Connect with us

KPT+

ទម្លាប់​ ៥ យ៉ាង​ អាចធ្វើ​ឲ្យ​បញ្ហា​មុន​កាន់​តែ​ធ្ងន់ធ្ងរ​​​​​​​​​​​​​​​​​​​​​​​​​

បានផុស

នៅ

បញ្ហា​មុន​ជា​កង្វល់​របស់​ស្រី​ៗ​យើង​ ដែល​អាច​​ធ្វើ​ឲ្យ​​បាត់បង់​ទំនុក​ចិត្ត​ចំពោះ​សម្រស់​ខ្លួន​ឯង​។ មួយ​វិញ​ទៀត​ ប្រសិនបើ​យើង​ថែទាំ​មិន​បាន​ត្រឹមត្រូវ​ទេ​នោះ​​ មុន​នឹង​បង្ក​ជា​​ស្លាកស្នាម​នៅ​លើ​ផ្ទៃ​មុខ​រយៈពេល​យូរ ព្រម​ទាំង​ពិបាក​ក្នុង​ការ​ព្យាបាល​ថែម​ទៀត​ផង​។ យ៉ាង​ណា​មិញ បើ​គ្នា​យើង​មិន​ចង់​ឲ្យ​បញ្ហា​មុន​កាន់​តែ​យ៉ាប់យ៉ឺន​ទេ​នោះ​​ យើង​គប្បី​ជៀសវាង​ ក៏​ដូចជា​បញ្ឈប់​ទម្លាប់​ទាំង ​៥​នេះ​ជា​បន្ទាន់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ញេច​មុន​

នៅ​ពេល​ដែល​យើង​ញេច​មុន​ បាក់តេរី​​មិន​ត្រឹម​តែ​រាលដាល​ទៅ​កន្លែង​ផ្សេង​នៃ​ផ្ទៃ​មុខ​នោះ​ទេ វា​ក៏​អាច​បង្ក​ជា​ស្លាកស្នាម​ផង​ដែរ​។ ហេតុ​នេះ​ហើយ​ យើង​គប្បី​ជៀសវាង​ការ​ញេច​មុន​ដោយ​ខ្លួន​ឯង​ ទើប​ជា​ការ​ប្រសើរ​។

២. ប្រើប្រាស់​ផលិតផល​ច្រើន​មុខ​ពេក​

គ្នា​យើង​មួយ​ចំនួន​ ដែល​បារម្ភ​ខ្លាំង​ពី​បញ្ហា​មុន ​​អាច​នឹង​ជ្រើសរើស​ប្រើប្រាស់​ផលិតផល​ច្រើន​មុខ​​ក្នុង​ពេល​តែ​មួយ ដើម្បី​កាត់បន្ថយ​មុន​។ ប៉ុន្តែ​ ការ​ប្រើប្រាស់​ផលិតផល​ច្រើន​ពេក​ អាច​ធ្វើ​ឲ្យ​ស្បែក​មុខ​របស់​យើង​កាន់​តែ​រលាក​ទៅ​វិញ​។ ក្នុង​ករណី​ដែល​ទម្លាប់​ថែ​ស្បែក​ក្នុង​ការ​បញ្ចៀស​ពី​​បញ្ហា​មុន​របស់​យើង​​មិន​មាន​ប្រសិទ្ធភាព​ យើង​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​សើស្បែក​​ជំនួស​វិញ​។

៣. មិន​លាង​សម្អាត​មុខ​ក្រោយ​ហាត់​ប្រាណ​

ជាមួយ​គ្នា​នេះ​ដែរ​ ញើស​ និង​ជាតិ​ខ្លាញ់​នៅ​លើ​ផ្ទៃ​មុខ​ ក្រោយ​ពេល​ដែល​យើង​ហាត់​ប្រាណ​រួច អាច​ទាក់ទាញ​ធូលី​ដី ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​កើត​មុន​នៅ​ថ្ងៃ​បន្ទាប់​។ ដូច​នេះ​​ យើង​គប្បី​លាង​សម្អាត​មុខ​ឲ្យ​បាន​ស្អាត​ ក្រោយ​ហាត់​ប្រាណ​រួច​។

៤. ជម្រុះ​កោសិកា​ចាស់​ច្រើន​ជ្រុល​

ការ​ជម្រុះ​កោសិកា​​ចាស់​ច្រើន​ជ្រុល ​អាច​​ធ្វើ​ឲ្យ​មុន​បែក និង​បង្ក​ជា​ស្លាកស្នាម​ជា​រៀង​រហូត​។ ហេតុ​នេះ​ហើយ​ យើង​មិន​គួរ​ជម្រុះ​កោសិកា​លើស​ពី​ ២​ដង​ក្នុង​មួយ​សប្ដាហ៍​ឡើយ​។

៥. ប្រើប្រាស់​ផលិតផល​តែ​នៅ​ពេល​ឡើង​មុន​

បើសិនជា​យើង​មាន​ស្បែក​ដែល​ងាយ​កើត​មុន​ ការ​បង្កើត​ទម្លាប់​ថែទាំ​ស្បែក​ប្រឆាំង​នឹង​មុន​ជា​ប្រចាំ​ មាន​គុណប្រយោជន៍​ល្អ​បំផុត ជា​ជាង​ការ​ប្រើប្រាស់​ផលិតផល​ទាំង​នោះ​តែ​នៅ​ពេល​មាន​មុន​ទៅ​ទៀត​។ ពិត​ណាស់​ ការ​ប្រើ​ផលិតផល​ប្រឆាំង​នឹង​ការ​កើត​មុន​​ភ្លាម​ៗ​នៅ​លើ​ស្បែក​ អាច​ធ្វើ​ឲ្យ​បញ្ហា​មុន​កាន់​តែ​អាក្រក់​ទៅ​ៗ ពីព្រោះ​ស្បែក​របស់​យើង​ងាយ​ប្រតិបត្តិ​ស្រាប់​ ហើយ​ស្បែក​​ត្រូវការ​ពេលវេលា​ ដើម្បី​សម្រប​ខ្លួន​ទៅ​នឹង​ផលិតផល​ដែល​យើង​កំពុង​តែ​ប្រើ​ទាំង​នោះ​៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន​៖គួរដឹង! មើមសាគូ ផ្តល់ប្រយោជន៍ ច្រើនដល់សុខភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ៤ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា៥ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ខ្យល់ពុលបន្តកើនឡើងនៅក្នុងខេត្ត២៨របស់ ប្រទេស​ថៃ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម