Connect with us

KPT+

ផ្ដើម​សង្គ្រោះ​បរិស្ថាន​តាម​ទម្លាប់​ងាយៗប្រចាំថ្ងៃ

បានផុស

នៅ

បច្ចុប្បន្ន បញ្ហា​ប្លាស្ទិក និង​សំរាម នៅតែ​ជា​បញ្ហា​ចោទ​នៅ​ពាសពេញ​ពិភពលោក​​ ក៏ដូចជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ។ តាម​ពិត​ទៅ ប្រទេស​យើង​មិន​ជា​ធំប៉ុន្មានទេ ប៉ុន្តែ​ការ​រងគ្រោះ​ដោយសារ​កាកសំណល់​កង្វក់​នៅ​តែ​មាន ទោះបី​មាន​ការ​ផ្សព្វផ្សាយ​និង​ជួយជ្រោមជ្រែង​ពី​បណ្ដាញ​នានា​ក៏ដោយ។ បញ្ហា​នោះ​អាច​មក​ពី​យើង​ម្នាក់ៗ​មិន​បាន​ចូលរួម​ក៏​ថា​បាន! ដូច្នេះ​ដើម្បី​ឲ្យ​ស្រុក​ទេស​គ្មាន​សំរាម មាន​អនាម័យ​ល្អ យើង​គ្រប់គ្នា​អាច​ចូលរួម​ជួយ​ថែរក្សា​វា​តាម​វិធីងាយៗ​ដូចខាងក្រោម៖

ដាក់​ទំនិញ​ក្នុង​ថង់​តែ​មួយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេលយើងទៅផ្សារ ជាធម្មតាបើទិញតែបន្លែ ប្រាកដជាដាក់ចូលគ្នាដោយមិនបាច់គិតច្រើន រី​ឯ​អ្នក​លក់​ក៏​ច្រក​ឲ្យ​ដោយស្វ័យប្រវត្តិ។ ប៉ុន្តែពេលទិញទំនិញផ្សេងៗដូចជា ត្រីសាច់ គ្រឿងផ្សំ​ដែល​មាន​ដប​ឬ​កញ្ចប់ ប្រាកដ​ជា​ច្រក​ក្នុង​ថង់​ផ្សេងទៀត។ តាម​ពិត ការធ្វើបែបនេះ​យូរៗទៅ យើង​បាន​ក្លាយ​ទៅ​ជា​អ្នក​សន្សំ​អាវុធ​សម្លាប់​បរិស្ថាន​ខ្លួនឯង​ទៅវិញទេ។ មែនទែនទៅ សាច់​និង​បន្លែ​ដាក់​ក្នុង​ថង់​តែ​មួយ​ក៏​បាន វាមិនមានបញ្ហាអីឡើយ ព្រោះ​ពេល​ទៅ​ដល់​ផ្ទះ​យើង​គង់​តែ​លាង​វា​ចម្អិន ឬ​បើ​ដាក់ក្លាស្សេក៏គង់តែយកវាទៅ​ដាក់​ក្នុង​ប្រអប់ ដូច្នេះ​ថង់​ក៏​គង់​នឹង​បោះចោល​ដដែល​ហ្នឹង។ បើ​ដូច្នេះចាំបាច់អីត្រូវ​សន្សំ​ស្ប៉ោង​ច្រើន​ម្លេះ​ឲ្យ​បរិស្ថាន?

ព្យាយាម​មិន​ប្រើ​ប្លាស្ទិក

ការពិត ទាំងយើងទាំងគេចៀស​មិន​ផុត​ពី​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​ឡើយ ប៉ុន្តែ​នៅ​ពេល​ដែល​យើង​អាច​កាត់បន្ថយ​បាន​ទោះតិច​ឬច្រើន យើងត្រូវតែធ្វើ! មាន​របៀប​ដែល​យើង​អាច​កាត់បន្ថយ​ការ​ប្រើប្រាស់​វា​ជាច្រើននៅក្នុងជីវិត​ប្រចាំថ្ងៃ​ដោយ​ការ​ចេះ​បដិសេធ​ថង់​ប្លាស្ទិក។ ១ ពេល​ទៅ​ផ្សារ! មាន​កាបូប​ក្រណាត់​មួយ អាច​កាត់បន្ថយ​ថង់​យ៉ាង​ហោចណាស់ ២ ឬ ៣ ក្នុង​ការ​ទិញ​ទំនិញ​ម្ដង។ ២ ពេល​ទិញ​ភេសជ្ជៈ! បើ​មាន​ដប​ទឹក​ដែល​អាច​ដាក់កាហ្វេឬភេសជ្ជៈបាន យើង​ឲ្យ​គេ​ឆុង​ដាក់​ក្នុងនោះទៅ! ធ្វើ​បែបនេះវាបាន​កាត់បន្ថយ​ការ​ប្រើប្រាស់​កែវ​ប្លាស្ទិក ទុយយោ​​ជ័រ ហើយ​និងថង់យួរវាទៀតផង។ ៣ ពេល​ទិញ​អាហារ​ខ្ចប់ យក​ប្រអប់​របស់​យើង​ទៅ​ខ្ចប់​នោះ​គឺ​ជាការល្អ! លើកតែហាងគេមានខ្ចប់ស្លឹកឈូកឬស្លឹកចេកផ្សេងៗ។

ប្រើប្រាស់ Eco-Friendly

Eco-Friendly គឺ​សំដៅ​លើ​របស់របរ​ដែលមិនធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន។ ការប្រើរបស់ Eco-Friendly រួម​មាន ការបូបក្រណាត់ និង​ដបទឹកធ្វើពី​ឈើ​ជាដើម។ បង្កើត​ទម្លាប់​សុទិដ្ឋិនិយម​ជាមួយ​នឹង​ដបទឹក​ឈើ​ដោយ​ចាក់​បំពេញទឹក​ពេល​វា​អស់ និង​មិន​ប្រើ​ដប​ទឹក​ប្លាស្ទិក។ ក្រៅ​ពីនេះ ទម្លាប់​ប្រើកាបូប​ក្រណាត់​ដោយពេល​ទៅ​ណា​មក​ណា​ដូចជា ទៅ​ទិញ​របស់​នៅម៉ាត នៅ​ផ្សារ​ទំនើប ឬ​ផ្សារ​បន្លែ​ធម្មតា​ហើយ​ច្រក​របស់​ដែល​ទិញ​ជាមួយ​កាបូប​ក្រណាត់​នោះ។ តែ​ប៉ុណ្ណឹង​យើង​បាន​កាត់បន្ថយ​ថង់​ប្លាស្ទិក ១ ទៅ ២ ក្នុង​ម្ដង​បាត់​ទៅ​​ហើយ។ បើ​មាន​កន្ត្រក​ក៏​កាន់​តែ​ល្អ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Healthline

ចុចអាន៖កុំឃើញក្រូចឆ្មារ​ពណ៌​​លឿងស្មាន​គ្មាន​វីតាមីនស្មើពណ៌បៃតង អានហើយ​​អាចភ្ញាក់ផ្អើល

ចុចអាន៖អាថ៌កំបាំង​ទាំង ១៣ នៃ​ពណ៌​ត្នោត​ដែល​គ្រប់គ្នា​កម្រ​ដឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ១ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម