KPT+
អ្នកជំនាញបង្ហាញក្ដីបារម្ភខ្លាំង ស្របពេលក្មេងអាយុក្រោម ២ឆ្នាំ មានទម្លាប់មើលអេក្រង់ឌីជីថលរយៈពេលយូរ
ការសិក្សាមួយរបស់ប្រទេសអូស្រ្តាលី រកឃើញថា ក្មេងតូចៗសម័យថ្មី មានអាយុក្រោម ២ឆ្នាំ កំពុងមានទំនោរខ្លាំង ទៅលើការសំឡឹងមើលអេក្រង់ឌីជីថល រយៈពេលយូរ ដែលនេះជាបញ្ហាគួរឲ្យព្រួយបារម្ភ តម្រូវឲ្យម៉ាក់ប៉ាទាំងអស់ យកចិត្តទុកដាក់ឲ្យបានច្រើន។
ហេតុផលដែលត្រូវបារម្ភនោះ គឺបញ្ហាសុខភាព និងការអភិវឌ្ឍន៍ខួរក្បាលក្មេងតែម្តង នេះបើតាមអ្នកជំនាញសុខភាព នៃសាកលវិទ្យាល័យ Queensland ប្រទេសអូស្រ្តាលី។ ក្រុមស្រាវជ្រាវរកឃើញថា ក្មេងៗក្នុងគ្រួសារនីមួយៗ យ៉ាងហោចណាស់ ចំណាយពេល ៥០នាទីនៅពីមុខអេក្រង់អេឡិចត្រូចនិក។
បើងាកទៅមើល សេចក្តីណែនាំសម្រាប់សុខភាពក្មេងតូចៗវិញ ចេញដោយអង្គការសុខភាពពិភពលោក WHO ក្មេងអាយុក្រោម ២ឆ្នាំ ការអភិវឌ្ឍន៍ខួរក្បាលរបស់ពួកគេ ត្រូវតែជាសកម្មភាពលេងខាងក្រៅ ឬស្វែងយល់ពីពិភពខាងក្រៅ ពុំមែនសកម្មភាពមើលអេក្រង់ឌីជីថល ច្រើនម៉ោងក្នុងមួយថ្ងៃនោះទេ។
វេជ្ជបណ្ឌិត Leigh Tooth អ្នកជំនាញសុខភាពកុមារ និងជាអ្នកស្រាវជ្រាវ នៃសាកលវិទ្យាល័យ Queensland បានអំពាវនាវ កុំឲ្យម៉ាក់ប៉ាទាំងអស់ ទុកឲ្យក្មេងតូចៗចំណាយពេលប្រហែលជិត ១ម៉ោង ពីមុខអេក្រង់ឌីជីថលឡើយ ព្រោះអំឡុងពេលអភិវឌ្ឍខួរក្បាល និងសុខភាព ក្មេងមិនត្រូវមើលអេក្រង់ឌីជីថល រយៈពេលយូរបែបនេះទេ។
វេជ្ជបណ្ឌិតរូបនេះ បង្ហាញទៀតថា ក្មេងតូចៗ ជាវ័យត្រូវការបំផុតសម្រាប់ការអភិវឌ្ឍន៍ខួរក្បាល ទទួលបានពីពិភពខាងក្រៅ ដើម្បីស្វែងយល់ពីបរិស្ថានជុំវិញពួកគេ ក៏ដូចជាការអភិវឌ្ឍន៍សកម្មភាពប្រចាំថ្ងៃ តួយ៉ាងការដើរ លោត សុទ្ធសឹងជាតម្រូវការចាំបាច់តូចៗ មិនគួរបង្កើតទម្លាប់ឲ្យកូន នៅតែមួយកន្លែង និងសម្លឹងអេក្រង់ឌីជីថលទេ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ WHO ព្រមានឪពុកម្ដាយដែលចូលចិត្តឲ្យកូនមើលទូរសព្ទ
ចុចអាន៖ ក្មេងៗមើលអេក្រង់ទូរសព្ទលើស ២ម៉ោង ប្រយ័ត្នមានបញ្ហាធំ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១៣ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង