KPT+
សារធាតុគីមីក្នុងគ្រឿងសម្អាង និងទឹកអប់ ជាមូលហេតុនាំឱ្យក្មេងស្រីឆាប់ពេញវ័យមុនអាយុ
ជាម៉ាក់ ជាប៉ាគេ អ្នកណាមិនចង់ឲ្យកូនឯងស្អាត ពិសេសមានកូនស្រី ច្បាស់ជាចង់ឲ្យមើលទៅបើមិនបានលើសគេ ក៏ចុះចំណោមគេខ្លះដែរ ប៉ុន្តែចង់ស្អាត ក៏ស្អាតចុះ កុំទម្លាប់កូនឲ្យប្រើគ្រឿងសម្អាងតាំងវ័យក្មេងឲ្យសោះ ព្រោះការសិក្សាថ្មីរកឃើញថា សារធាតុគីមីក្នុងគ្រឿងសម្អាង និងទឹកអប់ ជាមូលហេតុនាំឲ្យក្មេងស្រី ឆាប់ពេញវ័យមុនអាយុ នាំឲ្យក្មេងរងផលប៉ពាល់ពីជំងឺកាចសាហាវជាច្រើនទៅថ្ងៃមុខ។

គ្រប់ការ ឬពេញវ័យមុនអាយុ ជាមូលហេតុតូចមួយ រួមចំណែកធ្វើឲ្យអត្រាប្រឈម មហារីក និងមហារីកក្រពេញអូវែ កើតលើក្មេងស្រី និងមហារីកពងស្វាស កើតលើក្មេងប្រុសកើនឡើងខ្លាំង។ ក្រុមអ្នកស្រាវជ្រាវ បានផ្ដោតអារម្មណ៍លើកម្រិតសារធាតុគីមី ភាគច្រើនមានក្នុងផលិតផលថែរក្សាសម្រស់ និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃក្នុងគ្រួសារ ដែលស្រីៗមានផ្ទៃពោះ និងក្មេងៗមានអាយុ ៩ឆ្នាំ និយមប្រើប្រាស់។
ជាទូទៅ ក្មេងៗចាប់ផ្ដើមមានការលូតលាស់លើសរីរាង្គ ដូចជាដើមទ្រូង ដុះរោម ពងស្វាស និងមានវដ្តរដូវ ក្នុងចន្លោះពីអាយុ ៩-១៣ ឆ្នាំ ខណៈការសិក្សារកឃើញថា ក្មេងស្រីមានផ្ទុកសារធាតុគីមីខ្ពស់តាំងពីក្នុងផ្ទៃ ឬនៅវ័យ ៩ឆ្នាំ មានការលូតលាស់ពេញវ័យមុនកាលកំណត់ ២ ខែ។

ក្រុមអ្នកស្រាវជ្រាវ ក៏បានជ្រើសរើសស្ត្រីមានផ្ទៃពោះក្នុងអំឡុងឆ្នាំ ១៩៩៩ ដល់ ២០០០ ពីតំបន់កសិកម្មមួយនៅរដ្ឋ California ដោយប្រមូលតេស្តទឹកនោមទៅពិនិត្យរកសារធាតុគីមីដែលមានជាប់ទាក់ទង ដូចជាជាតិ Diethyl, Phthalate, Triclosan, Methyl, Paraben និង Propyl Paraben ហើយភាគច្រើនសារធាតុគីមីទាំងនេះ រកឃើញមានក្នុងគ្រឿងក្រអូប ដូចជា ទឹកអប់ សាប៊ូកក់សក់ និងផលិតផលបំបាត់ក្លិនខ្លួន គ្រឿងសម្អាង សាប៊ូដុំ និងថ្នាំដុសធ្មេញផងដែរ។ ក្រៅពីនេះអ្នកស្រាវជ្រាវ បានធ្វើការសម្ភាសន៍ពីកត្តាអាយុ ចំណេះដឹង ប្រវត្តិគ្រួសារ ចំណូលគ្រួសារ និងទម្ងន់របស់មុនមានផ្ទៃពោះ។
បន្ថែមពីនេះ ពួកគេចាប់ផ្ដើមសិក្សាលើកូនៗស្រីៗទាំងនោះ មានអាយុ ៩ឆ្នាំ ដោយធ្វើតេស្តទឹកនោម វាស់កម្ពស់ ថ្លឹងទម្ងន់ និងពិនិត្យមើលអវយវៈ ដើម្បីរកមើល មានសញ្ញាលូតលាស់ពេញវ័យឬនៅ។ ការតាមដានពិនិត្យនេះធ្វើឡើងរៀងរាល់ ១៨ ខែម្ដង រហូតដល់ក្មេងមានអាយុ ១៣ឆ្នាំ ដោយធ្វើលើក្មេងចំនួន ៣៣៨នាក់ ក្នុងនោះក្មេងស្រី ១៧៩នាក់ និងក្មេងប្រុស ១៥៩ នាក់។

លទ្ធផលតេស្តទឹកនោម ៩០% មានវត្តមានសារធាតុគីមីទាំងអស់ លើកលែងតែជាតិ Triclosan ដែលរកឃើញមានត្រឹមតែ ៧៣% នៃស្ត្រីជាម្តាយ និង ៦៩% មានលើក្មេងៗទាំងនោះ ខណៈក្មេងស្រីចូលរួមក្នុងការពិសោធន៍នេះ ជាមធ្យមចាប់មានរដូវនៅជាងអាយុ ១១ ឆ្នាំ។
តាមរយៈការស្រាវជ្រាវនេះ អាចបង្ហាញថា សារធាតុគីមីមួយចំនួន មានក្នុងផលិតផលនានា យើងប្រើប្រាស់ប្រចាំថ្ងៃ មានផលប៉ះពាល់ដល់អ័រម៉ូនយើង ហើយការសិក្សានេះដូចគ្នា ក៏អាចស្រាយចម្ងល់បាន ថាតើហេតុអ្វីក្មេងៗសម័យឥឡូវឆាប់ពេញវ័យម្ល៉េះ? តាមការសិក្សា មនុស្សជាច្រើន បានដឹងឮរឿងសារធាតុគីមីនេះដែរ តែគេនិយាយថា វាពិបាកនឹងចៀសផុត។ បើយើងសង្កេតឃើញមាន សញ្ញាណាបង្ហាញពីការចាប់ផ្ដើមលូតលាស់មុនកាលកំណត់ យើងជាប៉ាម៉ាក់ គួរព្យាយាមពន្យល់កូនពីការផ្លាស់ប្ដូរអវយវៈ រាងកាយ និងផ្លូវចិត្ត ដើម្បីឲ្យពួកគេបានត្រៀមខ្លួនទុកមុន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ បណ្ដាញសង្គម បង្កផលប៉ះពាល់ផ្លូវចិត្តក្មេងស្រីជំទង់ធ្ងន់ធ្ងរ
ចុចអាន៖ ខ្លាចកូនលង់ខ្លួនរត់ចេញពីផ្ទះ ឪពុកម្ដាយត្រូវដឹងតិចនិកដោះស្រាយទាំងនេះ

-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច