Connect with us

KPT+

ទម្លាប់​និង​សម្ភារៈ​ផ្ទាល់ខ្លួន​របស់​ប្រធានាធិបតី​ចិន ​លោក ​ស៊ី ជិនពីង

បានផុស

នៅ

ធ្លាប់​ចង់​ដឹង​ពី​ជីវិតឯកជន​របស់​មេដឹកនាំកំពូលលើលោកឬអត់? ហើយតើធ្លាប់ចង់ដឹងទេថា ពួកគេ​ទាំង​នោះ​ប្រើប្រាស់​សម្ភារ​អ្វីខ្លះ​ក្នុង​ជីវិត​ប្រចាំថ្ងៃ?

ឥឡូវនេះ យើង​មក​ដឹងខ្លះៗ​ទាក់ទិន​សម្ភារ​ប្រើប្រាស់​របស់​មេដឹកនាំ​កំពូល​ចិន​លោក ស៊ី ជិនពីង​ ទាំងអស់​គ្នា!

ជាទូទៅ លោក ស៊ី ជិនពីង ភ្ញាក់​ពី​ដំណេក​នៅ​ម៉ោង ៧ ព្រឹក ដោយ​មាន​នាឡិការោទ៍​ទំនើប​របស់​ក្រុមហ៊ុន Huawei ។

បន្ទប់គេង​របស់​ប្រធានាធិបតី​ចិន​រូប​នេះ មាន​ទំហំ ១០០០ ម៉ែត្រការ៉េ។ ពិតាន​កម្ពស់ ៤០ ម៉ែត្រ ព្រំ​ពណ៌​បៃតង និង​កម្រាល​ឥដ្ឋ​ត្រូវ​បាន​ច្នៃ​ចេញ​ពី​ត្បូងថ្ម។

គ្រែ​មាន​ទំហំ ២០ ម៉ែត្រ បណ្ដោយ ១០ ម៉ែត្រ ឆ្លាក់​ពី​ភ្លុក​លាយ​ពេជ្រ​សុទ្ធ Cartier និង​មាស​សុទ្ធ Harry Winston ទំហំ ២៤ ការ៉ាត់។ ក្បាល​គ្រែ​ស្រោម​រោម​ខ្លា​ឃ្មុំ​ផេនដា រី​ឯ​ខ្នើយ​ម៉ាក​ថ្លៃ​បំផុត Van der Hilst ។

កម្រាល​ពូក​ធ្វើ​ពី​សូត្រ​ចិន​ល្អ​បំផុត​ច្នៃ​ដោយ​យីហោ Chanel និង​ភួយ​ម៉ាក Chanasya Super Soft Long Shaggy Chic Fuzzy ជាមួយ​ម៉ាក Fluffy Sherpa ។

ដោយឡែក ពូកម៉ាក Kluft ផលិត​ចេញ​ពី​ស្បែក​ត្រី​បាឡែន​ពណ៌ខៀវ និង​ឆ្អឹង​រមាស​ខ្មៅ រី​ឯ​សំឡី​ខាង​ក្នុង​ញាត់​ដោយ​រោម​បក្សី​កម្រ​ដែល​មាន​តែ​អ្នក​វិទ្យាសាស្ត្រ​ប៉ុណ្ណោះ​ទើប​ស្គាល់។

តុអាហាររបស់មេដឹកនាំចិនរូបនេះ គឺនៅក្នុងបន្ទប់គេងតែម្ដង។ លោក​ទទួលទាន​អាហារ​តុ​កៅអី​ភ្លឺ​ចាំង និង​សម្ភារ​តុបតែង​វិចិត្រ​ដូចជា ថាស​ប្រាក់ ស្លាប​ព្រា​ប្រាក់ ចង្កឹះ​ប្រាក់ កែវ​គ្រីស្តាល់ និង​ពែង​តែ​សល់​ពី​រាជ្យវង្ស​ឈីង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ីជិនពីង តែងតែ​មើល​ទូរទស្សន៍​ក្រោយ​អាហារ​ពេល​ព្រឹក ហើយ​កម្មវិធី​ដែល​លោក​រមែង​ទស្សនា​គឺ ព័ត៌មាន​របស់ CCTV ព័ត៌មាន​កីឡា​របស់ CCTV5 និង​ពេលខ្លះ​មើល​ប៉ុស្តិ៍​ទូរទស្សន៍​តៃវ៉ាន់។ ទូរទស្សន៍​ដែល​លោក​ប្រើ កម្រិត HD ទំហំ ១៨៨ អ៊ីញ។

លោក​ប្រើ​ថ្នាំដុសធ្មេញម៉ាក Theodent 300 ឡាមម៉ាក Zafirro ដង​កោរ​ធ្វើពីអ៊ីរ៉ាដ្យូម​និង​ត្បូង​កណ្ដៀង​តម្លៃ ១ម៉ឺនដុល្លារ។ លោក ស៊ី ប្រើ​ខោ​ទ្រនាប់​ម៉ាក iKingsky Men’s Sexy Low-Rise T-Back Thong និង​ស្លៀកពាក់​ឈុត​ដែល​កាត់​ដោយ​ជាងដេរ​ផ្ទាល់ខ្លួន។ រី​ឯ​ក្រណាត់​ដែល​តែងតែ​ប្រើ​ជា​ប្រចាំ​គឺ​ប្រេន Brioni Vanquish II ។

ចំពោះ​បង្គន់ ជា​បង្គន់​អេឡិចត្រូនិក សម្អាត សម្ងួត​ខ្យល់ និង​ម៉ាស្សា​រន្ធគូថ​ដោយ​ប្រើ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត 5G របស់​ក្រុមហ៊ុន Huawei ។

មុន​ពេល​ចូលគេងនៅម៉ោង ១១ យប់  ប្រធានាធិបតី ស៊ី ជិនពីង ទម្លាប់​មើល​ទូរទស្សន៍ CCTV ទស្សនា​កម្មវិធី American gangster ទស្សនា​ភាពយន្ត  និង​មើល​ទូរទស្សន៍ Bloomberg TV ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Medium

ចុចអាន៖ភរិយាជេកម៉ា៖​ ស្វាមី​ខ្ញុំ​មិនមែន​ជា​បុរស​សង្ហា​ទេ ​ខ្ញុំ​​ស្រលាញ់​គាត់​ ព្រោះ​…

ចុចអាន៖មហាសេដ្ឋី​​១០ នាក់​រួម​គ្នា​បង្កើត​មូលនិធិ​លើក​កម្ពស់​សុខុមាលភាពឆ្នាំ២០២០ មាន​អ្នកណា​ខ្លះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

Sokha Hotels

ព័ត៌មានពេញនិយម