Connect with us

KPT+

កុំបណ្ដោយខ្លួនឲ្យក្លាយជាមនុស្សឯកោ ប្រយ័ត្ន ជួបបញ្ហាទាំង ៥ នេះ

បានផុស

នៅ

ភាព​ឯកោ ​គឺ​សំដៅ​ លើ​ការ​នៅ​ តែ​ម្នាក់ឯង ​គឺ​ជា​អារម្មណ៍​មួយ​ប្រភេទ​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ល្ហល្ហេវ និង​មាន​អារម្មណ៍​ថា​គ្មាន​អ្នក​ណា​​ត្រូវការ។ គ្នា​យើង​ដែល​មាន​អារម្មណ៍​ឯកោ​អាច​នឹង​មានការ​​លំបាក​ក្នុង​បង្កើត​ទំនាក់ទំនង​ជាមួយ​នឹង​អ្នក​ដទៃ។ ភាព​ឯកោ​នេះ ​ក៏​អាច​ផ្តល់​ផល​អវិជ្ជមាន​ទៅ​លើ​សុខភាព​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​យើង​ផង​ដែរ។

១. ជំងឺ​បាក់​ទឹក​ចិត្ត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជា​ភាព​ឯកោ​មាន​លក្ខណៈ​ខុស​ពី​ជំងឺ​បាក់ទឹកចិត្ត ប៉ុន្តែ​ភាព​ឯកោ​ត្រូវ​បាន​គេ​ចាត់ចូល​ជា​រោគសញ្ញា​ជំងឺ​បាក់ទឹកចិត្ត។ ការ​សិក្សា​មួយ​ចេញ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​វិទ្យាសាស្ត្រ The Lancet កាលពី​ខែ​មករា​កន្លង​ទៅ​នេះ​បាន​រក​ឃើញ​ថា​ការ​ផ្តាច់​ខ្លួន​ពី​សង្គម​ គឺ​ជា​កត្តា​ហានិភ័យ​មួយ​នៃ​ភាព​ឯកោ។ ការ​សិក្សា​នេះ​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា​អ្នក​ដែល​មាន​ជំងឺ​បាក់ទឹកចិត្ត​តែង​មាន​អារម្មណ៍​​ឯកោ​ជា​និច្ច។

២. បង្ក​ឲ្យ​មាន​ការ​រលាក

យោង​តាម​ការ​សិក្សា​ឆ្នាំ​២០១៥ គេ​រក​ឃើញ​ថា​ភាព​ឯកោ​អាច​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ការ​រលាក។ នេះ​មក​ពី​ភាព​ឯកោ​អាច​ធ្វើ​​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ ដែល​អាច​បង្ក​ការ​រលាក​បន្ថែម និង​បណ្ដាល​ឲ្យ​មាន​ជំងឺ​រ៉ាំរ៉ៃ​ផ្សេងៗ។

៣. បង្កើន​ហានិភ័យ​ជំងឺ​បេះដូង

ភាព​ឯកោ​អាច​បង្កើន​ហានិភ័យ​នៃ​ការ​វិវត្ត​ជំងឺ​បេះដូង។ ការសិក្សា​ឆ្នាំ​២០១៦​ទៅលើ​សុខភាព​បេះដូង​បាន​ឲ្យ​ដឹង​ថា​អ្នក​ដែល​មាន​ទំនាក់ទំនង​ក្នុង​សង្គម​តិច​មាន​ហានិភ័យ​ខ្ពស់​រហូត​ដល់​៣០%​នៃ​ការ​មាន​ជំងឺ​បេះដូង និង​ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរក្បាល។ អ្នក​ស្រាវជ្រាវ​ក៏​បាន​សន្មត​ថា​ នេះ​អាច​មក​ពី​កត្តា​ផ្សេងៗរួម​ផ្សំដែរ ​ដូចជា​ការ​ជក់​បារី​ជា​ដើម។​

៤. ជំងឺ​លើស​សម្ពាធ​ឈាម

គ្នាយើង​ដែល​មាន​អារម្មណ៍​ឯកោ​ងាយ​ប្រឈម​នឹង​ជំងឺ​លើស​សម្ពាធ​ឈាម នេះ​បើ​យោង​តាម​ការសិក្សា​ឆ្នាំ​២០១០​ចេញ​ផ្សាយ​នៅ​ក្នុង អត្ថបទ Psychology and Aging។ ទោះបីជា​អ្នក​វិទ្យាសាស្ត្រ​មិន​ទាន់​យល់​ច្បាស់​ពី​មូលហេតុ​ ប៉ុន្តែ​ការសិក្សា​នេះ​បាន​ចង្អុល​បង្ហាញ​ថា ​ភាព​ឯកោ​អាច​ទាក់ទង​នឹង​ការ​ផ្លាស់ប្ដូរ​នៃ​សរសៃ​អាកទែរ។

៥. ជំងឺ​ភ្លេច​ភ្លាំង

ភាព​ឯកោ​អាច​បង្ក​ផល​វិបាក​មួយ​ចំនួន​ទៅ​លើ​មនុស្ស​វ័យ​ចំណាស់ ​ដែល​​ភាព​ឯកោ​នេះ​អាច​មក​ពី​ការ​រស់នៅ​ម្នាក់​ឯង ឬ​បាត់​បង់​សមាជិក​គ្រួសារ។ បញ្ហា​ដែល​មនុស្ស​វ័យ​ចំណាស់​ងាយ​ជួប​ប្រទះ​គឺ ​ជំងឺ​ភ្លេចភ្លាំង។ ម៉្យាងទៀត បើ​សិន​មនុស្ស​វ័យ​ចំណាស់​រស់​នៅ​ក្នុង​បរិយាកាស​​ដែល​ការប្រាស្រ័យ​ទាក់ទងគ្នា​ក្នុង​សង្គម​មាន​កម្រិត​ នោះ​ស្ថានភាព​ជំងឺ​ភ្លេចភ្លាំង​របស់​ពួកគាត់​នឹង​កាត់តែ​អាក្រក់​ទៅៗដែរ​៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖ភាពឯកោ ធ្វើឲ្យមនុស្សចាស់ ប្រឈមហានិភ័យសុខភាពច្រើន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

លោក Rodrigo Duterte ប្រឈមនឹងការសាកសួរផ្ទាល់លើកដំបូងនៅតុលាការ ICC

សន្តិសុខសង្គម៥ ម៉ោង មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្ត​ព្រះសីហនុ ចូលរួមពិធី​ចុះ​អនុស្សរណៈ​រវាង​ក្រុម​ហ៊ុន​​អ្នកឧកញ៉ា ទៀ វិចិត្រ​និង​សមាគម​ទេសចរណ៍ ដើម្បី​សហការគ្នាពង្រីកវិសយ័ទេសចរណ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

យុទ្ធសាស្រ្តផ្ការីក ដើម្បីបះបោរផ្ដួលរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន ផ្ដាំថា «កុំសង្ឃឹម»

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេច ហ៊ុន សែន ប្រតិកម្មចំពោះការប្រៀបធៀបសម្ដេចនឹងមេដឹកនាំដែលគេចាប់ខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុប​ឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស

ព័ត៌មានជាតិ១៨ ម៉ោង មុន

អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់

សន្តិសុខសង្គម៥ ម៉ោង មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ដ្រូនអ៊ុយក្រែន វាយប្រហារខ្នាតធំលើក្រុងមូស្គូ ជាលើកទី២ ក្នុងពេលត្រឹម៣ថ្ងៃ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ទាមទារឲ្យមានការធានា ៣យ៉ាងដាច់ខាត ក្នុងអំឡុងពេលបទឈប់បាញ់

Sokha Hotels

ព័ត៌មានពេញនិយម