KPT+
មនុស្សស្រីរឹងមាំនឹងមិនអត់ទ្រាំចំពោះទង្វើស្នេហាដែលមាន៧យ៉ាងនេះទេ
ស្ត្រីរឹងមាំហើយឯករាជ្យនឹងមិនដែលខ្លាចចាកចេញពីមនុស្សប្រុសនោះទេ ប្រសិនបើនាងឃើញថា អ្នកមិនធ្វើល្អចំពោះនាង។ ដើម្បីកុំឲ្យនាងដេញចេញទាន់ អ្នកជាបុរសក៏អាចចាកចេញពីនាងបានដែរ បើដឹងខ្លួនថាប្រកាន់ចំណុចទាំងប៉ុន្មានខាងក្រោមនេះ ៖
១. ព្យាយាមគ្រប់គ្រងនាង

ស្ត្រីឯករាជ្យមិនត្រូវការឲ្យអ្នកបញ្ជារនាងឆ្វេងស្ដាំទេ។ ប្រសិនបើគិតថា អ្នកមានអំណាចនិងចង់គ្រប់គ្រងនាង នោះអ្នកយល់ខុសហើយ។ សូមប្រាប់ទៅចុះថា នាងអាចមើលឃើញល្បិចរបស់អ្នកបានយ៉ាងច្បាស់។ ដូច្នេះបើកំពុងមានបំណងមិនល្អ អ្នកក៏អាចបោះបង់មុនពេលដែលព្យាយាមធ្វើវាចេញមក។ នាងនឹងបោះបង់ចោលអ្នកលឿនជាងអ្វីដែលអ្នកបានគិតទៅទៀត បើអ្នកមានគំនិតបែបនេះ។
២. មិនគាំទ្រក្ដីសុបិនរបស់នាង
ក្នុងនាមជាស្ត្រីរឹងមាំម្នាក់នាងមានគោលដៅនិងក្តីសុបិនជាច្រើន។ នាងមានមហិច្ឆតា ហើយនាងតែងតែចង់ដើរតាមអ្វីដែលនាងចង់បាន។ ប្រសិនបើអ្នកមកបន្ថែមទម្ងន់ ឬបាំងផ្លូវដែលនាងចង់បាន នាងនឹងដើរចេញពីអ្នក គ្មានស្រណោះឡើយ។ នាងមិនខ្លាចបោះបង់ទំនាក់ទំនងដែលមានមនុស្សសម្ដែងការមិនពេញចិត្តនឹងក្តីសុបិនរបស់នាងទេ។
៣. កុហកនាង

ភាពមិនស្មោះត្រង់និងការបោកបញ្ឆោតនៅក្នុងទំនាក់ទំនងជាមួយនាងនឹងត្រូវកាត់ផ្ដាច់ បើអ្នកហ៊ានកុហក។ នាងមិនដែលចង់ភ្ជាប់ខ្លួនទៅនឹងបុរសដែលក្បត់ វៀចវេរនឹងនាងឡើយ។ ដូច្នេះប្រសិនបើគិតថា អ្នកអាចកុហកនាងដើម្បីឱ្យខ្លួនរួចផុតពីបញ្ហា អ្នកនឹងមានរឿងមួយទៀតកើតឡើង នោះគឺចប់ជាមួយនាង។
៤. មានលេសច្រើន
នៅពេលណាធ្វើខុសក្នុងស្នេហា រឿងបន្ទាប់របស់អ្នក គឺទទួលខុសត្រូវលើវា។ នាងនឹងមិនអត់ឱននឹងបុរសម្នាក់ ដែលបដិសេធមិនទទួលខុសត្រូវចំពោះសកម្មភាពរបស់គេឡើយ។ ប្រសិនបើធ្វើខុស ហើយចេះបន្ទាបខ្លួននិងសុំទោស នោះអាចជារឿងល្អ។ ប៉ុន្តែបើព្យាយាមដោះសារ បដិសេធការសុំទោស ហើយមានលេសមិនចេះអស់ ប្រាកដណាស់អ្នកមិនអាចបន្តជាមួយនាងទៀតទេ។ សូមកុំគិតថា នាងមើលមិនដឹងថា អ្នកកុហកឲ្យសោះ។
៥. គ្មានមនោសញ្ចេតនាច្បាស់លាស់

នាងមិនដែលចង់មានទំនាក់ទំនងជាមួយមនុស្សគនោះទេ។ ជាការពិតប្រសិនបើនៅជាមួយនាង នោះអ្នកពិតជាត្រូវនិយាយអ្វីដែលចេញពីបេះដូង។ វាមានន័យថា អ្នកត្រូវតែមានភាពក្លាហានគ្រប់គ្រាន់ ដើម្បីប្រាប់នាងឱ្យច្បាស់ពីអារម្មណ៍របស់ខ្លួន។ ប្រសិនបើស្ងៀមៗ ស្ងាត់ៗជ្រុលពេក ឬឆេវឆាវខ្លាំងពេក នាងក៏នឹងគ្មានអារម្មណ៍ចំពោះអ្នកដែរ។
៦. មិនដែលស្ដាប់នាងនិយាយ
ការប្រាស្រ័យទាក់ទង ជាចំណុចសំខាន់នៃទំនាក់ទំនងស្នេហា។ កុំគិតថាការប្រាស្រ័យទាក់ទងគ្រាន់តែ និយាយគ្នាគ្រប់ពេល។ មិនគួរគិតតែពីនិយាយច្រើនតែម្នាក់ឯងនោះទេ អ្នកគួរដើរតួជាអ្នកស្តាប់ដ៏ល្អផងដែរ។ គ្មាននរណាគេចូលចិត្តអង្គុយស្ដាប់យើងគ្រប់រឿង និងគ្រប់ពេលឡើយ! ដូច្នេះពេលនាងនិយាយអ្នកស្ដាប់ ហើយពេលអ្នកនិយាយ នាងស្ដាប់អ្នកវិញម្ដង។
៧. មិនគោរពឲ្យតម្លៃនាង

ជាការពិតក្នុងនាមជាស្ត្រីម្នាក់ នាងតែងតែប្រកាន់ខ្ជាប់នូវសេចក្តីថ្លៃថ្នូររបស់ខ្លួន ដើម្បីទទួលបានការគោរព។ ត្រង់នេះមានន័យថា នាងនឹងមិនអត់ឱនចំពោះការមិនគោរពណាមួយដែលអ្នកមើលរំលងឡើយ។ ប្រសិនបើចង់រក្សានាងក្នុងជីវិត អ្នកត្រូវគោរពនាងជានិច្ច ព្រោះថាអ្នកណាៗក៏មានតម្លៃរបស់ខ្លួនដែលគួរទទួលការគោរពដែរ។ វារឿងជាសាមញ្ញប៉ុណ្ណោះ គ្រាន់តែគោរពឲ្យតម្លៃនារីម្នាក់៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ពេលក្លាយជាអ្នកម្ដាយ មនុស្សស្រីក្លាយជាអស្ចារ្យដោយសកម្មភាពអស់ទាំងនេះ
ចុចអាន៖ ផែនការនីមួយៗនៃជីវិត អាចជោគជ័យ លុះណាអនុវត្តតាមរបៀបខាងក្រោម

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន