KPT+
មិនចង់ឡើងមុនក្បាលខ្មៅ គួរ ចៀសវាងទម្លាប់អាក្រក់ទាំង ៤ នេះ
មុនក្បាលខ្មៅ អាចជាបញ្ហាស្បែក ដែលមិនងាយបាត់ទៅវិញដោយខ្លួនឯង ដូចនេះ ស្រីៗយើងចាំបាច់រកវិធីការពារការឡើងមុនប្រភេទនេះ។ ពិតណាស់ ទម្លាប់អាក្រក់មួយចំនួនអាចនាំឲ្យកើតមុនក្បាលខ្មៅ ហើយវាកើតឡើងនៅពេលដែលយើងស្ទះរន្ធញើសដែលបង្កឡើងដោយជាតិខ្លាញ់ និងកោសិកាស្បែកងាប់។
នៅពេលដែលមុនក្បាលខ្មៅតោងជាប់នៅស្បែករយៈពេលយូរ អាចធ្វើឲ្យស្បែកបរិវេណនោះបាត់បង់ភាពយឺត និងធ្វើឲ្យរន្ធញើសធំ។ យ៉ាងណាមិញ គ្នាយើងអាចបង្ការមុនក្បាលខ្មៅ ដោយកាត់បន្ថយទម្លាប់ជាក់លាក់មួយចំនួនខាងក្រោម។
១. ប្រើប្រាស់ផលិតផលកម្ចាត់ជាតិខ្លាញ់ពីស្បែក
ការកម្ចាត់ជាតិខ្លាញ់ច្រើនជ្រុលពីស្បែក អាចធ្វើឲ្យស្បែកទៅជាស្ងួតខ្លាំង និងអាចបំផ្លាញជាតិខ្លាញ់ធម្មជាតិរបស់ស្បែក។ ផលិតផលថែរក្សាសម្រស់ ដូចជាហ្វូមលាងមុខ ទឹកជូតមុខ (Toners) និងការបកស្បែកមុខ (Chemical peels) ដែលកម្ចាត់ជាតិខ្លាញ់ច្រើនជ្រុលពីស្បែក អាចបង្កជាផលប៉ះពាល់ដល់ស្បែករបស់យើងយ៉ាងច្រើន។ នៅពេលដែលស្បែកស្ងួតខ្លាំង ក្រពេញខ្លាញ់នឹងបញ្ចេញខ្លាញ់កាន់តែច្រើន ដើម្បីរក្សាសំណើមធម្មជាតិនៃស្បែក ក៏ដូចជាប្រឆាំងនឹងស្បែកស្ងួត។ កត្តានេះហើយ ដែលជំរុញដល់ការផលិតខ្លាញ់ច្រើនជ្រុល ជាហេតុបង្កឲ្យស្ទះរន្ធញើស និងកើតមុនក្បាលខ្មៅ។

២. យកដៃប៉ះមុខ
គ្នាយើងជាច្រើនតែងតែយកដៃប៉ះមុខ ដើម្បីពិនិត្យមើលបញ្ហាផ្សេងៗនៃស្បែក ដូចជាមុនក្បាលខ្មៅ ឬជាទម្លាប់នៅពេលដែលយើងអផ្សុក។ ទម្លាប់នេះអាចធ្វើឲ្យធូលីដី និងមេរោគដែលនៅលើដៃឆ្លងទៅកាន់ផ្ទៃមុខ ដែលជាហេតុនេះឲ្យកើតមុនក្បាលខ្មៅ។ ដើម្បីទទួលបានស្បែកស្អាត គ្មានមុន យើងគប្បីបញ្ឈប់ទម្លាប់មួយនេះជាបន្ទាន់។
៣. មិនលាងជម្រះគ្រឿងសម្អាង មុនពេលគេង
ពេលខ្លះ ស្រីៗយើងមានអារម្មណ៍ហត់នឿយខ្លាំង និងមិនបានលាងសម្អាតស្បែកឲ្យបានស្អាតមុនពេលចូលគេងឡើយ។ ប៉ុន្តែ កត្តានេះអាចបង្កើនហានិភ័យនៃការស្ទះរន្ធញើស និងអាចបង្កឲ្យកើតមុនក្បាលខ្មៅដោយមិនដឹងខ្លួន។
៤. មិនជម្រុះកោសិកាចាស់ៗរបស់ស្បែក
ប្រសិនបើយើងមិនបានជម្រុះកោសិកាចាស់ៗនៃស្បែកជារៀងរាល់សប្ដាហ៍ទេនោះ វាអាចបណ្ដាលឲ្យកើតមុនក្បាលខ្មៅដែរ។ ជាក់ស្ដែង ការជម្រុះកោសិកាអាចកម្ចាត់ធូលី កោសិកាដែលងាប់ចេញពីផ្ទៃខាងលើនៃស្បែកបានយ៉ាងមានប្រសិទ្ធភាព ក៏ដូចជារារាំងការកើតមុនក្បាលខ្មៅនេះតែម្ដង៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៦ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ