Connect with us

KPT+

លក់ផាក់ឡូវ​មាត់ផ្លូវ​សោះ! រក​ចំណូល​បាន​រាប់​លាន​ ក្នុងមួយថ្ងៃ

បានផុស

នៅ

មាន​ទីតាំង​ស្ថិតតាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនីវង្ស ដែល​មាន​យីហោ ” តូប​អង្គរ និង​តូបអង្គរ១ ” ផាក់ឡូវ​តាម​ផ្លូវ​មួយ​​នេះ​រក​ប្រាក់ចំណូល​គិត​ជា​មធ្យម​ ៣លានរៀលក្នុង១ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​សម្ដី​របស់​បងស្រី ថន វន្តធា ដែល​ជា​ម្ចាស់​ហាង​ផាក់ឡូវ ​តូប​អង្គរ​ បាន​និយាយ​ដោយ​បង្ហាញ​ទឹកមុខ​សប្បាយចិត្ត​ថា ជា​រៀងរាល់ថ្ងៃ​សាច់​ផាក់ឡូវ​របស់​គាត់​តែងតែ​មាន​អតិថិជន​មក​ទិញ​ឥត​ដាច់​ ហើយ​ពោល​ពាក្យ​សរសើរ​ថា​ឆ្ងាញ់ ​រី​ឯ​តម្លៃ​វិញ​សមរម្យ​ និង​មាន​អនាម័យ​ទាំង​ការ​វេច​ខ្ចប់​និង​ដឹកជញ្ជូន។ ចំណុច​ពិសេស​នោះគឺ​​ មិន​លក់​ដំឡើង​ថ្លៃ​ ចំណែក​រសជាតិ​វិញ​គឺ​ថេរ​មិន​ប្រែប្រួល។

បងស្រី វន្តធា បាន​បន្ថែម​ទៀត​ថា ការ​ចាប់ផ្ដើម​អាជីវកម្ម​ផាក់ឡូវ​តាម​ផ្លូវ​នេះ ​ដំបូង​ឡើយ ​គឺ​តាម​លោកយាយ​ជា​អ្នក​បង្កើត​មក ​បន្ទាប់មក​ក៏​បាន​សេង​តូប​ឲ្យ​ម្ដាយ​របស់​បងស្រី​ ទើប​បន្ត​អាជីវកម្ម​នេះ​រហូត​មក​ដល់​រូប​គាត់ ​ដែល​គិត​មកដល់​សព្វថ្ងៃ​នេះ​ មាន​រយៈពេល​ជាង ១៥ ឆ្នាំ​មក​ហើយ។

អ្វី​ដែល​ពិសេស​​ អាជីវកម្ម៣ជំនាន់​នេះ​ បាន​ផ្ដល់​ប្រាក់​ចំណូល​ដល់​បងស្រី​និង​ក្រុម​គ្រួសារ​សរុប​ជាង៣លាន​រៀល​ក្នុង​មួយ​ថ្ងៃ​ទាំង​តូប​អង្គរ និង​តូបអង្គរ១។

បងស្រី​ក៏​បាន​រៀបរាប់​យ៉ាង​ក្បោះក្បាយ​ពី​សាច់​ផាក់ឡូវ ដែល​មាន​ម៉ូយៗ​និយម​មក​ទិញ​ច្រើន​ជាង​គេ​គឺ​ទា​ខ្វៃ​ ជាពិសេស​ពេល​មាន​រដូវ​បុណ្យទាន​សែន​ដូនតា​ជាដើម។ ក្នុង​មួយ​ថ្ងៃ​បងស្រី​លក់​ទា​បាន​ពី ៣០ ទៅ ៤០ ក្បាល មុន​ពេល​មិន​ទាន់​មាន​មាន​វិបត្តិ​កូវីដ១៩ ប៉ុន្តែចាប់តាំងពីមាន​ជំងឺកូវីដ១៩កើតឡើង ហោច​ណាស់​ក្នុង ១ ថ្ងៃ​បង​ស្រី វន្តធា ក៏​អាច​លក់​ពី​ចន្លោះ ២៨ ក្បាល​ទៅ​ដែរ​ ចំណែក​មាន់​គឺ​ត្រឹម​តែ ១២ ក្បាល​ប៉ុណ្ណោះ។

ម្ចាស់​ហាង​អង្គរ​រូប​នេះ​ក៏​បាន​រៀបរាប់​យ៉ាង​លំអិត​ថា ​នៅ​ហាង​របស់​គាត់​មាន​លក់​នៅ​សាច់ ផាក់ឡូវ​ជាច្រើន​ដែល​ភ្ញៀវ​ឧស្សាហ៍​មក​កុម្ម៉ង់​ទិញ​ដូចជា ​ផាក់ឡូវ​ដែល​មាន​ត្រចៀក​ជ្រូក អណ្ដាត ក្រពះ ពោះវៀន ច្រមុះ លាយ​គ្នា​ទាំង​ប្រាំ​នេះ​គឺ​ជា​ផាកឡូវ​ប្រចាំ​ហាង។ ចំណែក​មុខ​ម្ហូប​ផ្សេង​ទៀត​មាន​សាស៊ី​ សាច់ខ្វៃ​ សាច់​មាន់​ ​​ហើយ​មាន់​មាន​ប្រភេទ​មាន់​ខ្វៃ​និង មាន់ស្ងោរ។

បច្ចុប្បន្ន​នេះ​​តូប តូប​អង្គរ តូប​អង្គរ និង​តូបអង្គរ១ បាន​បន្ថែម​ប្រភេទ​មុខ​ម្ហូប​ថ្មី​គឺ​ជើង​ទាហិល​បែប​ចិន​ដែល​កំពុង​តែ​ពេញនិយម​និង​មាន​អតិថិជន​ពោល​ពាក្យ​សរសើរ​មិន​ដាច់​ពី​មាត់។

គួរ​បញ្ជាក់​ថា តូប​អង្គរ និង​តូបអង្គរ១ ចាប់ផ្ដើម​បើក​លក់​ចាប់​ពី​ម៉ោង ៧ ព្រឹក ដល់ម៉ោង ១០ យប់​និង​មាន​ទទួល​​កុម្ម៉ង់​ពិសេស​សម្រាប់​ថ្ងៃ​សែន​ផង​ដែរ៕

ប្រិយមិត្ត​អ្នក​អាន​ចង់​សាកល្បង​ភ្លក់​រសជាតិ​សាច់​ផាក់ឡូវ​របស់​ស្រីវន្តធា ​អាច​ទាក់ទង​តាម​ផេកខាងក្រោម​នេះ

https://www.facebook.com/tobangkor

ឬ​តាម​រយះ​លេខ​ទូរស័ព្ទ៖098680800 , 092680800 , 060680800

អត្ថបទ​៖មេឃខៀវ

ចុចអាន៖មូលហេតុ​ដែល​តូប ​អង្គរ​លក់​ផាក់ឡូវ​តាម​ផ្លូវ អាច​ឈរ​ជើង​បាន​ជាង១៥ឆ្នាំ

ចុចអាន៖តើ លុយ និង ជោគជ័យ ចែក​មិន​ដាច់​ពី​គ្នា​ពិតមែន​ដែរ​ទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ហ្ស៊កដានី ជម្លៀសកុមារ ២៩នាក់ ចេញពីហ្គាហ្សា ដើម្បីព្យាបាល

ព័ត៌មានជាតិ៧ នាទីutes មុន

សម្តេច ម៉ែន សំអន កោតសរសើរសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ក្នុងការងារផ្សព្វផ្សាយព័ត៌មាននៅកម្ពុជា

សេដ្ឋកិច្ច២៧ នាទីutes មុន

អតីតបុគ្គលិកសណ្ឋាគារម្នាក់ ចាប់យករបរចិញ្ចឹមកង្កែប កំពុងមានទីផ្សារខ្ពស់

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

អ៊ីស្រាអែល គំរាម​​ផ្ដាច់​ទឹក និង​ភ្លើង​នៅ​តំបន់​ហ្គាហ្សា ដើម្បី​ដាក់​សម្ពាធ​ក្រុម​ហាម៉ាស

ដំណាំកៅស៊ូឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

​ឧស្សាហកម្មកៅស៊ូ​សកល រំពឹង​ពីផលិតកម្មមិនគ្រប់តម្រូវការឆ្នាំនេះ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

សន្តិសុខសង្គម៥ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍៦ ម៉ោង មុន

រថយន្តធុនធំបុករះម៉ូតូ៣គ្រឿងទាំងព្រឹកនៅផ្លូវ៦០ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម