KPT+
មានអារម្មណ៍ធ្លាក់ទឹកចិត្ត សូមអានសម្រង់សម្ដី ១០ ឃ្លានេះសិន!
យោងតាមទិន្នន័យស្ថិតិប្រជាជនសហរដ្ឋអាមេរិកជាង ១៧ លាននាក់កំពុងប្រឈមនឹងជំងឺធ្លាក់ទឹកចិត្ត ដែលចំនួននេះប្រហែលនឹង ៧% នៃប្រជាជនទាំងអស់។ មនុស្សដែលទទួលរងនូវស្ថានភាពនេះភាគច្រើន មិនស្វែងរកជំនួយ ឬមិនត្រូវបានគេធ្វើរោគវិនិច្ឆ័យទេ ព្រោះថាពួកគេខ្លាច និងខ្មាស់អៀន។

ជំងឺធ្លាក់ទឹកចិត្ត គឺជាជំងឺធ្ងន់ធ្ងរដែលនាំឲ្យមានបញ្ហាផ្លូវចិត្តផ្សេងទៀត។ ជាពិសេសសម្រាប់មនុស្សដែលប្រឈមនឹងជំងឺនេះតែឯង ព្រោះវិធីព្យាបាលដែលល្អបំផុតសម្រាប់ជំងឺធ្លាក់ទឹកចិត្ត គឺត្រូវនៅក្បែរមនុស្សវិជ្ជមាន និងមនុស្សដែលចេះយកចិត្តទុកដាក់។ ប្រសិនបើអ្នកកំពុងពុះពារនឹងជំងឺធ្លាក់ទឹកចិត្ត ហើយមិនដឹងពីវិធីដើម្បីយកឈ្នះវា ទាំងនេះគឺជាការដកស្រង់សម្ដីចំនួនពីមនុស្សដែលធ្លាប់ឆ្លងកាត់ការធ្លាក់ទឹកចិត្ត និងអាចគ្រប់គ្រងភាពវិជ្ជមានបានប្រសើរឡើង។
“រឿងដែលល្អបំផុត មិនមែនជារឿងដែលត្រូវចុះចាញ់ទេ ប៉ុន្តែវាជាការងើបឡើងវិញបន្ទាប់ពីដួលម្ដងៗ”
មនុស្សដែលមិនចុះចាញ់ គឺមនុស្សបន្តប្រយុទ្ធនឹងបញ្ហានិងជឿជាក់ថា ពួកគេអាចចេញមកទទួលបានជោគជ័យ។ ប្រសិនបើអ្នកជឿជាក់លើខ្លួនឯង អ្នកលើកទឹកចិត្តខ្លួនឯងឱ្យក្រោកឈរឡើងរាល់ពេលដែលអ្នកប្រឈមមុខនឹងបរាជ័យ នោះហើយជារឿងជោគជ័យសម្រាប់អ្នក។

“ គ្រាលំបាកគឺមានតែបណ្តោះអាសន្នប៉ុណ្ណោះ”
ត្រឹមតែចងចាំថា អ្វីៗទាំងអស់មិនស្ថិតស្ថេរជារៀងរហូតទេ។ សូម្បីតែពេលវេលាដ៏ខ្មៅបំផុត និងរយៈពេលដែលពិបាកបំផុតក៏ដោយ ក៏ត្រូវតែដល់ទីបញ្ចប់ដែរ។ សូមរង់ចាំរហូតដល់វាចប់។ នៅពេលដែលអាចអ្នកគ្រប់គ្រងលើការភ័យខ្លាច និងជម្នះឧបសគ្គ អ្នកនឹងមានអារម្មណ៍ថា អ្នកជាមនុស្សខ្លាំងបំផុតនៅក្នុងពិភពលោក។
“វាប្រហែលជាលំបាកណាស់នៅពេលនេះ ប៉ុន្តែខ្ញុំដឹងថា នៅពេលនោះខ្ញុំស្ថិតក្នុងកន្លែងសុវត្ថិភាពបំផុតសម្រាប់ខ្ញុំ”
ពេលខ្លះអ្នកអាចនឹងត្រូវរងសម្ពាធដោយផែនការសម្រាប់ពេលអនាគតច្រើនពេក ដែលជាមូលហេតុមិនអាចផ្តោតអារម្មណ៍លើបច្ចុប្បន្ន។ ពេលវេលាតែមួយគត់ ដែលអ្នកត្រូវព្រួយបារម្ភគឺថ្ងៃនេះ។ សូមទុកការការព្រួយបារម្ភនៅថ្ងៃស្អែក សម្រាប់ថ្ងៃស្អែកចុះ។ សូមបំភ្លេចអតីតកាល ហើយកុំបារម្ភពីអនាគត។ សូមរស់នៅតែក្នុងបច្ចុប្បន្នគ្រប់គ្រាន់ហើយ។

“ជឿជាក់លើខ្លួនឯងជានិច្ច ហើយមានជំនឿថាមានអ្វីមួយនៅក្នុងខ្លួនអ្នកដែលធំជាងឧបសគ្គទាំងអស់”
ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត អ្នកត្រូវមានកម្លាំងខាងក្នុងខ្លួន ដោយគ្រាន់តែជឿជាក់លើខ្លួនឯង ហើយទទួលយកអំណាចនោះដើម្បីជំនះវា។ ការជឿលើខ្លួនឯង នឹងជួយអ្នកអាចផ្លាស់ប្ដូរ ហើយវាក៏ជួយអ្នកអាចយកឈ្នះការធ្លាក់ទឹកចិត្តផងដែរ។
“ការបរាជ័យតែមួយដង មិនមែនជាសញ្ញានៃការបរាជ័យចុងក្រោយឡើយ”
ជំងឺធ្លាក់ទឹកចិត្តគឺជាជំងឺស្មុគស្មាញ។ វាមិនមែនជាអ្វីដែលអ្នកអាចជាសះស្បើយឡើងវិញក្នុងរយៈពេលមួយថ្ងៃឬពីរថ្ងៃនោះទេ។ ទោះយ៉ាងណាដោយសារតែអ្នកអាចជួបវាម្តងហើយម្ដងទៀត មិនមែនមានន័យថា អ្នកត្រូវបោះបង់ចោលក្តីសង្ឃឹមក្នុងការយកឈ្នះលើវាទេ។ ការដកខ្លួនថយ មិនមែនជាអ្វីដែលអ្នកគួរធ្វើឡើយ។ អ្នកត្រូវតែប្រយុទ្ធជាមួយវា ដើម្បីយកឈ្នះសមរភូមិចុងក្រោយនៃបញ្ហានេះ។
“ដកដង្ហើមវែងៗ ញញឹម ហើយដើរមួយជំហានម្តងៗ”
អ្នកនឹងត្រូវប្រយុទ្ធប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត ក្នុងមួយថ្ងៃច្រើនដង ដែលស្ទើរតែមិនអាចបញ្ចប់បាន។ រាល់ថ្ងៃគឺជាបញ្ហាប្រឈមថ្មី ហើយអ្នកត្រូវបោះជំហានទៅមុខ ប្រសិនបើអ្នកចង់ជំនះវា។ នោះជាវិធីដែលអ្នកត្រូវការដកដង្ហើមវែងៗ ដាក់ស្នាមញញឹម ហើយដើរយឺត ៗ ។

“កុំអនុញ្ញាតឱ្យជំងឺកំណត់អ្នក “
ការរស់នៅជាមួយជំងឺធ្លាក់ទឹកចិត្តអាចជម្រុញឱ្យអ្នកឆ្កួតៗនៅពេលខ្លះ ប៉ុន្តែអ្នកមិនគួរបណ្តោយឱ្យវាបំផ្លាញជីវិតអ្នកឡើយ។ កុំឲ្យវាកំណត់អ្នក ហើយកុំឲ្យវាគ្រប់គ្រងជីវិតអ្នក។
“សូម្បីតែពេលអ្វីៗហាក់ដូចជាគ្មានសង្ឃឹមក៏ដោយ ក៏នៅតែមានសង្ឃឹមដែរ”
អ្នកត្រូវមានក្តីសង្ឃឹមសម្រាប់អនាគតដ៏ភ្លឺស្វាងនិងវែងឆ្ងាយទៅមុខទៀត សូម្បីតែនៅពេលដែលអ្វីៗទាំងអស់ហាក់ដូចជាបាត់បង់។ ទោះយ៉ាងណាកុំបោះបង់ចោលក្ដីសង្ឃឹម អ្នកត្រូវតែតស៊ូនឹងជំងឺនេះឲ្យបាន។

“ការរងទុក្ខ ការធ្លាក់ទឹកចិត្ត និងកំហឹងគឺជាផ្នែកមួយនៃជីវិតមនុស្ស”
សម្រង់ឃ្លានេះ គួរតែធ្វើឱ្យអ្នករឹងមាំ ហើយធ្វើឱ្យអ្នកមានអារម្មណ៍ថា អ្នកមិននៅម្នាក់ឯង។ យើងទាំងអស់គ្នាជាមនុស្សដូចគ្នា ហើយយើងទាំងអស់គ្នាតែងមានអារម្មណ៍ថាបាត់បង់អ្វីម្យ៉ាង និងភ័យខ្លាចក្នុងពេលណាមួយដូចគ្នា។ យើងមានអារម្មណ៍ធ្លាក់ទឹកចិត្ត ខឹង ហើយឈឺចាប់ ប៉ុន្តែវាជារឿងធម្មតាទេ។ វាជាផ្នែកមួយនៃជីវិតដែលចៀសមិនរួច។ កាលណាអ្នកទទួលយករឿងនេះកាន់តែឆាប់ អ្នកអាចឈានទៅមុខបានកាន់តែល្អ។
“អ្នកដូចជាមេឃមានផ្ទៃស្រអាប់ អ្នកមិនចង់ស្រស់ស្អាតទេ តែអ្នកនៅតែជាអ្នក”
ផ្នែកដ៏អាក្រក់បំផុតនៃការធ្លាក់ទឹកចិត្តគឺថា មនុស្សជារឿយៗចាប់ផ្តើមមានអារម្មណ៍ថាគ្មានតម្លៃ។ ជាញឹកញាប់អ្នកប្រហែលមិនចង់ចេញមកក្រៅទេ។ អ្នកត្រូវចាំថា ផ្កាមិនអាចរីកបានទេ បើគ្មានពន្លឺព្រះអាទិត្យ។ ដូច្នេះកុំព្យាយាមសំងំក្នុងបន្ទប់ ត្រូវចេញមកក្រៅទទួលយកភាពស្រស់ស្អាតដ៏អស្ចារ្យដែលអ្នកមាន។ អ្នកមិនមែនមេឃពណ៌ប្រផេះទេ អ្នកគឺជាមេឃពណ៌ខៀវ!
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មូលហេតុដែលពេលខ្លះ មនុស្សយើងព្រមចុះចាញ់ជីវិត
ចុចអាន៖ ផែនការនីមួយៗនៃជីវិត អាចជោគជ័យ លុះណាអនុវត្តតាមរបៀបខាងក្រោម

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?