KPT+
ដឹងប្រវត្តិតារាជើងចាស់ ឥណ្ឌា Shahrukh Khan រហស្សនាមស្ដេចឧស្សាហកម្មភាពយន្ត អាចនឹងភ្ញាក់ផ្អើល
Shah Rukh Khan ជាតារាសម្តែងឥណ្ឌា ផលិតករភាពយន្ត និងបុគ្គលិកទូរទស្សន៍ ដែលធ្វើការនៅក្នុងខ្សែភាពយន្តហិណ្ឌូ។ ត្រូវបានគេស្គាល់នៅ ក្នុងប្រព័ន្ធផ្សព្វផ្សាយថា ជា “Baadshah of Bollywood” (យោងទៅខ្សែភាពយន្តឆ្នាំ ១៩៩៩ របស់គាត់ Baadshah) “King of Bollywood” និង “King Khan” បានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តជាង ៨០ និងទទួលបានពានរង្វាន់ជាច្រើនរួមទាំងខ្សែភាពយន្តចំនួន ១៤ ។
រដ្ឋាភិបាលនៃប្រទេសឥណ្ឌា បានផ្តល់រង្វាន់ដល់គាត់នូវ Padma Shri ហើយរដ្ឋាភិបាលនៃប្រទេសបារាំង បានផ្តល់រង្វាន់ដល់គាត់នូវ Ordre des Arts et des Lettres និង Legion of Honour។ Khan មានអ្នកគាំទ្រសំខាន់នៅ អាស៊ី រួមទាំងជនភៀសខ្លួនឥណ្ឌាទូទាំងពិភពលោក។
បើនិយាយពីទំហំអ្នកទស្សនា និងប្រាក់ចំណូល គាត់ត្រូវបានគេពិពណ៌នាថា ជាតារាភាពយន្តដែលទទួលបានជោគជ័យបំផុតនៅក្នុងពិភពលោក។
នៅ ក្នុងអត្ថបទខាងក្រោមនេះ អ្នកនឹងបានដឹងអំពីជីវប្រវត្តិរបស់លោក Shahrukh Khan កាន់តែច្បាស់ ៖
វ័យកុមារភាព
Shah Rukh Khan កើតនៅ ថ្ងៃទី ០២-១១-១៩៦៥ គាត់ត្រូវបានគេហៅ ថា SRK. Shah Rukh Khan គឺជាស្ដេចនៃឧស្សាហកម្មភាពយន្តឥណ្ឌា។ Shah Rukh Khan ត្រូវបានពិភពលោកស្គាល់ ដោយសារតែជំនាញសម្ដែងដ៏ពិសេស និងបុគ្គលិកលក្ខណៈដ៏រួសរាយ សុភាពរបស់គាត់។ SRK ធ្លាប់រស់នៅជាមួយឪពុកម្ដាយ នៅ ផ្ទះជួលក្នុងទីក្រុង Delhi ដ៏ក្រីក្រមួយ។ នៅពេលមានអាយុជិត ១០ ឆ្នាំ គាត់ចាប់ផ្ដើមការតស៊ូ និងចិញ្ចឹមគ្រួសារវិញម្ដង។
គ្រួសារ
ភរិយា Shahrukh Khan គឺនាង Gauri Chibber និងកូន ៣នាក់គឺ Aryan, Suhana និង AbRam គឺជាហេតុផលនៅពីក្រោយភាពជោគជ័យរបស់គាត់។ ពួកគេទាំងអស់គ្នាបានគាំទ្រគាត់យ៉ាងខ្លាំង ក្នុងវិស័យភាពយន្តនេះ។
ទំរាំក្លាយជាតារាល្បីមកដល់សព្វថ្ងៃនេះ ការធ្វើដំណើររបស់លោកមានការលំបាកខ្លាំង។ បុរសដែលបង្កើតអ្វីៗគ្រប់យ៉ាងដោយឯករាជ្យពីអ្នកដទៃ ដោយគ្មានឪពុកក្នុងពិភពបូលីវូដ។ លើសពីនេះ រឿងមួយនៅ ក្នុងចិត្តគាត់ គឺការភ័យខ្លាចនិងការខកចិត្ត។ តែយ៉ាងណា គាត់ក៏មិនបោះបង់ខ្លួនឯងចោល ឬសើចចំអកដាក់ខ្លួនគាត់ឡើយ។
ផ្លូវទៅ កាន់កិត្តិនាមនិងការកសាងកេរ្តិ៍ឈ្មោះ
SRK ចាត់ទុកព្រឹត្តិការណ៍ Kolkata Knight Riders និង Ra-One ជាករណីនៃការខកចិត្ត ហើយគាត់ទទួលស្គាល់ដោយរីករាយ និងទុកជាមេរៀនបង្រៀនគាត់ ឲ្យឆ្ពោះទៅ មុខ។ ក្មេងម្នាក់មកពីគ្រួសារវណ្ណៈអាវស មិនមានលុយគ្រប់គ្រាន់ ដើម្បីទិញខោអាវល្អៗ ឬសម្ភារៈយកទៅថតរូបនោះ បានឈានទៅ រកការក្លាយជា “Lord Khan”(មនុស្សអស្ចា្យនៅ ឥណ្ឌា)។
បុរសក្រីក្ររូបនេះ ជាមនុស្សមានភាពអំណត់ តស៊ូ និងប្រយុទ្ធគ្មានដែនកំណត់ពេញមួយជីវិតរបស់គាត់។ គាត់បានដើរលើផ្លូវមួយដ៏លំបាក និងព្យាយាមជួយខ្លួនឯង រួមទាំងប្អូនស្រីរបស់គាត់ ក្នុងវ័យកុមារភាពជាពិសេស។
ភាពយន្តល្បីៗដែលគាត់សម្ដែង
ភាពយន្តល្អបំផុតមួយចំនួនដូចជា៖ Dilwale Dulhania Le Jayenge, Chak De! India, My Name Is Khan, Swades: We, the People, Kal Ho Naa Ho, Kuch Kuch Hota Hai, Veer-Zaara, Dear Zindagi, Baazigar and Kabhi Khushi Kabhie Gham។
ភាគយន្តខាងលើនេះ សុទ្ធតែជាស្នាដៃដែលគាត់ខំសម្រិតសម្រាំង និងប្រឹងប្រែង មិនឲ្យទស្សនិកជនខកចិត្តនោះទេ។
ជោគជ័យលើអាជីព
ការលំបាកទាំងអស់ ដែលគាត់បានជួប បានបន្តជំរុញគាត់ ហើយសព្វថ្ងៃនេះ គាត់ក្លាយជាតារាល្បីប្រចាំ “Badshah of Bollywood”។ រឿងដែលបុរសឥណ្ឌានេះបានជួប មិនមែនជារឿងសាមញ្ញនោះទេ អ្វីដែលធ្វើឲ្យគាត់ក្លាយជាតារាល្បីទាំងនៅឥណ្ឌានិងក្រៅប្រទេស គឺការទទួលស្គាល់ពីការខកចិត្តរបស់ខ្លួនឯង និងការចង់បោះជំហានទៅមុខមិនឈប់ឈរ។
Shah Rukh ជឿជាក់យ៉ាងមុតមាំថា ការខកចិត្ត គឺជាផ្នែកមួយនៃជីវិត គាត់ជឿជាក់ថា ផ្លូវឆ្ពោះទៅរកការរីកចំរើនពិតប្រាកដ មិនមែនជាការចង់បានដ៏ល្អឥតខ្ចោះ សម្រាប់ការរីកចម្រើននោះទេ ទោះជាយ៉ាងណាក៏ដោយ ការភ័យខ្លាចនៃការខកចិត្ត ហើយក្នុងករណីដែលអ្នកស្អប់ និងភ័យខ្លាចចំពោះការខកចិត្តរបស់អ្នក នឹងមិនជោគជ័យឡើយ។ យើងស្វែងរកសមិទ្ធិផល ហើយយើងត្រូវរស់នៅក្នុងជីវិតប្រកបដោយផ្លែផ្កា។
បុរសសាមញ្ញរូបនេះ ក៏បានប្រាប់ទៀតថា ការខកចិត្ត ការប្រយុទ្ធគ្នា ទុក្ខព្រួយ គឺជាដំណាក់កាលនៃជីវិត ហើយវាគឺអំពីស្ថានភាពចិត្តរបស់អ្នកចំពោះពួកគេ ហើយការជឿជាក់នេះបានជំរុញ ឲ្យគាត់ឡើងមកដល់កន្លែងនេះ។ ការខកចិត្តគឺជាអ្នកអប់រំដ៏វិសេសវិសាល ចំពោះឱកាសដែលអ្នកមិនដួល។ បើអ្នកមិនរៀន ហើយនៅឱកាសដែលអ្នកមិនបានរៀន អ្នកនឹងមិនអភិវឌ្ឍខ្លួនឡើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ធ្លាប់ឆ្ងល់ដែរទេ? ហេតុអ្វី ប្រាសាទ ឬទីសក្ការៈបូជា ជប៉ុន តែងសាងសង់ជណ្ដើរឡើងចោតខ្ពស់ៗ
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?