KPT+
ស្គាល់ដែរទេ? កំពូលបុរសសិចស៊ី និងសង្ហាទាំង ១០ នៅលើលោក កំពុងអង្រួនចិត្តស្រីៗ
ខាងក្រោមនេះ ជាក្រុមបុរសដែលមានមន្តស្នេហ៍ ទាក់ទាញចិត្តស្រីៗ នាពេលបច្ចុប្បន្ន សឹងមិនគួរឲ្យជឿ ៖
១ Antoni Porowski
Antoni Janusz Porowski កើតថ្ងៃទី ១៤ ខែមីនា ឆ្នាំ ១៩៨៤ គឺជាតារាទូរទស្សន៍ ប៉ូឡូញ-កាណាដា និងជាតារាសម្ដែង អ្នកនិពន្ធ មេចុងភៅ និងតារាម៉ូដែល។ គាត់គឺជាអ្នកជំនាញខាងអាហារ និងស្រានៅលើស៊េរី Netflix Queer Eye ។ គាត់ទទួលបានភាពល្បីល្បាញខ្លាំង បន្ទាប់ពីត្រូវបានសម្ដែងជាអ្នកជំនាញខាងអាហារ និងស្រានៅ ក្នុងរឿងភាគ ហើយទទួលបានពានរង្វាន់ជាច្រើន ដែលមានការទទួលស្គាល់ថា ‘Queer Eye’។
២ William White
White ដើមកំណើតកាណាដា ក្លាយជាបុរសដែលមានបបូរមាត់ស្រទន់ នៅ ក្នុងបទចម្រៀងរូបតំណាងទសវត្សរ៍ឆ្នាំ៧០ និង ៨០ ដូចជា Barry Manilow និង Rick Springfield ជាដើម។ Cutie បានទទួលការចូលមើលជាង ៣០០ លានទំព័រនៅលើវេទិកានេះ និងបានបង្កើតមូលដ្ឋានអ្នកគាំទ្រចំនួន ១.៨លាននាក់។ ចាប់តាំងពីពេលនោះមក គាត់បានច្រៀងជាមួយ IMG Models ហើយបានធ្វើការជាមួយម៉ាកដូចជា Ralph Lauren, Hugo Boss និង Zara បន្ទាប់ពីត្រូវបានបង្កើត “Tiktok’s Heartthrob” ដោយ NY Times ។ គាត់ក៏បានបង្កើតតារាង Billboard’s Inaugural
៣ John Stamos
John Stamos កើតនៅ ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ១៩៦៣ នៅ Cypress រដ្ឋ California សហរដ្ឋអាមេរិក ។ គាត់ជាកូនច្បងក្នុងចំណោមបងប្អូនបីនាក់ ឪពុករបស់គាត់គឺម្ចាស់ភោជនីយដ្ឋាន មានដើមកំណើតក្រិក។ John Phillip Stamos គឺជាតារាសម្តែង កំប្លែង ផលិតករ តន្ត្រីករ និងជាតារាចម្រៀង។ គាត់គឺជាតារាទូរទស្សន៍ដ៏សំខាន់ម្នាក់នៅសហរដ្ឋអាមេរិក ជាមួយនឹងកម្មវិធីដូចជា ‘Full House’ និង ‘General Hospital’។
៤ Henry Golding
Henry Ewan Golding កើតថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ១៩៨៧ គឺជាតារាសម្ដែង បង្ហាញម៉ូត និងជាពិធីករទូរទស្សន៍ជនជាតិអង់គ្លេស-ម៉ាឡេស៊ី។ Golding បានធ្វើជាពិធីករក្នុងកម្មវិធី The Travel Show របស់ BBC តាំងពីឆ្នាំ ២០១៤។ គាត់ត្រូវបានគេស្គាល់ដោយសារការងារភាពយន្ត ដោយដើរតួជា Nick Young ក្នុងរឿង Crazy Rich Asians ,Action-adventure Snake Eyes, Sean Townsend , thriller A Simple Favor និង Tom ក្នុងរឿងកំប្លែងរ៉ូមែនទិក Last Christmas ដែលជារឿងពីរចុងក្រោយដែលដឹកនាំដោយ Paul Feig ។
៥ Justin Hartley
Justin Hartley កើតនៅ រដ្ឋ Illinois ក្នុងឆ្នាំ ១៩៧៧។ បន្ទាប់ពីបានសិក្សាផ្នែកប្រវត្តិសាស្ត្រ និងល្ខោននៅ Southern Illinois University Carbondale និង University of Illinois នៅ Chicago តារាសម្ដែងរូបនេះបានដើរតួដំបូងរបស់គាត់ក្នុងឆ្នាំ ២០០២ ដោយសម្ដែងរឿង Fox Crane on Passions រហូតដល់ឆ្នាំ ២០០៦។
៦ Simon Baker
Simon Lucas Baker កើតថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ១៩៦៩ គឺជាតារាសម្តែងជនជាតិអូស្ត្រាលី ក្នុងវិស័យទូរទស្សន៍ និងភាពយន្ត ព្រមទាំងជាអ្នកដឹកនាំរឿងផងដែរ។ គាត់ត្រូវបានគេស្គាល់ថា ជាតួឯកនៅក្នុងរឿងភាគទូរទស្សន៍ CBS រឿង The Mentalist ជា Patrick Jane និង The Guardian ជា Nicholas Fallin ហើយបានសម្តែងក្នុងខ្សែភាពយន្តហូលីវូដជាច្រើន។
៧ Chris Evans
Christopher Robert “Chris” Evans គឺជាតារាសម្តែង និងជាផលិតករភាពយន្តជនជាតិអាមេរិក ដែលត្រូវបានគេស្គាល់ថា ជាតួអង្គកំពូលវីរបុរស ដូចជា Captain America នៅ ក្នុង ‘Marvel Cinematic Universe’ (MCU) និង Human Torch នៅក្នុងខ្សែភាពយន្ត ‘Fantastic Four’ ។ ចាប់ផ្តើមអាជីពជាតារាបង្ហាញម៉ូត ភ្លាមៗនោះគាត់បានចូលប្រឡូកក្នុងទូរទស្សន៍ ហើយបានដើរតួជាតួតូចៗនៅក្នុងស៊េរីមួយចំនួន។
៨ Timothee Chalamet
Timothée Hal Chalamet កើតនៅ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ១៩៩៥ នៅ Hell’s Kitchen ទីក្រុង Manhattan ។ Timothée Chalamet គឺជាតារាសម្ដែង និងភាពយន្តជនជាតិអាមេរិក ដែលបានចូលប្រឡូកក្នុងឧស្សាហកម្មកម្សាន្តជាមួយនឹងតួនាទីដ៏ជោគជ័យរបស់គាត់ជា Elio Perlman ក្នុងខ្សែភាពយន្តរឿងភាគដែលដឹកនាំដោយ Luca Guadagnino មានចំណងជើងថា “Call Me by Your Name” ។ គាត់ត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ធំៗស្ទើរតែទាំងអស់ រួមទាំង ‘Academy Award’, ‘BAFTA’, ‘Golden Globe’, ‘Screen Actors Guild Award’ និង ‘Critics’ Choice Movie Award’។
៩ Caeleb Dressel
Caeleb Remel Dressel OLY កើតថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ១៩៩៦ គឺជាអ្នកហែលទឹកអាជីពជនជាតិអាមេរិក ដែលមានជំនាញក្នុងការប្រកួតហែលសេរី មេអំបៅ និងព្រឹត្តិការណ៍ចម្រុះបុគ្គល។ គាត់ហែលទឹកតំណាងឲ្យ Cali Condors ដែលជាផ្នែកមួយនៃសម្ព័ន្ធហែលទឹកអន្តរជាតិ។ គាត់បានឈ្នះមេដាយមាសចំនួន៧ នៅ ឯការប្រកួតកីឡាហែលទឹកពិភពលោកឆ្នាំ ២០១៧ នៅ ទីក្រុង Budapest មេដាយចំនួន៩ ដែលក្នុងនោះមេដាយមាសចំនួន ៦ នៅក្នុងព្រឹត្តិការណ៍កីឡាហែលទឹកពិភពលោកឆ្នាំ ២០១៨ នៅទីក្រុង Hangzhou និងមេដាយចំនួន៨ រួមទាំងមាសចំនួន៦ ផងដែរនៅក្នុងព្រឹត្តិការណ៍ World Aquatics Championships ឆ្នាំ ២០១៩ នៅទីក្រុង Gwangju ។ Dressel គឺជាម្ចាស់មេដាយមាសអូឡាំពិក ៧ សម័យកាល និងទទួលបានកំណត់ត្រាពិភពលោកក្នុងវិញ្ញាសាហែល ១០០ ម៉ែត្រ (វគ្គវែង និងវគ្គខ្លី) 50 ម៉ែត្រសេរី (វគ្គខ្លី) និង១០០ ម៉ែត្រឯកត្តជន (វគ្គខ្លី) ។
១០ Paul Rudd
Paul Rudd គឺជាតារាសម្តែងជនជាតិអាមេរិកម្នាក់ ដែលបានក្លាយជាចំណីអារម្មណ៍របស់យុវវ័យស្រីៗ បន្ទាប់ពីតួនាទីរបស់គាត់នៅក្នុងខ្សែភាពយន្តកំប្លែងរឿង ‘Clueless’ ។ មិនយូរប៉ុន្មានគាត់ទទួលបានតួនាទីកាន់តែច្រើន និងបានបន្តសម្ដែងក្នុងខ្សែភាពយន្តល្បីៗជាច្រើន។ ភាពយន្តល្បីៗមួយចំនួនរបស់គាត់រួមមាន ‘Anchorman: The Legend of Ron Burgundy’, ‘The 40-Year-Year-Virgin,’ ‘The Perks of Being a Wallflower’, ‘Our Idiot Brother,’ ‘Dinner for Schmucks,’ I Love You, Man, ‘Forgetting Sarah Marshall,’ និង ‘Knocked Up ។
គាត់បានក្លាយជាមនុស្សlល្បី បន្ទាប់ពីបានដើរតួជា Scott Lang/Ant-man ក្នុងរឿង ‘Ant-Man’។ គាត់បានបន្តដើរតួជា Ant-man ក្នុង ‘Captain America: Civil War’ ‘Ant-Man and the Wasp’ និង ‘Avengers: Endgame’៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បុរសមានគុណសម្បត្តិ ៧ យ៉ាងនេះ ស្រីៗចាប់អារម្មណ៍ជាងរូបរាងសង្ហាពីខាងក្រៅ
ចុចអាន៖រឿងរ៉ាវ ៥ យ៉ាង នៃជីវិតដ៏ជូរចត់ ពីតារាចម្រៀង Katy Perry
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ