Connect with us

KPT+

មក​ដឹង​អំពី​មូលដ្ឋាន​គ្រឹះ នៃ​ការ​ធ្វើ​របាយការណ៍​ហិរញ្ញវត្ថុ

បានផុស

នៅ

ប្រសិន​បើ​ខ្លួនយើង​ជាម្ចាស់អាជីវកម្មខ្នាតតូច សារៈសំខាន់នៃការរក្សាទុកព័ត៌មានហិរញ្ញវត្ថុនិង​របាយការណ៍​ហិរញ្ញវត្ថុ​សំខាន់​ណាស់ ហើយ​វា​មាន​បួន​ប្រភេទជាមូលដ្ឋាន​ដែល​ត្រូវ​ប្រើ​ដើម្បី​ធ្វើ​ដូចនេះ​ទុក​របាយការណ៍​ប្រាក់ចំណូល​និង​តារាង​តុល្យការ​លំហូរ​សាច់ប្រាក់ ភាគហ៊ុន។ល។

សៀវភៅបញ្ជីអាចជាធ្វើ​ឲ្យ​គ្រប់គ្នា​ឈឺក្បាល​មិន​ចង់​ពិនិត្យ ប៉ុន្តែ​ថៅកែ​គ្រប់គ្នា​ត្រូវ​ចេះ​ពិនិត្យ។ ដើម្បី​ធ្វើ​ឲ្យ​ការ​គ្រប់គ្រង​ក្រុមហ៊ុន​មាន​ភាព​ងាយស្រួល​និង​រលូនសំខាន់ថៅកែៗ ឬ​អ្នក​គ្រប់គ្រង​កំពូល​ត្រូវ​មាន​ចំណេះ​បឋម​ដែលអាចយល់បានពីរបាយការណ៍ហិរញ្ញវត្ថុទូទៅ ស្រាលៗ បំផុត​ទាំង​បួន​នេះ៖

របាយការណ៍​ប្រាក់ចំណូល

របាយការណ៍ហិរញ្ញវត្ថុមួយក្នុងចំណោមទាំងបួនប្រភេទ គឺ​របាយការណ៍​លទ្ធផល​ដែល​បង្ហាញ​ពី​ប្រាក់​ចំណូល​សុទ្ធឬការខាតបង់សុទ្ធ។ របាយការណ៍​ប្រភេទ​នេះ អាច​ឲ្យ​យើង​តាមដាន​ដឹង​រាល់​លុយ​ដែល​បាន​រក​ចូលមក​ហើយ​លុយ​ទាំងអស់​និង​ប្រើប្រាស់​ចេញ។ លុយ​ដែល​ចេញ​ហៅ​ថា​ការចំណាយ​ ហើយ​លុយ​ដែល​ចូល​មក​ត្រូវ​បាន​គេ​ហៅ​ថា​ប្រាក់ចំណូល។ នៅពេលការចំណាយលើស​ពីប្រាក់ចំណូល របាយការណ៍​លទ្ធផល​នឹង​បង្ហាញ​ពី​ការ​ខាតបង់​សរុប​នៅ​ក្រោម​គេ​។ ដោយ​មើល​លើ៖

១ ការ​លក់
២ ចំណាយ​ប្រតិបត្តិការ
៣ ការ​ចំណាយ​មិនមែន​ប្រតិបត្តិការ
៤ ការ​ចំណាយ​ប្រតិបត្តិការ​រួមមាន​អ្វីៗ​ដូចជា ការ​ផ្សាយពាណិជ្ជកម្ម​និង​ជួល​កន្លែង​ការិយាល័យ​ការទិញ​អីវ៉ាន់ ឬ​ប្រាក់កម្ចី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាង​តុល្យភាព

តារាង​តុល្យការ​គឺ​ជា​របាយការណ៍​ហិរញ្ញវត្ថុ​មួយ​ផ្សេង​ទៀត​ក្នុង​ចំណោម​របាយការណ៍​ហិរញ្ញវត្ថុ ៤ ប្រភេទ​នោះ​ដែរ។ របាយការណ៍​នេះ​ហាក់​ដូចជា​មិនសូវ​ត្រូវ​បាន​គេយកចិត្តទុកដាក់ទេ ។ សហគ្រិន​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​តែ​ចំពោះ​របាយការណ៍​ប្រាក់ចំណូល ​ប៉ុន្តែ​តារាងតុល្យការ ជា​របាយការណ៍​ហិរញ្ញវត្ថុ​សំខាន់​បំផុត​មួយ​ត្រូវ​គេ​ខ្ជិល​ខ្វល់​។ នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​បរាជ័យ។

តារាងតុល្យការ បង្ហាញ​អំពី ការ​មាន​ទ្រព្យសម្បត្តិ មាន​បំណុល​និង​ម្ចាស់ភាគហ៊ុន​ឬ​ម្ចាស់ភាគហ៊ុន។ ទ្រព្យសម្បត្តិ​រួមមាន​សាច់ប្រាក់ ទ្រព្យសម្បត្តិ​សារពើភ័ណ្ឌ​និង​អ្វីៗផ្សេងទៀត​ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន។ ទ្រព្យសម្បត្តិ​ត្រូវ​បានចុះ​បញ្ជី​នៅ​ផ្នែក​ខាងឆ្វេង​នៃ​តារាង​តុល្យការ។ បំណុល​និង​សមធម៌​ត្រូវ​បាន​ចុះ​បញ្ជី​នៅ​ផ្នែក​ខាង​ស្កាំ។ បំណុល​ក្នុង​បញ្ជី​នេះ គឺ​រាប់បញ្ចូល​ទាំង​គណនេយ្យ​ដែល​ត្រូវ​បង់ ឬ​ប្រភេទ​នៃ​ការ​ទូទាត់​ណាមួយ ដែល​ធ្វើឡើង​លើ​ប្រាក់​កម្ចី​រយៈ​ពេល​វែង។

សមធម៌​របស់​ម្ចាស់​ឬ​ភាគ​ទុន​តែង​ត្រូវ​បាន​បង្កើតឡើង​នៅពេល​ចំនួន​បំណុល​ត្រូវ​បាន​ដក​ពី​ចំនួន​ទ្រព្យសម្បត្តិ។ មូលហេតុ​ដែល​វា​ត្រូវ​បាន​គេ​ហៅ​ថា​តារាងតុល្យភាព​គឺ​ដោយសារ​តែ​រូបមន្ត​គួរ​តែ​មើល​ទៅ​ដូចនេះ:

ទ្រព្យសម្បត្តិ = បំណុល + សមធម៌របស់ភាគទុនិក

របាយការណ៍​ទីបី លំហូរសាច់ប្រាក់

របាយការណ៍​ហិរញ្ញវត្ថុ​សំខាន់ទី ៣ ក្នុង​ចំណោម​របាយការណ៍​ហិរញ្ញវត្ថុ​សំខាន់ៗ​ទាំង​បួន​គឺជា​លំអិត​លំហូរសាច់ប្រាក់។ របាយការណ៍​ហិរញ្ញវត្ថុ​នេះ​ប្រាប់​យើង​លំអិត​ថា​សាច់ប្រាក់​បាត់​ទៅ​ណា។ សមាសធាតុ​នៃ​របាយការណ៍​ហិរញ្ញវត្ថុ​ទីបី​នេះ អាច​មាន​ភាព​ស្មុគស្មាញ​បន្តិច​លើ​ព័ត៌មាន ហាក់​ពិបាក​នឹង​យល់​ប្រសិន​បើ​ថៅកែ​ដែល​ត្រូវ​ត្រួតពិនិត្យ មិនធ្លាប់​មាន​ការ​អប់រំ​ផ្នែក​គណនេយ្យ​ដល់​ទៅ​កម្រិត​បរិញ្ញា​រយៈពេល ៤ ឆ្នាំ។ របាយការណ៍​នេះ​រួមមាន​

សកម្មភាព​ប្រតិបត្តិការ
សកម្មភាព​វិនិយោគ
សកម្មភាព​ហិរញ្ញប្បទាន

របាយការណ៍ហិរញ្ញវត្ថុទី៤ អំពី​សមធម៌

នេះ​ជា​របាយការណ៍​អំពីការ​ចុះបញ្ជីអំពីសមធម៌របស់ម្ចាស់ដែលជា​របាយការណ៍​ហិរញ្ញវត្ថុទី ៤ របស់​ជំនួញ។ សមាសធាតុ​សំខាន់ៗដែល​បាន​រាយ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នេះ​រួមមាន៖

ចាប់ផ្តើម​តុល្យភាព​សមធម៌​
ការ​បន្ថែម​និង​ការដក
តុល្យភាព​បញ្ចប់
ការ​បន្ថែម​និង​ការ​ដក​គឺ​សម្រាប់​រយៈពេលជាក់លាក់មួយ ហើយអាចរួមបញ្ចូលនូវអ្វីសំខាន់ៗ​ដូចជា​ប្រាក់​ចំណូលសុទ្ធ ការទូទាត់ភាគលាភនិងការដកប្រាក់។

ដូច្នេះ​តើ​របាយការណ៍​ហិរញ្ញវត្ថុ​មូលដ្ឋាន​ចំនួន ៤ ខាងលើ​ត្រូវការ​ពេលវេលា​ចាំបាច់​ឬ​ការ​យល់ដឹង​អំពី​ការពិនិត្យ​យល់​រហ័ស និង​ដោះស្រាយ ។ យើង​ក៏​អាច​រក​អ្នក​ជំនាញ​មក​ជួយ​តែ​វា​ទាក់ទង​សំខាន់នឹង​ទំនុកចិត្ត ៕

ដោយសុភាប្រភព ignitespot

ចុចអាន៖ចេះចាយលុយតាម ៦ របៀបនេះអ្នកនឹងមិនជួបការខ្វះខាតទេ

ចុចអាន៖Inndra Nooyi ស្ត្រី​ជើង​ខ្លាំង​ក្នុង​ពិភព​ជំនួញ​ភេសជ្ជៈ​និង​អាហារ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៧ នាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២០ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម