Connect with us

KPT+

ទីសក្ការៈបូជា និងប្រាសាទកំពូលទាំង ៤ នៅ ជប៉ុន មានជណ្ដើរឡើងចោតខ្ពស់ជាងគេ

បានផុស

នៅ

នៅ ប្រទេសជប៉ុន សំបូរទៅ ដោយប្រសាទនិងកន្លែងទីសក្ការៈបូជាជាច្រើន សូម្បីតែនៅ ទីក្រុងក៏ដោយ។

ខាងក្រោមនេះ ជាទីសក្ការៈបូជា និងប្រាសាទកំពូលទាំង ៤ មានជណ្ដើរឡើងចោតខ្ពស់ជាងគេ នៅ ជប៉ុនដែលគួរដឹង។

១ ប្រាសាទ Shaka-in (៣,៣៣៣ ជំហាន)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាសាទ Shaka-in គឺ​ជា​ប្រាសាទនិកាយ Tendai នៅ ​ក្នុង​ទីក្រុង Yatsushiro ខេត្ត Kumamoto ក្រៅ​ ពី​ជា​ប្រាសាទ​លេខ ១ ​មាន​ជណ្ដើរ​ថ្ម​ខ្ពស់​ជាង​គេ ​ក្នុង​ប្រទេស​ជប៉ុន ប្រាសាទ Shaka-in គឺ​ជា​ប្រាសាទ​ចាស់​ដែល​មាន​ប្រវត្តិ​ជាង ១,២០០ឆ្នាំ ហើយ​ត្រូវ​បាន​ចុះ​បញ្ជី​ជា​សម្បត្តិ​វប្បធម៌ របស់​ជប៉ុន។ វា​ក៏​ជា​និមិត្តសញ្ញា​នៃ​ការ​រស់​ឡើង​វិញ ​របស់​ប្រទេស​ផង​ដែរ។

ប្រាសាទ​នេះ ត្រូវ​បាន​កសាង​ឡើងក្នុងឆ្នាំ គ. សឆ្នាំ ១៩៨០ ហើយត្រូវបានបញ្ចប់នៅ ឆ្នាំ ១៩៨៨ ចំណុច​លេចធ្លោ​នៃ​ប្រាសាទ គឺជណ្តើរថ្ម​ដែលសាងសង់​ដោយ​ថ្ម​មក​ពី​ទូទាំង​ប្រទេស​ជប៉ុន រួមទាំង​ថ្ម​មក​ពី​ជុំវិញ​ពិភពលោក​ដូចជា​ប្រទេសចិន កូរ៉េខាងត្បូង ឥណ្ឌា ប្រេស៊ីល អាហ្វ្រិក​ខាងត្បូង និង​សហរដ្ឋអាមេរិក។ ធ្វើឲ្យ​​វា​មើល​ទៅ​ដូចជា​ជណ្ដើរ​ថ្ម​ខ្ពស់​បំផុត វា​ក៏​បង្ហាញ​ពី​មិត្តភាព និង​ទំនាក់ទំនង​អន្តរជាតិ​ផង​ដែរ។

២ ទីសក្ការៈ​បូជា Dewa Sanzan (២,៤៤៦ ជំហាន)

ទីសក្ការៈ​បូជា Dewa Sanzan គឺ​ជា​ទីសក្ការៈ​បូជា​នៅ​ ក្នុង​ខេត្ត Yamagata ហើយ​ជា​កន្លែង​ដែល​មាន​ភ្ញៀវ​ទេសចរ​ច្រើន​ទៅ​ បន់ស្រន់ ឈ្មោះ Dewa Sanzan គឺជាឈ្មោះរួមសម្រាប់ភ្នំបីគឺ Gassan , Haguro និង Yudono ។ ភ្នំ Gassang តំណាង​ឲ្យ​ជីវិត​អតីតកាល ភ្នំ Haguro តំណាង​ឲ្យ​ជីវិតបច្ចុប្បន្ន ហើយភ្នំ Yudono តំណាង​ឲ្យ​ជីវិត។

សម្រាប់​ទីសក្ការៈបូជា Dewa Sanzan មានកាំជណ្តើរ ២៤៤៦ គឺជា​ទីសក្ការៈ​បូជា​ដែល​មាន​ទីតាំងនៅលើភ្នំ Haguro ។ ជណ្ដើរថ្ម​នៅ​ទីនោះ​ ធ្លាប់​ជា​ជណ្តើរ​ថ្ម​ដែល​ខ្ពស់​ជាង​គេ​ក្នុង​ប្រទេស​ជប៉ុន។ រហូត​មកដល់សព្វថ្ងៃនេះ វានៅ​តែ​ជាប់​ចំណាត់ថ្នាក់​ក្នុង​ចំណោម​ទីសក្ការៈ​បូជា​ ដែលមានជំហានខ្ពស់បំផុតនៅក្នុងប្រទេសជប៉ុន។ វាត្រូវ​បាន​គេ​និយាយ​ថា​ធម្មយាត្រា​ទៅ កាន់ Dewasanzan នេះគឺជាដំណើរដែលអនុញ្ញាត​ឲ្យ​យើងរកឃើញ​ខ្លួនឯងថ្មី។

៣ ទីសក្ការបូជា Koto Hiraku (១,៣៦៨ជំហាន)

ទី​សក្ការៈ​បូជា Koto Hiraku មាន​ទីតាំង​នៅ​លើ​ភ្នំ Sozu ក្នុង​ខេត្ត Kagawa ហើយ​ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ថា​ជា “Kompi Rasan” ដោយ​ចេតិយ​នេះ ​ប្រសិន​បើ​អ្នក​ឡើង​ជណ្ដើរ​ទៅ​ ជំហាន​ទី ៧៨៥ អ្នក​នឹង​ឃើញ​ចេតិយ​សំខាន់ៗ​ផ្សេង​ទៀត ហើយ​ប្រសិន​បើ​អ្នក​ឡើង​ដល់ ១,៣៦៨ ជំហាន អ្នក​នឹង​ទៅ​ ដល់​អគារ​ទីសក្ការៈ​នៅ​ ខាងក្រោយ។

៤ ទីសក្ការៈបូជា Fushimi Inari (១,២៧៦ ជំហាន)

ទីសក្ការៈ​បូជា Fushimi Inari របស់ទីក្រុងក្យូតូ មានកាំជណ្តើរថ្មសរុបចំនួន ១,២៧៦ ។ ទីសក្ការៈបូជានេះ​ គឺជាទីសក្ការៈ​បូជារបស់ Inari ដែលជាព្រះនៃកសិកម្ម វាមានទីតាំងនៅ Fushimi Ward នៃ Kyoto ក៏ជាគោលដៅទេសចរណ៍ដ៏ពេញនិយម នៅ​ ប្រទេស​ជប៉ុនដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអា​ន៖ធ្លាប់ឆ្ងល់ដែរទេ? ហេតុអ្វី ប្រាសាទ ឬទីសក្ការៈបូជា ជប៉ុន តែងសាងសង់ជណ្ដើរឡើងចោតខ្ពស់ៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម