KPT+
កំពូលមហាសេដ្ឋី ១០ រូប មានប្រាក់វាល់លាន តែប្រើជីវិតរស់នៅសាមញ្ញខ្លាំង ស្ទើរមិនជឿ
មហាសេដ្ឋី ក្រៅ ពីការមានទ្រព្យសម្បត្តិច្រើន ពួកគេក៏ពូកែសន្សំសំចៃដែរ។
ខាងក្រោមនេះ គឺជាកំពូលមហាសេដ្ឋីមានប្រាក់វាល់លាន តែមានជីវិតសាមញ្ញខ្លាំង មិនគួរឲ្យជឿ៖
១ Mark Zuckerberg

Mark គឺជាមហាសេដ្ឋីមួយក្នុងចំណោមអ្នកមានបំផុតទាំង ១០ នៅលើពិភពលោក ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ៦៣.៦ ពាន់លានដុល្លារ ហើយរស់នៅក្នុងរបៀបសាមញ្ញបំផុត។ ឯកសណ្ឋានប្រចាំថ្ងៃរបស់គាត់ តែងពាក់អាវយឺតសាមញ្ញ អាវក្រណាត់ និងខោខូវប៊យ។
២ Warren Buffett

Warren Buffett មានទ្រព្យសម្បត្តិសុទ្ធ ៨២.៨ ពាន់លានដុល្លារ និងជាមហាសេដ្ឋីលំដាប់ទី ៣ របស់ពិភពលោក។ គាត់រស់នៅក្នុងទីក្រុង Omaha រដ្ឋ Nebraska ដ៏តូច ដែលទិញក្នុងតម្លៃ ៣១,៥៥០០ ដុល្លារនាឆ្នាំ ១៩៥៨ ។ គាត់មានទម្លាប់ជិះកង់ Cadillac XTS ស៊េរីឆ្នាំ ២០១៤ មានតម្លៃ ៤៤,៦០០ ដុល្លារ ហើយជំនួសឲ្យការទិញស្មាតហ្វូន គាត់ប្រើទូរស័ព្ទបត់ធម្មតាប៉ុណ្ណោះ។
៣ Bill Gates

បុរសចំណាស់រូបនេះ ប្រើនាឡិកាដៃសម្រាប់តុបតែងខ្លួនតម្លៃ ១០ ដុល្លារ។ គាត់នៅ តែចូលចិត្តលាងចាននៅ ផ្ទះរាល់យប់សម្រាប់គ្រួសារ ដោយសារតែម៉ាស៊ីនលាងចាន ប្រើភ្លើងអស់ច្រើន និងបានជួយសន្សំសំចៃខ្លះដែរ។
៤ Charlie Ergen

ទម្លាប់សន្សំសំចៃរបស់ Charlie Ergen មានតាំងពីនៅកន្លែងធ្វើការ ក្នុងផ្ទះ ហើយចាប់ផ្តើមឫសគល់នៃរបៀបនេះនៅពេលគាត់នៅក្មេង។ Ergen បានលាឈប់ពីតំណែងជានាយកប្រតិបត្តិនៃបណ្ដាញ Dish នៅខែធ្នូ ឆ្នាំ ២០១៧ បច្ចុប្បន្នមានទ្រព្យសម្បត្តិ ១១ ពាន់លានដុល្លារ។ គាត់បានប្រាប់កាសែត Financial Times ថា “ម្តាយរបស់ខ្ញុំធំឡើងក្នុងស្ថានភាពធ្លាក់ទឹកចិត្ត ។ ជារៀងរាល់ថ្ងៃ គាត់បានយកអាហារថ្ងៃត្រង់របស់គាត់ ដែលមាននំសាំងវិច និង Gatorade មកឲ្យខ្ញុំហូប ដើម្បីចម្អែតក្រពះ”។
៥ Carlos Slim Helu

មនុស្សជាច្រើនដែលសុបិនចង់ក្លាយជាអ្នកមាន និងមានអ្នកបើកបរផ្ទាល់ខ្លួន។ ខណៈមហាសេដ្ឋីទូរគមនាគមន៍ម៉ិកស៊ិកលោក Carlos Slim Helú តែងបើកឡាន Mercedes-Benz ចាស់ដោយខ្លួនឯង និងទិញសំលៀកបំពាក់ទូទៅ នៅហាងលក់រាយផ្ទាល់ខ្លួន ហើយអស់រយៈពេលជាង ៤០ ឆ្នាំមកហើយ គាត់បានរស់នៅក្នុងផ្ទះដែលមានបន្ទប់គេង ៦ នៅប្រទេសម៉ិកស៊ិក។
៦ Jim Walton

Jim Walton បានទទួលមរតកពីឪពុក Sam Walton ដែលជាស្ថាបនិកក្រុមហ៊ុន Walmart និងក្លាយជាសមាជិកនៃគ្រួសារអ្នកមានបំផុតរបស់អាមេរិក។ សព្វថ្ងៃនេះគាត់គ្រប់គ្រងធនាគារ Arvest Bank របស់គ្រួសារ ដែលប្រមូលទ្រព្យសម្បត្តិជាង ១៦ ពាន់លានដុល្លារ ពីជាន់ខាងលើនៃអគារឥដ្ឋចាស់ធម្មតា ។ ថ្វីបើមានទ្រព្យសម្បត្តិច្រើន គាត់នៅតែចូលចិត្តជិះរថយន្តស្ព័រដែលមានអាយុលើសពី ១៥ ឆ្នាំ។
៧ John Caudwell

មហាសេដ្ឋីចូលនិវត្តន៍ និងជាអ្នកសាងសង់អាណាចក្រទូរសព្ទអង់គ្លេស នៅតែរក្សាទិដ្ឋភាពជាច្រើន នៃរបៀបរស់នៅបែបចំណាយថវិកាតិចតួចបំផុត។ តាមសេចក្តីរាយការណ៍ថា គាត់នៅ តែចូលចិត្តកាត់សក់ខ្លួនឯង បដិសេធមិនទិញស្រាថ្លៃៗ និងទិញខោអាវនៅ ហាងលក់រាយរបស់អង់គ្លេស Marks & Spencer។ គាត់ធ្លាប់បានប្រាប់ Forbes ថា “ខ្ញុំមិនត្រូវការឈុត Saville Row ទំនើបៗនោះទេ” ។
៨ Amancio Ortega

អ្នកលក់រាយដែលមានជាងគេបំផុត លើពិភពលោក និងជាបុរសអ្នកមានបំផុតនៅ អឺរ៉ុប ។ នៅពេលដែលគាត់បានវ៉ាដាច់លោក Bill Gates ក្នុងរយៈពេលខ្លី ដើម្បីក្លាយជាអ្នកមានបំផុតរបស់ពិភពលោក សម្រាប់ឆ្នាំ ២០១៦ សារព័ត៌មានបានចង្អុលបង្ហាញថា Ortega ញ៉ាំអាហារនៅក្នុងអាហារដ្ឋានបុគ្គលិករបស់គាត់ ហើយពាក់អាវដូចគ្នាជារៀងរាល់ថ្ងៃ។
៩ David Cheriton

David Cheriton មានលុយច្រើន ប៉ុន្តែនៅតែរស់នៅក្នុងផ្ទះតែមួយនៅ Palo Alto រដ្ឋកាលីហ្វ័រញ៉ា ដែលគាត់ជាម្ចាស់ជាយូរមកហើយ មុនពេល Google ត្រូវបានបង្កើតឡើង។ ហើយគាត់តែងកាត់សក់ខ្លួនឯង។ គាត់ចូលចិត្តហូបអាហារថោកៗ ជាជាងទៅភោជនីយដ្ឋានថ្លៃៗ។ ជំនួសឲ្យរថយន្តទំនើប Cheriton គាត់ចូលចិត្តជិះកង់។ នៅពេលដែលគាត់ត្រូវការបើកបរ គាត់ពឹងផ្អែកលើរថយន្ត Volkswagen ឆ្នាំ ១៩៨៦ របស់គាត់ ឬរថយន្តហុងដាស៊េរីចាស់។
១០ Azim Premji

ទោះបីជាជោគជ័ក្នុងអាជីព និងបានបម្រើការជាងប្រាំទសវត្សរ៍ ក្នុងនាមជាប្រធានក្រុមហ៊ុនសេវាកម្មបច្ចេកវិទ្យាយក្សឥណ្ឌា Wipro Ltd., Premji តែការរស់នៅរបស់គាត់មានថវិកាទាបគួរឲ្យភ្ញាក់ផ្អើល ហើយក៏មានការប្រុងប្រយ័ត្នយ៉ាងខ្លាំងជាមួយនឹងការចំណាយ។ ជារឿយៗគាត់ជិះកង់បី ពីអាកាសយានដ្ឋាន Bangalore នៅពេលត្រលប់មកផ្ទះវិញ ពីការធ្វើដំណើរអាជីវកម្ម។ ពេលធ្វើដំណើរ គាត់គ្រាន់តែបើកឡានជជុះ ដូចជា Toyota Corolla ចាស់ៗ និងស្នាក់នៅផ្ទះសំណាក់ក្រុមហ៊ុន ជំនួសឲ្យសណ្ឋាគារលំដាប់ផ្កាយប្រាំ។
ការសន្សំសំចៃដ៏ល្បីរបស់គាត់ ក៏លាតសន្ធឹងលើសពីជីវិតផ្ទាល់ខ្លួនរបស់គាត់ដែរ។ នៅឯគ្រឿងបរិក្ខារ Wipro គាត់ត្រូវបានគេរាយការណ៍ថា តែងតែរំលឹកបុគ្គលិកឲ្យបិទភ្លើង នៅពេលចាកចេញពីការិយាល័យរបស់ពួកគេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កំពូលមហាសេដ្ឋីក្មេងជាងគេទាំង ១០ នៅអាមេរិក ដែលនាំលុយវាល់លាននៅឆ្នាំ ២០២២

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ៨ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ