KPT+
បើកបង្ហាញផ្ទះដ៏ប្រណិត ទាំង ១១ របស់តារាហូលីវូដល្បីៗ
ខាងក្រោមជាបណ្ដុំផ្ទះរបស់តារាហូលីវូដល្បីៗ កំពុងរស់នៅ បែបលក្ខណៈឯកជនភាពរបស់ពួកគេ ៖
១ Justin Timberlake
Justin ល្បីល្បាញដោយសាររឿង “In Time” និង “Friends with benefits” ជាម្ចាស់បន្ទប់ជួលដ៏ប្រណិតនៅ SoHo Mews ដែលមានទីតាំងនៅ ទីក្រុងញូវយ៉ក។ វាមានតម្លៃជាង ៧.៦ លានដុល្លារ មានទិដ្ឋភាពគួរឲ្យភ្ញាក់ផ្អើលនិងមានទីតាំងនៅ កន្លែងដ៏ល្អឥតខ្ចោះក្នុង NYC ។
២ Matthew McConaughey
ខ្សែភាពយន្ត “Interstellar” បានបំបែកឯតទគ្គកម្មជាច្រើន ដោយធ្វើឲ្យតួឯកប្រុសក្នុងរឿង “Matthew McConaughey” បានទិញផ្ទះនៅ Austin ក្នុងតម្លៃប្រហែល ៤ លានដុល្លារ ហើយដូចដែលអ្នកបានឃើញពីរូបភាពខាងលើ វាពិតជារឿងដ៏អស្ចារ្យ។
៣ Will និង Jada Smith
ប្តីប្រពន្ធមួយគូនេះ រស់នៅ ជាមួយកូនៗរបស់ពួកគេនៅ ក្នុងភូមិគ្រឹះដ៏អស្ចារ្យមួយក្នុងទីក្រុង Calabasas រដ្ឋ California ។ ផ្ទះរបស់ពួកគេមានទីលានវាយកូនបាល់ បឹង យានដ្ឋានធំមួយ និងស្ទូឌីយោថតសំឡេង ដែលបទចម្រៀងមួយចំនួនរបស់ Will ត្រូវបានថត នៅ ទីនោះ។
៤ Jerry Seinfeld
នៅ ចាំរឿង “The Bee Movie” ដែលចេញក្នុងឆ្នាំ ២០០៧ ទេ? អ្នកដែលបានបញ្ចេញសំឡេង Bee (Barry B. Benson) គឺ Jerry។ គាត់គឺជាតារាកំប្លែង តារាសម្ដែង និងជាអ្នកដឹកនាំរឿងដ៏ល្បីល្បាញលើពិភពលោក។ គាត់បានទិញផ្ទះតម្លៃ ៣២ លានដុល្លាររបស់គាត់នៅ Hamptons ។ តាមរូបភាពខាងលើ អ្នកអាចប្រាប់បានថាកន្លែងនោះធំប៉ុណ្ណា។
៥ Tiger Woods
Tiger Woods ជាម្ចាស់ផ្ទះដ៏ស្រស់ស្អាតមួយ ដែលមានតម្លៃប្រហែល ៦០ លានដុល្លារ។ ផ្ទះនេះមានទីតាំងនៅ កោះ Jupiter ក្នុងរដ្ឋផ្លរីដា។ ផ្ទះនេះស្រស់ស្អាត និងមានទីលានវាយកូនហ្គោលដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅ ក្នុងទីធ្លាខាងក្រោយ។ ក្នុងចំណោមផ្ទះទាំងអស់ ដែលជាកម្មសិទ្ធិរបស់តារាល្បីៗ ផ្ទះមួយនេះប្រហែលជាផ្ទះស្អាតជាងគេ។
៦ Kim និង Kanye
ពួកគេទាំងពីរនាក់បានទិញផ្ទះមួយនៅ Bel Air ក្នុងតម្លៃប្រហែល ១១ លានដុល្លារ និងធ្វើជាអគារសម្រាប់ធ្វើការផ្ទាល់ខ្លួន ដោយគ្មានអ្នកណាមករំខានឡើយ។
៧ Oprah Winfrey
Oprah បានរស់នៅ ក្នុងវិមានតម្លៃ ៨៥លានដុល្លារ ដែលមានទីតាំងនៅ Montecito រដ្ឋ California ។ វាគ្រប់ដណ្ដប់លើទំហំជាង ២៣,១០០ sq/ft ដោយមិនរាប់បញ្ចូលផ្ទះសំណាក់ ប៉ុន្តែ Oprah បានសម្រេចចិត្តធ្វើការផ្លាស់ប្តូរដ៏សំខាន់ ដើម្បីធ្វើឲ្យកន្លែងនេះតំណាងឲ្យបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនរបស់នាង។
៨ Rihanna
Robyn Rihanna ជាតារាចម្រៀង និងជាអ្នកនិពន្ធបទចម្រៀងដ៏ល្បីល្បាញ លើពិភពលោក មានផ្ទះមួយនៅ Barbados ជាកន្លែងដែលនាងកើត និងធំធាត់។ ផ្ទះនេះត្រូវបានចុះបញ្ជីក្នុងតម្លៃ ២១,៨ លានដុល្លារ។ វាមានទីតាំងនៅ One Sandy Lane ជិតសណ្ឋាគារ Sandy Lane ។
៩ Britney Spears
ពេលនេះនាងរស់នៅក្នុងផ្ទះដ៏សាមញ្ញមួយ ដែលមានតម្លៃប្រហែល ៨.៥ លានដុល្លារ។ ផ្ទះនេះមានទីតាំងនៅ សង្កាត់ Thousand Oaks ក្នុងរដ្ឋកាលីហ្វ័រញ៉ា។
១០ Jennifer Lopez
Jennifer Lopez រស់នៅ ក្នុងផ្ទះតម្លៃ ១០ លានដុល្លារនៅ Hamptons ។ ខណៈពេលដែលវាស្រស់ស្អាត វាក៏ធំផងដែរ សម្រាប់អភិជនរស់នៅ។
១១ Katy Perry
Katy Perry មានផ្ទះជាច្រើន ប៉ុន្តែកន្លែងរស់នៅសំខាន់របស់នាង គឺពិតជាផ្ទះពីរនៅ ជាប់គ្នា នៅ ហូលីវូដ។ កន្លែងនេះធំទូលាយ និងគួរជាទីចង់រស់នៅ ជាខ្លាំង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រឿងរ៉ាវ ៥ យ៉ាង នៃជីវិតដ៏ជូរចត់ ពីតារាចម្រៀង Katy Perry
-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច