KPT+
ពាក់ខ្សែពត់ធ្មេញក្លែងក្លាយ អាចបង្កផលប៉ះពាល់សុខភាពទាំងនេះ
ស្ទីលពាក់ខ្សែពត់ធ្មេញក្លែងក្លាយ បានក្លាយជាការពេញនិយមរបស់យុវ័យមួយចំនួន។ ការពាក់ខ្សែពត់ធ្មេញក្លែងក្លាយអាចបង្កផលប៉ះពាល់ ដល់សុខភាពធ្មេញ។ តើស្ទីលពាក់ខ្សែពត់ធ្មេញក្លែងក្លាយផ្តល់ផលប៉ះពាល់អ្វីខ្លះ?

ខ្សែពត់ធ្មេញក្លែងក្លាយធ្វើឡើងពីខ្សែដែលមានដង្កៀបដូចដែកពត់ធ្មេញពិតប្រាកដអ៊ីចឹង។ ខ្សែនេះនឹងត្រូវបានបិទពីលើធ្មេញ បន្ទាប់មកត្រូវរុំព័ទ្ធជុំវិញថ្គាមខាងក្រោយដើម្បីភ្ជាប់វាឱ្យនៅជាប់មួយកន្លែង។
យោងតាមអ្នកជំនាញនៅ ជុំវិញពិភពលោក ការពាក់ខ្សែពត់ធ្មេញក្លែងក្លាយបណ្តាលឱ្យ៖
១. ពុល
ខ្សែពត់ធ្មេញក្លែងក្លាយត្រូវបានផលិតចេញពីវត្ថុធាតុដើមក្នុងតម្លៃថោកដែលអាចធ្វើឱ្យពុលបាន។ វត្ថុធាតុដើមទាំងនោះមានដូចជា ជ័រកៅស៊ូចម្រុះពណ៌ និងលោហធាតុដែលផ្ទុកសារធាតុសំណ។ ក្នុងករណីខ្លះពួកវាអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតទៀតផង។
២. ធ្មេញពុក និងប្រែពណ៌
ខ្សែពត់ធ្មេញក្លែងក្លាយត្រូវបានភ្ជាប់នឹងធ្មេញដោយប្រើកាវបិទធ្មេញតម្លៃថោកៗដែលបណ្តាលឱ្យខូចកាចាធ្មេញយ៉ាងធ្ងន់ធ្ងរ។ កាវនេះអាចជ្រាបជ្រៅចូលទៅក្នុងធ្មេញ និងបណ្តាលឱ្យធ្មេញប្រែពណ៌។

៣. ស្លាក់
នៅពេលដែលយុវ័យពាក់ខ្សែពត់ធ្មេញក្លែងក្លាយដោយខ្លួនឯង សម្ភារៈដែលជាប់នឹងខ្សែពត់ធ្មេញក្លែងក្លាយអាចរលុង និងធ្លាក់ចូលក្នុងបំពង់ខ្យល់ ជាពិសេសនៅពេលពួកគេកំពុងគេងដែលអាចបណ្តាលឱ្យស្លាក់បាន។
៤. រលាក និងឆ្លងមេរោគ
ការពាក់ខ្សែពត់ធ្មេញក្លែងក្លាយមានហានិភ័យខ្ពស់ក្នុងការធ្វើឱ្យរលាក និងឆ្លងមេរោគនៅក្នុងមាត់។ ក្នុងករណីខ្លះអាចបណ្តាលឱ្យឆ្លងមេរោគធ្ងន់ធ្ងរ ដែលអាចត្រូវការធ្វើការវះកាត់ដើម្បីបញ្ឈប់ការរីករាលដាលទៀតផង។
៥. ធ្មេញប្តូរទីតាំង
ការពាក់ខ្សែពត់ធ្មេញក្លែងក្លាយអាចធ្វើឱ្យធ្មេញប្តូរទីតាំង។ វាអាចធ្វើឱ្យធ្មេញកោង ឬវៀចជាងមុនទៅទៀត។
ការពាក់ខ្សែពត់ធ្មេញក្លែងក្លាយញឹកញាប់អាចបណ្តាលឱ្យមានគ្រោះថ្នាក់ និងប៉ះពាល់ដល់សុខភាពអ្នកពាក់។ នៅក្នុងប្រទេសថៃមានយុវ័យ ២ នាក់ស្លាប់ដោយសារការការពាក់ខ្សែពត់ធ្មេញក្លែងក្លាយ៕
ចុចអាន៖របៀបទប់ទល់ និងកម្ចាត់ជំងឺមាត់ធ្មេញ ឧស្សាហ៍ កើត ៥ ប្រភេទ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា