Connect with us

KPT+

គន្លឹះទាំង ៥ ជួយឱ្យកូនក្លាយជាក្មេងរៀនឆាប់ចេះឆាប់ចាំ​​​​​​​​​​​​​​​​​​​​​

បានផុស

នៅ

ពិត​ណាស់​ ខួរ​ក្បាល​របស់​ក្មេង​បន្ត​អភិវឌ្ឍន៍​ទៅ​តាម​ពេលវេលា។ ជា​ទូទៅ អា​អូន​ត្រូវការ​​ការ​ជំរុញ​ទឹក​ចិត្ត​ និង​អាហារូបត្ថម្ភ​ដ៏​ត្រឹមត្រូវ ជាមួយ​នឹង​គន្លឹះ​ក្នុង​ការ​រៀន​ និង​លេង​ផ្សេង​ៗ​​។ បន្ថែម​ពី​នេះ​ កូន​ក៏​ត្រូវការ​ឱកាស​ជា​ច្រើន​ ដើម្បី​អនុវត្ត​អ្វី​ដែល​ខ្លួន​កំពុង​តែ​រៀន​ដូច​គ្នា។ ទារក​ និង​កុមារ​តូច​ៗ​រៀន​ឆាប់​ចេះ​បំផុត​ នៅ​ពេល​ដែល​ពួកគេ​មាន​ទំនាក់ទំនង​កក់​ក្ដៅ​ និង​ការ​ឆ្លើយតប​ពី​ប៉ា​ម៉ាក់​។ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ឲ្យកូនរៀន​ឆាប់​ចេះ និង​ពូកែ​​តាំង​តែ​ពី​​ក្មេង​។

១. បង្កើត​បរិយាកាស​រីករាយ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិនបើ​​កូន​មាន​បញ្ហា​ក្នុង​ការ​រៀន​អ្វី​មួយ ចូរ​ណែនាំ​ឲ្យ​កូន​តូច​លេង​ហ្គេម​ និង​សកម្មភាព​ផ្សេង​ៗ​ដែល​​ទាក់ទង​នឹង​មុខវិជ្ជា​នោះ ដើម្បី​ជំរុញ​ចិត្ត​ក្មេង​ ក៏​ដូចជា​ជួយ​ឲ្យ​ពួក​គេ​អភិវឌ្ឍ​ចំណាប់​អារម្មណ៍​​របស់​ខ្លួន​។ ទន្ទឹម​នឹង​នេះ​ដែរ ប៉ា​ម៉ាក់​ត្រូវ​សង្កេត​មើល​ពី​ទម្លាប់​រៀន​របស់​ក្មេង​មួយ​រយៈ ដើម្បី​​ដឹង​ថា​ ពេល​ណា​ដែល​កូន​ត្រូវការ​ជំនួយ​។

២. ផ្ដល់​អាហារូបត្ថម្ភ​ចាំបាច់​

ជាក់​ស្ដែង អាហារូបត្ថម្ភ​អាច​ប៉ះពាល់​ដល់​សមត្ថភាព​ផ្លូវ​ចិត្ត​របស់​កូន​ដោយ​ផ្ទាល់​។ អាហារូបត្ថម្ភ​ល្អ​ៗ អាច​ជួយ​បង្កើន​ការ​យល់​ដឹង និង​ការ​ផ្ដោត​អារម្មណ៍​ផ្លូវ​ចិត្ត​ វិចារណញ្ញាណ និង​ធ្វើ​ឲ្យ​ក្មេង​​មាន​ហេតុផល។​ លើស​ពី​នេះ របប​អាហារ​មាន​តុល្យភាព​​​ក៏​ជួយ​ឲ្យ​កូន​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​ការ​រៀន​សូត្រ​ផង​ដែរ​។ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​ត្រូវ​ប្រាកដ​ថា​កូន​​ទទួល​បាន​អាហារូបត្ថម្ភ​សមស្រប​ទៅ​តាម​វ័យ​ តាំង​ពី​វ័យ​ក្មេង ជា​ពិសេស​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ដំបូង​នៃ​ជីវិត​របស់​ពួក​គេ​ និង​កាត់បន្ថយ​ពពួក​អាហារ​ដែល​មាន​ខ្លាញ់​ឆ្អែត​ខ្ពស់​ ដូចជា​នំ​ឃេក​ សាច់​មាន​ខ្លាញ់​ ប៊ឺរ សាច់​ក្រក។ល។ ដែល​អាច​ជះ​ឥទ្ធិពល​ដោយ​ផ្ទាល់​ដល់​កម្រិត​ថាមពល​របស់​កូន​ និង​សមត្ថភាព​ក្នុង​ការ​រក្សា​ព័ត៌មាន​។

៣. ​រក្សា​ការ​ផ្ដោត​អារម្មណ៍

ការ​ផ្ដោត​អារម្មណ៍​កាន់​តែ​ប្រសើរ អាច​នាំ​ឲ្យ​កូន​រៀន​កាន់​តែ​ឆាប់​ចេះ​ចាំ​។ ចូរ​រៀបចំ​បរិយាកាស​រៀន​របស់​កូន ដោយ​ជៀសវាង​ការ​រំខាន​ផ្សេង​ៗ​។ ការអភិវឌ្ឍន៍​ការ​ផ្ដោត​អារម្មណ៍​លើ​កិច្ចការ​នៅ​វ័យ​ក្មេង​ អាច​​រួម​ចំណែក​ក្នុង​ការ​កំណត់​អនាគត​ដ៏​ភ្លឺស្វាង​របស់​កូន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

៤. ហាត់​ប្រាណ​​ទៀងទាត់​

ជាមួយ​គ្នា​នេះ​ដែរ ការ​ហាត់​ប្រាណ​អាច​ជួយ​ឲ្យ​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​សកម្ម​ នេះ​បើ​យោង​តាម​ការ​សិក្សា​ជា​ច្រើន​។ ដូចនេះ​ហើយ​ ប៉ា​ម៉ាក់​គប្បី​លើក​ទឹក​ចិត្ត​ឲ្យ​កូន​ហាត់​ប្រាណ​ជា​ទៀងទាត់​ ដើម្បី​ឲ្យ​កូន​សកម្ម​ ក៏​ដូចជា​រៀន​ឆាប់​ចេះ​ចាំ​។

​​​៥. ​ឲ្យ​កូន​សម្រាក​ខ្លះ​

Asian kid drawing and do homework on the bed Greeting Card for Sale by Anek  Suwannaphoom

សូម្បី​តែ​មនុស្ស​ពេញ​វ័យ​ ក៏​ពិបាក​ក្នុង​​ធ្វើ​កិច្ចការ​អ្វី​មួយ​រាប់​ម៉ោង​ ​រហូត​ទាល់​តែ​រួច​រាល់​ដែរ​។ ហេតុ​នេះ​ហើយ ប៉ា​ម៉ាក់​គប្បី​ឲ្យ​កូន​តូច​សម្រាក​ខ្លះ​ ដើម្បី​ឲ្យ​គេ​រៀន​កាន់​តែ​ឆាប់​ចេះ​។ នៅ​ពេល​ដែល​​​សង្កេត​ឃើញ​កូន​មាន​បញ្ហា​ក្នុង​ការ​ផ្ដោត​អារម្មណ៍​ ចូរ​ឲ្យ​កូន​សម្រាក​មួយ​សន្ទុះ​សិន​ ទើប​ចាំ​រៀន​បន្ត​ទៀត​​​​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ចង់ឱ្យកូនក្លាយជាក្មេងចិត្តល្អ ឪពុកម្ដាយអាចបង្រៀនវិធីទាំងនេះ

ចុចអាន៖ ក្មេង​មាន ​IQ ទាប ឬ​ខ្ពស់​ ​អាច​​សង្កេត​មើល​សញ្ញា​ទាំង​នេះ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ខេម
ជីវិតកម្សាន្ដ១២ នាទីutes មុន

ខេម ដឹកនាំក្រុមតារាបាល់ទាត់កម្ពុជា ទៅចូលរួមសន្និសីទនៅប្រទេសថៃ ខណៈការប្រកួតមិត្តភាព ខិតជិតមកដល់

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

កូរ៉េ​ខាង​ជើង ថ្កោលទោស​ផែនការ​ហ្គាហ្សា​របស់​លោក ត្រាំ ថា​ជា​ទង្វើ​គួរ​ឲ្យ​អស់​សំណើច

ព័ត៌មានជាតិ១៥ នាទីutes មុន

មន្ទីរពេទ្យខេត្តស្វាយរៀង នឹងរៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីអបអរសាទរទិវានៃសេចក្តីស្រលាញ់

ជីវិតកម្សាន្ដ១៩ នាទីutes មុន

ដើរចេញពីពិធីជប់លៀង Taylor Swift ឆ្លៀតធ្វើបែបនេះដាក់បុគ្គលិកគ្រប់ៗគ្នា (មានវីដេអូ)

គ្រឿងញៀន
ព័ត៌មានជាតិ២៧ នាទីutes មុន

នាយករដ្ឋមន្ត្រីចេញបញ្ជាក្ដៅឱ្យកាត់ផ្ដាច់ខ្សែរយៈជួញដូរគ្រឿងញៀនឆ្លងដែន

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម