាចធ្វើឲ្យជ្រួញបាន។– របៀបគ្រប់គ្រង៖ ឈប់ជក់បារី ប្រើផលិតផល ព្យាបាលដោយពន្លឺ ឬការបកស្បែកដោយលាប (ឡេ-ក្រែម) ជាតិគីមី អាចនឹងមានប្រយោជន៍ ហើយជួយបានច្រើន។ ការព្យាបាលទាំងនេះត្រូវធ្វើដោយពេទ្យឯកទេស ឬគួរពិភាក្សាជាមួយពេទ្យឯកទេសកែសម្ផស្ស ថាតើអាចប្រើវិធីសាស្ត្រទាំងនេះបានទេ។
៤- #អាចម៍រុយ អាចម៍រុយ ជាចំណុចរាបស្មើ ពណ៌ត្នោត ឬក្រមៅលើស្បែកមនុស្សចាស់។ ធម្មតា វាមានលើមុខ ប្រអប់ដៃ កញ្ចឹងក និងដៃ តែមិនប៉ះពាល់សុខភាពទេ។– គ្រប់គ្រងអាចម៍រុយ៖ ការព្យាបាលអាចម៍រុយនៅផ្ទះ មិនចាំបាច់មានវេជ្ជបញ្ជាទេ។ ថ្នាំដែលមានផ្ទុកជាតិ hydroquinone អាចម៍រុយអាចសាបរលាបពណ៌ ក្រោយលាបវា។ គួរការពារស្បែកពីពន្លឺថ្ងៃ ក៏អាចជួយពន្យឺតកើតអាចម៍រុយបានដែរ។
៥- #មហារីកស្បែក មហារីកស្បែកជាបញ្ហាអាចរាលដាលពេញខ្លួន។ មូលហេតុធំជាងគេរបស់មហារីកស្បែក គឺមកពីពន្លឺព្រះអាទិត្យ។ កាំរស្មី UV ក្នុងព្រះអាទិត្យអាចបំផ្លាញស្បែកបាន។ហេតុនេះ គួរពិនិត្យមើលស្បែកជាប្រចាំ ដើម្បីដឹងថាតើមានមហារីកស្បែក ឬអត់។ តែករណីមហារីស្បែក ភាគច្រើននៅអាស៊ីយើងអាចកើត ក្នុងអាត្រាទាបប៉ុណ្ណោះ បើធៀបនឹងប្រជាជនអឺរ៉ុប ឬពួកស្បែកស។

៦- #គំនិតគន្លឹះទូទៅ រក្សាស្បែកឲ្យស្អាត៖ សម្អាតស្បែកដោយសាប៊ូស្រាលស្រទន់ និងទឹកធម្មតា មិនក្តៅមិនត្រជាក់។ សាប៊ូខ្លាំងៗ និងទឹកក្តៅហុយៗ អាចសម្អាតយកចេញជាតិប្រេងចាំបាច់លើស្បែក ធ្វើឲ្យវាក្លាយជាកាន់តែស្ងួតឡើង។– រក្សាឲ្យមានជាតិទឹកគ្រប់គ្រាន់៖ ផឹកទឹកឲ្យបានច្រើនពេញមួយថ្ងៃដើម្បីរក្សាភាពមានជាតិទឹកគ្រប់គ្រាន់។ ទឹកអាចជួយស្បែកឲ្យនៅក្មេង និងរលោងបាន។ គួរប្រើផលិតផលផ្តល់សំណើមដល់ស្បែក។– ចៀសវាងត្រូវថ្ងៃ៖ ព្រះអាទិត្យអាចបំផ្លាញស្បែកបាន អ៊ីចឹងហើយគួរប្រើក្រែមការពារកំដៅថ្ងៃ និងពាក់អាវដៃវែង ខោជើងវែង មួក និងស្រោមដៃ។ ការប្រែប្រួលលើស្បែក ជាការវិវត្តនៃភាពចាស់។ការថែទាំស្បែកសំខាន់ណាស់ វាអាចពន្យឺតដំណើរការ និងបង្ការជំងឺស្បែកវិវត្ដភាពចាស់បាន៕

-
សន្តិសុខសង្គម១០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?