KPT+
ចង់ឱ្យកូនក្លាយជាក្មេងចិត្តល្អ ឪពុកម្ដាយអាចបង្រៀនវិធីទាំងនេះ
ម៉ាក់ប៉ាគ្រប់រូបតែងចង់ឲ្យកូនធំឡើងក្លាយជាមនុស្សល្អ ចេះជួយទុក្ខធុរៈអ្នកដទៃ និងសង្ឃឹមថាកូនអាចក្លាយជាធនធានល្អសម្រាប់ប្រទេសជាតិ។ ទន្ទឹមនឹងការចង់បានបែបនេះ យើងជាអាណាព្យាបាលគួរតែបង្ហាត់បង្រៀនកូនដោយខ្លួនឯងនូវរឿងងាយៗទាំងនេះ។ ខាងក្រោមនេះ គឺជាការចែករំលែកចំណេះដឹង និងវិន័យក្នុងគ្រួសារមួយចំនួនពីអ្នកគ្រូ ស្រេង សុខេង បង្រៀននៅសាលាបឋមសិក្សាព្រែកតាមាក់។

១- បង្រៀនកូនឲ្យចេះធ្វើកិច្ចការផ្ទះជាមុនសិន
ក្មេងប្រៀបដូចជាក្រដាសសស្អាត បើយើងយកពណ៌អ្វីទៅគូរហើយ ច្បាស់ជាជាប់ពណ៌នោះរហូត។ ដូចគ្នានេះដែរ ម៉ាក់ប៉ាគ្រប់រូបគួរតែបង្រៀនកូនឲ្យចេះធ្វើការងារស្រាលៗក្នុងផ្ទះ និងប្រាប់គេថា “ពេលក្រោយបើឃើញម៉ាក់ប៉ាធ្វើអ្វី កូនគួរតែមកជួយ ហើយមិនថាតែប៉ាម៉ាក់ទេ អ្នកដទៃលំបាក ក៏ត្រូវតែចេះជួយយកអាសាដែរ”។ យើងឧស្សាហ៍ប្រាប់កូនបែបនេះ កូននឹងទម្លាប់ពេលឃើញគេធ្វើអ្វីមួយ នឹងចូលខ្លួនទៅជួយដោយមិនបាច់ចាំបាច់យើងសុំ។
២- បង្រៀនឲ្យកូនចេះចែករំលែក

បើតាមបទពិសោធជាគ្រូបង្រៀនថ្នាក់មត្តេយ្យជាង ២០ ឆ្នាំ និងជាម្ដាយគេមួយរូបផងនោះ បានឲ្យដឹងថា ពេលកូនតូចៗលេងជាមួយគ្នា ត្រូវប្រាប់ឲ្យក្មេងចេះចែករំលែកសម្ភារៈទៅដល់មិត្តភ័ក្ដិដែលគ្មានអ្វីលេង។ ជាធម្មតាក្មេងបើក្មេងដទៃចង់បានរបស់ខ្លួន ទោះជារបស់នោះមិនចូលចិត្តលេងក៏មិនចង់ឲ្យដែរ ប៉ុន្តែនៅពេលយើងបែងចែករបស់លេងខ្លះសម្រាប់កូនយើង និងរបស់ខ្លះទៀតសម្រាប់កូនគេ នោះពេលក្រោយៗជួបជុំគ្នាលេង កូននឹងចាត់ចែងចែកដោយខ្លួនគេ។
នកគ្រូវ័យ ៥២ ឆ្នាំរូបនេះក៏បានបន្ថែមទៀតថា មិនមែនតែរបស់លេងទេ បើមិត្តណាមិនសូវមានលទ្ធភាព យើងត្រូវពន្យល់ថាមិត្តក៏ឃ្លានចង់ញ៉ាំនំចំណី និងចង់ស្លៀកសម្លៀកបំពាក់ឲ្យបានសមរម្យដូចយើង។ ពេលមើលមកខ្លួនឯងមានសព្វបែបយ៉ាង កូននឹងក្រឡេកមើលទៅក្មេងដទៃហើយគេនឹងយល់ ប្រសិនបើកូនជាមនុស្សរឹងរូស យើងគួរចាប់ផ្ដើមពីបង្រៀនឲ្យកូនធ្វើជាមួយបងប្អូនមុនក៏បានដែរ។
៣- លើកឧទាហរណ៍មកបង្ហាញ
“ពេលមើលទូរទស្សន៍បើនៅក្នុងរឿងណាមានជនរងគ្រោះពីការធ្វើបាប យើងត្រូវប្រាប់កូនថា ក្នុងជីវិតពិតពេលជួបរឿងបែបនេះត្រូវចូលទៅជួយ ឬបើគិតថាខ្លួនមិនអាចការពារមិត្តបាន ត្រូវស្វែងរកជំនួយពីមនុស្សចាស់ៗមានកម្លាំងខ្លាំងៗបាន”។ នេះជាការទូន្មានរបស់អ្នកគ្រូទៅកូនសិស្សដែលធ្លាប់បង្រៀន ជាពិសេសចំពោះកូនខ្លួនឯងតែម្ដង។ ស្ត្រីកូន ៣ ខាងលើបានបន្តទៀតថា ក្មេងៗនឹងចងចាំរឿងមួយនេះ ហើយពេលជួបហេតុការណ៍ណាមួយស្រដៀងនោះ គាត់អាចជួយអ្នកដទៃបាន។
៤- កុំបង្រៀនកូនឲ្យសើចចំអក

ប្រាប់កូនថា ក្មេងល្អ មានគេស្រលាញ់ចូលចិត្តច្រើន មិនសើចចំអកឲ្យអ្នកដទៃឡើយ។ យើងអាចប្រាប់កូនថា៖“ប្រសិនបើមានគេមកសើចចំអកឲ្យកូន កូនក៏មិនសប្បាយចិត្តដែរ គេក៏ដូចគ្នាដែរ បើកូនទៅសើចឡកឡឺយ គេប្រាកដជាខឹងមិនខាន”។ មួយវិញទៀតនៅពេលដែរកូនមិនស្ដាប់សម្ដី យើងគួរតែត្រៀមវិន័យទៅទប់ទល់ ដើម្បីកុំឲ្យកូនបានចិត្ត ដោយការមិនឲ្យញ៉ាំអាហារគេចូលចិត្ត លេងទូរស័ព្ទ ឬមើលទូរទស្សន៍ច្រើនថ្ងៃ ទើបកូនមិនហ៊ានប្រព្រឹត្តរឿងមិនសមរម្យបន្តទៀត។
ជាចុងក្រោយអ្នកគ្រូខាងលើបានហាមប្រាមមិនឲ្យប្រើអំពើហិង្សាលើកូនឡើយ ព្រោះវាបង្កើតជាការគុំកួនក្នុងចិត្តចំពោះកូន និងក្មេងៗដទៃទៀត៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ខ្លាចកូនលង់ខ្លួនរត់ចេញពីផ្ទះ ឪពុកម្ដាយត្រូវដឹងតិចនិកដោះស្រាយទាំងនេះ
ចុចអាន៖ បង្កើនភាពស្និទ្ធស្នាលម៉ាក់ប៉ា-កូន ជាមួយវិធី ងាយៗ នាំសុភមង្គលចូលគ្រួសារ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច
-
ចរាចរណ៍២ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់