Connect with us

សុខភាព

កុំឃើញក្រូចឆ្មារ​ពណ៌​​លឿងស្មាន​គ្មាន​វីតាមីនស្មើពណ៌បៃតង អានហើយ​​អាចភ្ញាក់ផ្អើល

បានផុស

នៅ

ដោយសារកម្ពុជាយើងមិនទម្លាប់ដាំ​ផ្លែក្រូចឆ្មារអម្បូរពណ៌លឿងនិងមានទំហំ​ធំបែបនេះ​ ការហូរចូលថ្មីៗនៃ​ក្រូចឆ្មារពណ៌លឿងធ្វើឱ្យយើងគិតថា វាទំនងគ្មានវីតាមីន​។

​សូមអានសិន ពីអ្វីៗដែលមានសារៈប្រយោន៍ក្នុងផ្លែក្រូចឆ្មារពណ៌លឿងដែលពិភពលោកពេញនិយមខ្លំាង ជាពិសេស​ប្រើផ្ទាល់ក្នុងភេសជ្ជៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ជំនួយ​សាច់ដុំ

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ​ក្រូចឆ្មារ​​ពណ៌​​លឿង​មាន​អង់ស៊ីម​ប្រឆាំង​អុកស៊ីតកម្ម​ នៃ​ភាព​តានតឹង​ក្នុង​រាងកាយ ​និង​អុកស៊ីតកម្ម​នៃ​ការ​រលាក។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​របស់​ក្រូចឆ្មារ​​ពណ៌​​លឿង​ អាច​ជួយ​បន្ថយ​កា​រ​ឈឺ​សាច់ដុំ ​ពេល​ដែល​ហាត់ប្រាណ​រួច​និង​ខូច​សាច់ដុំ​ដោយ​ប្រការ​ណា​មួយ។

២. បំបាត់​ការ​ឈឺចាប់​រួមគ្នា

ជា​ការ​ពិត​ ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា​ ការ​ទទួលទាន​អាហារ​បំប៉ន​បន្ថែម​ជាមួយ​ក្រូចឆ្មារ​លឿង ​ដែល​សំបូរ​ទៅ​ដោយ​អង់ទីអុកស៊ីដង់ ​ក៏​ដូចជា​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ (ប្រេង​ត្រី) អាច​ជា​វិធី​ព្យាបាល​ជំនួស​ សម្រាប់​ការ​គ្រប់គ្រង​រួម​គ្នា។ ជា​ពិសេស​សម្រាប់​មនុស្ស​ចាស់ ​ដែល​ឧស្សាហ៍​ឈឺ​សន្លាក់។

៣. ទប់ស្កាត់​ភាព​ធាត់

ភាព​ធាត់​អាច​បណ្ដាល​ឱ្យ​មាន​ផល​វិបាក​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម ​ជំងឺ​បេះដូង​ និង​មហារីក​មួយ​ចំនួន។ ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ ក្រូចឆ្មារ​​ពណ៌​​លឿង​អាច​មាន​សមត្ថភាព​ជួយ​ការពារ​ភាព​ធាត់។

ក្រូចឆ្មារ​ពណ៌​​លឿង ​រារាំង​ការ​ប្រមូល​ផ្ដុំ​នៃ​ទ្រីគ្លីសេរីត​ កាត់​បន្ថយ​ការ​រលាក​ និង​ប្រឆាំង​នឹង​ស្ត្រេស​អុកស៊ីតកម្ម​ដែល​បណ្ដាល​​ឲ្យ​ធាត់ និង​ធ្វើឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដើរ​ស្រួល។

៤. អាច​ការពារ​ការ​វិវត្ត​នៃ​ជំងឺ​ក្រិន

ការ​សិក្សា​មួយ​ក្នុង​ឆ្នាំ ២០១៤ ដែល​បាន​ធ្វើ​ឡើង​លើ​អ្នក​ជំងឺ ៣០ នាក់ ​បាន​សង្កេត​ឃើញ​ពី​ផល​វិជ្ជមាន​នៃ​ការ​បន្ថែម​ជាមួយ​ក្រូចឆ្មារ​ពណ៌​​លឿង ។ ​នៅ​ចុង​បញ្ចប់​នៃ​ការ​ស្រាវជ្រាវ​ ​អ្នក​ជំងឺ​ធ្ងន់ធ្ងរ​បំផុត​ដែល​ទទួលទាន​ក្រូចឆ្មារ​ពណ៌​​លឿង​នេះ បាន​រក​ឃើញ​ថា ​កំហាប់​ប្រូតេអ៊ីន C-reactive របស់​ពួកគេ​បាន​ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់។ ។

ដោយ​ពិចារណា​លើ​ការ​ពិត​ដែល​ថា កំហាប់​​ប្រូតេអ៊ីន C-reactive ត្រូវ​បាន​ផលិត​នៅ​ក្នុង​ថ្លើម​ និង​ជា​សញ្ញា​សំគាល់​ឈាម ដែល​ជា​មូលហេតុ​នៃ​ការ​រលាក​នៅ​ក្នុង​ខ្លួន ​ដែល​បណ្ដាល​ឲ្យ​រាង​កាយ​ក្រិន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ ទឹកក្តៅមួយកែវរាល់ពេលព្រលឹម ឱសថធម្មជាតិសម្រាប់ជីវិតយឺនយូរ

ចុចអាន៖ រកអីទៀត? ញ៉ាំតែផ្លែក្រូចជាប្រចាំក៏មានសុខភាពល្អដែរ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម