KPT+
ខ្លាចកូនលង់ខ្លួនរត់ចេញពីផ្ទះ ឪពុកម្ដាយត្រូវដឹងតិចនិកដោះស្រាយទាំងនេះ
មានកូនមិនមែនងាយស្រួលទេ ជាប៉ាម៉ាក់គេ គឺមានទំនួលខុសត្រូវច្រើន បារម្ភច្រើន ចាប់តាំងពីកូនទើបកើត ដល់ពេញវ័យក៏នៅតែបារម្ភ ខ្លាចកូនមិនស្អាតដូចគេ រៀនមិនពូកែដូចគេ ខ្លាចនេះខ្លាចនោះ។ បើកូនតាមគន្លងមិនអីទេ ប៉ុន្តែបើមិនតាមគន្លងច្បាស់ជាចុកឈាមស្លាប់ហើយ។ ជាប៉ាម៉ាកគេ ទើបដឹងអារម្មណ៍នេះ ណាមួយបច្ចុប្បន្នក្មេងៗទើបធំ ងាយលង់តាមគ្នាណាស់ ប្រហែសតែបន្តិចខូចអនាគតទទេ។ អត្ថបទនេះ ប្រហែលអាចជួយប៉ាម៉ាក់ ដោះស្រាយបញ្ហាកូនៗរត់ចេញពីផ្ទះបានខ្លះ។
១- ហេតុអ្វីបានយុវវ័យចូលចិត្តរត់ចេញពីផ្ទះ?
មានមូលហេតុជាច្រើនដែលនាំឲ្យក្មេងរត់ចេញពីផ្ទះ ដូចជា៖
មកពីខ្លួនគេផ្ទាល់
- វក់នឹងអ្វីមួយជ្រុលហួសហេតុ ដូចជា ស្នេហាតាមប្រព័ន្ធអ៊ីនធឺណេត វីដេអូហ្គេម ថ្នាំញៀន
- មិនស្ថិតនៅក្រោមបង្គាប់
- ត្រូវឪពុកម្ដាយឃុំនៅតែក្នុងផ្ទះ
- មានគម្រោងរត់តាមគូស្នេហ៍។
មកពីបញ្ហាគ្រួសារ និងមនុស្សជុំវិញខ្លួន
- ប៉ាម៉ាក់ឈ្លោះគ្នា ឬលែងលះគ្នា
- បាត់បង់អារម្មណ៍កក់ក្តៅ ឬទំនាក់ទំនងជាមួយសមាជិកគ្រួសារ
- ហិង្សាក្នុងគ្រួសារ
- បញ្ហាហិរញ្ញវត្ថុ
- មានអ្នកជិតខាងមិនល្អ។
សញ្ញាបង្ហាញថាយុវវ័យប្រុងរត់ចោលផ្ទះ
- បង្ហាញការផ្លាស់ប្ដូរអារម្មណ៍មិនទៀងទាត់
- សម្គាល់ឃើញមានការផ្លាស់ប្ដូររាងកាយ (ចុះទម្ងន់ ឬមិនមានអនាម័យរាងកាយ)
- បាត់ទំនុកចិត្តលើខ្លួនឯង
- ធ្លាក់ចូលក្នុងបញ្ហាបាក់ទឹកចិត្ត ឬនៅឯកោ
- ឧស្សាហ៍មានប្រតិកម្មជាមួយអ្នកដទៃ
- មានលទ្ធផលការសិក្សាធ្លាក់ចុះអាក្រក់ភ្លាមៗ ឬគេចសាលាញឹកញាប់
- មានគំនិតចង់សម្លាប់ខ្លួន
- និយាយកុហកច្រើន និងលួចរបស់
- ផឹកស្រា ឬញៀនគ្រឿងញៀន
- រក្សាទុកអាវុធអាចបង្កគ្រោះថ្នាក់ផ្សេងៗ
២- ត្រូវធ្វើម៉េចដើម្បីការពារកុំឲ្យយុវវ័យរត់ចេញពីផ្ទះ?
– ព្យាយាមបង្កើនទំនាក់ទំនងរវាងប៉ាម៉ាក់ និងកូនៗ៖ មិនត្រូវធ្វើឲ្យទំនាក់ទំនងនេះតឹងតែង ឬអវិជ្ជមាននោះទេ។ ប្រសិនបើមានជម្លោះ សូមព្យាយាមនិយាយជាមួយកូន បន្ទាប់ពីជម្លោះចប់។ ត្រូវធ្វើឲ្យកូនជឿថា ទោះមានរឿងអ្វីកើតឡើង ប៉ាម៉ាក់នៅតែស្រលាញ់ពួកគេដោយគ្មានលក្ខខណ្ឌដែរ។
– ប្រសិនបើកូនប្រាប់ពីបញ្ហា ត្រូវធ្វើខ្លួនជាអ្នកស្ដាប់ដ៏ល្អម្នាក់៖ ត្រូវស្ដាប់នូវគំនិត អារម្មណ៍ និងទឹកចិត្តរបស់កូន បន្ថែមជាមួយការអាណិតអាសូរចំពោះកូនទៀតផង។
– ដើរតួរជាមិត្តល្អម្នាក់របស់កូន៖ សួរសុខទុក្ខកូនយើងរៀងរាល់ថ្ងៃ ពិភាក្សាបញ្ហាផ្សេងៗ ឬចែករំលែករឿងសម្ងាត់ជាមួយគ្នា។ ដោយសកម្មភាពទាំងអស់នេះ ជួយឲ្យយើងនឹងដឹងប្រសិន បើមានបញ្ហាមិនល្អណាមួយកើតឡើងចំពោះកូនយើង និងថែមទាំងអាចកំណត់ដំណោះស្រាយ ដើម្បីបញ្ចប់បញ្ហាមុនកើតឡើងទៀតផង។
– ត្រូវធ្វើជាអ្នកនាំផ្លូវសម្រាប់កូនៗ៖ បង្រៀនកូនៗពីបំណិនជីវិត (របៀបដោះស្រាយបញ្ហា ឬជំនាញក្នុងការទទួលខុសត្រូវ)។ អ្វីដែលសំខាន់ ត្រូវបង្រៀនកូនៗឲ្យហ៊ានប្រឈមមុខនឹងបញ្ហា ព្រោះការគេចវេះ មិនមែនជាដំណោះស្រាយល្អនោះទេ។
– កុំបិទសិទ្ធសេរីភាពកូន៖ ត្រូវផ្ដល់សេរីភាពខ្លះចំពោះកូនៗ ព្រោះពេលខ្លះកូនយើងក៏ត្រូវការភាពផ្ទាល់ខ្លួន និងសិទ្ធ ដើម្បីស្វែងយល់ពីពិភពលោកនេះដែរ។ វិធីគ្រប់គ្រងតឹងរ៉ឹងពេក នឹងធ្វើឲ្យមានគំនាប សម្ពាធទៅកូន។
– កុំបណ្ដោយឲ្យកូនរត់ចេញពីផ្ទះ៖ នៅក្នុងភាពជាយុវវ័យ គំនិតអវិជ្ជមាន ឬពាក្យមិនល្អ អាចធ្វើស្ថានភាពកាន់តែលំបាក។
៣- ត្រូវប្រតិកម្មរបៀបម៉េចបន្ទាប់ពីកូនរត់ចេញពីផ្ទះ?
ទោះបីជាប៉ាម៉ាក់ខិតខំក៏ដោយ ក៏កូនយើងអាចនៅតែរត់ចោលផ្ទះដែរ។ ទោះបីជាការរត់ចេញពីផ្ទះនេះ បញ្ចប់ដោយការវិលត្រលប់មកវិញក៏ដោយ ក៏នៅពេលនេះ ជាពេលប៉ាម៉ាក់ត្រូវតែមានប្រតិកម្មតបតបញ្ហានេះ។
– មិនត្រូវជេរស្ដី ឬវាយកូនទេ៖ សកម្មភាពនេះ មិនត្រឹមតែធ្វើឲ្យកូនឈឺចាប់ផ្លូវកាយប៉ុណ្ណោះទេ ប៉ុន្តែផ្លូវចិត្ត ឬផ្លូវអារម្មណ៍ ក៏ប៉ះពាល់ដូចគ្នា។ ចាំបាច់បំផុត ត្រូវឲ្យកូនដឹងថា យើងបារម្ភពីគេ។
– លើកទឹកចិត្តកូន និយាយអ្វីកើតឡើង និងហេតុផលនាំឲ្យកូនរត់ចេញពីផ្ទះ៖ វាជាការសំខាន់ ត្រូវដឹងពីមូលហេតុនៅពីក្រោយ ដើម្បីការពារនៅថ្ងៃអនាគត។ សូមព្យាយាមដោយស្ងៀមស្ងាត់ ប្រើសំឡេងទន់ និងភាសាលក្ខណៈមនុស្សពេញវ័យ។
– មិនត្រូវសួរនាំកូនច្រើនពេកទេ៖ ក្នុងករណីកូនមិនព្រមនិយាយចេញឲ្យយើងដឹង ត្រូវជំនួយពីមនុស្សណាម្នាក់ ទាំងប៉ាម៉ាក់ និងកូន សុទ្ធតែទុកចិត្ត និងគោរព ដើម្បីជួយលួងលោមគេ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ធ្វើយ៉ាងណាដឹងថាកូនៗវ័យជំទង់កំពុងមានស្នេហា?
ចុចអាន៖ បណ្ដាញសង្គម បង្កផលប៉ះពាល់ផ្លូវចិត្តក្មេងស្រីជំទង់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ