KPT+
មិនអាចបង្ខំអ្នកណាម្នាក់ ឲ្យមកគោរព តែយើងអាចផ្លាស់ប្ដូរខ្លួនឯងបាន
ការគោរពគឺរឿងសំខាន់ទី ២ បន្ទាប់ពីស្នេហា យើងត្រូវផ្ដល់ជូនគ្នា ប្រសិនបើយើងចង់រស់នៅក្នុងពិភពលោកនេះរួមគ្នាដោយសន្តិភាព។
ហើយចាំបាច់បំផុតដែលយើងត្រូវចេះជួយគ្នាទៅវិញទៅមក។ ប្រសិនបើយើងចង់ឲ្យគេយល់ថាយើងជានរណា យើងក៏ត្រូវទទួលយកអ្នកដទៃ ដូចដែលយើងទទួលយកខ្លួនឯងដែរ។ ចង់បានជីវិតដែលព័ទ្ធជុំវិញដោយសេចក្ដីស្រឡាញ់ និងការយោគយល់ យើងក៏ត្រូវតែចេះរាប់អានអ្នកដទៃដោយការគោរព និងសេចក្ដីថ្លៃថ្នូរ ដែលពួកគេផ្ដល់ឲ្យយើង។

ប៉ុន្តែយើងគ្រប់គ្នាបែរជារស់នៅក្នុងពិភពលោកមួយ ដែលជាកន្លែងដែលកម្រកើតមានរឿងបែបនេះណាស់។ ដូចដែលយើងចង់ការគោរព តែយើងមិនបានធ្វើរឿងទាំងនោះដូចគ្នា។
ជាញឹកញយយើងឲ្យអ្នកដទៃធ្វើបាបយើង ហើយឲ្យជនខិលខូចទាំងនោះបានរួចខ្លួន។ យើងបានយល់ព្រមអនុញ្ញាតឲ្យពួកគេក្លាយជាផ្នែកមួយនៃជីវិតរបស់យើង ដោយដាក់ការទុកចិត្តរបស់យើងទាំងអស់លើពួកគេ ហើយពួកគេក៏ចាក់យើងនៅខាងក្រោយខ្នង។
បន្ទាប់យើងក៏ចាប់ផ្ដើមគិតមនុស្សលើលោកនេះ សុទ្ធតែអាក្រក់មិនឲ្យតម្លៃនិងគោរពយើងបន្តិចណាសោះ។

ប៉ុន្តែហេតុអ្វីបានជារឿងនេះកើតឡើងចំពោះយើង?
យើងគឺជាអ្នកដែលត្រូវឈឺចាប់ នៅពេលនិយាយអ្វីដែលអ្នកដទៃធ្វើមកលើយើង។ ប៉ុន្តែយើងបែរជាភ្លេចមួយគឺថា យើងក៏មិនល្អណាស់ណាដែរ។ ជារឿយៗយើងមិនដឹងរឿងនេះទេ រហូតដល់វាយឺតពេល។ តម្លៃផ្ទាល់ខ្លួនគឺពឹងផ្អែកទាំងស្រុងលើខ្លួនឯង។ យើងទទួលខុសត្រូវចំពោះរបៀបដែលយើងមើលឃើញខ្លួនឯង ជាមួយនឹងការគោរពកម្រិតណា និងថាតើយើងស្រឡាញ់និងយកចិត្តទុកដាក់ចំពោះខ្លួនឯងយ៉ាងដូចម្ដេច។
ពេលខ្លះនៅពេលដែលមាននរណាម្នាក់ជួបរឿងពិបាក យើងបែរជាញែកខ្លួនឆ្ងាយពីពួកគេ នោះគឺជាការបង្ហាញយ៉ាងច្បាស់ថាយើងកំពុងធ្វើអ្វីខុស។ វាជាសញ្ញាអាក្រក់មួយដែលថា ទំនាក់ទំនងដែលយើងមានជាមួយខ្លួនឯងនិងអ្នកដទៃគឺខ្សោយ។ ហើយយើងមិនអាចទទួលបានក្ដីស្រលាញ់និងការគោរពដែលសមនឹងយើងនោះទេ។ ដូច្នេះកុំសួរថា ហេតុអ្វីបានជារឿងនេះកើតឡើងចំពោះយើង?
ការពិតគឺថា យើងមិនអាចធ្វើឲ្យមនុស្សគោរពយើងបានទេ។ បើយើងធ្វើអ្វីដាក់គេនោះគេនឹងធ្វើដាក់យើងវិញដូចគ្នា។
យើងមិនអាចប្រាប់នរណាម្នាក់ឲ្យប្រព្រឹត្តចំពោះយើងតាមវិធីណាមួយឡើយ។ ពួកគេនឹងធ្វើដូចដែលពួកគេពេញចិត្ត ហើយអាចប្រព្រឹត្តតាមរបៀបដែលយើងបានប្រព្រឹត្តចំពោះពួកគេ។ ពួកគេនឹងស្រឡាញ់យើងដូចគ្នានឹងយើងស្រឡាញ់ខ្លួនឯង និងយកចិត្តទុកដាក់ចំពោះយើងដូចយើងថែរក្សាខ្លួនឯងដែរ។
ការគោរពមិនអាចបង្ខំបានឡើយ!
ទោះយ៉ាងណា យើងអាចបដិសេធមិនឲ្យគេធ្វើបាប ប្រឈមមុខជាមួយពួកគេ ហើយសម្រេចចិត្តដកពួកគេចេញពីជីវិតរបស់យើងបាន។ យើងអាចជ្រើសរើសជៀសវាងមិនទៅកន្លែងណាដែលមិនមានអ្នកមិនគោរពយើងបាន។ ជម្រើសគឺជារបស់យើង គ្រប់គ្នាអាចចាប់ផ្ដើមផ្លាស់ប្ដូរជីវិត ពីខាងក្នុងចេញ។

អ្វីដែលសំខាន់ត្រូវចងចាំ ដើម្បីទទួលបានជោគជ័យ គឺយើងត្រូវតែចាប់ផ្ដើមធ្វើការលើខ្លួនឯងមុន និងឲ្យតម្លៃខ្លួនឯង។ ហើយនោះគឺជាអ្វីដែលគ្មាននរណាម្នាក់អាចជួយយើងបានទេ គឺមានតែខ្លួនឯងប៉ុណ្ណោះ។ ឱបក្រសោបខ្លួនឯងជានរណា ហើយចាប់ផ្ដើមអនុវត្តការស្រឡាញ់ខ្លួនឯងច្រើនៗ។
ចូរគ្រប់គ្រងជីវិតរបស់យើងដោយប្រព្រឹត្តចំពោះខ្លួនឯង ដោយការគោរពដែលយើងសមនឹងទទួលបានជាងចង់បានពីអ្នកដទៃ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖iheartintelligence
ចុចអាន៖មនុស្សស្រីរឹងមាំនឹងមិនអត់ទ្រាំចំពោះទង្វើស្នេហាដែលមាន៧យ៉ាងនេះទេ

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៧ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២២ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C