KPT+
ដឹងអត្ថប្រយោជន៍ពិសេសចំនួន ១២ ដែលបវរកញ្ញាឥណ្ឌាទទួលបានក្រោយឈ្នះមកុដ Miss Universe ច្បាស់ជាភ្ញាក់ផ្អើល
ការប្រកួតបវរកញ្ញាចក្រវាលលើកទី៧០ បានបញ្ចប់កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នៅទីក្រុង Eilat ប្រទេសអ៊ីស្រាអែល។ ក្នុងនោះ បវរកញ្ញាចក្រវាល Harnaaz Sandhu វ័យ ២១ឆ្នាំ មកពីប្រទេសឥណ្ឌា បានដណ្ដើមឈ្មោះជាម្ចាស់ជយលាភីឯក ប្រចាំឆ្នាំ។

កញ្ញា Harnaaz Sandhu បានបំពាក់មកុដដោយបវរកញ្ញាចក្រវាលឆ្នាំចាស់ កញ្ញា Andrea Meza ដែលមកពីប្រទេសម៉ិកស៊ិក ដោយទទួលបានការសាទរ ស្ទើរទូទាំងពិភពលោក។ ក្រៅពីក្លាយជាម្ចាស់មកុដ ហើយមានឈ្មោះល្បីល្បាញភ្លាមៗ កញ្ញា Harnaaz Sandhu បានទទួលអត្ថប្រយោជន៍ផ្សេងជាច្រើនទៀត មិនខុសពីបវរកញ្ញាមុនៗប៉ុន្មានឡើយ។
ខាងក្រោមនេះជាអត្ថប្រយោជន៍ទាំង១២ ដែលបវរកញ្ញា Harnaaz Sandhu មកពីប្រទេសឥណ្ឌា ឆ្នាំ២០២១ ទទួលបានពីកម្មវីធី Miss Universe!

១- គ្រងមកុដបវរកញ្ញាចក្រវាល រចនាពីមាស ១៨ការ៉ាត់ រំលេចជាមួយពេជ្រចំនួន ១៧៧០គ្រាប់ ដែលមានតម្លៃ ៥លានដុល្លារអាមេរិក។
២- ទទួលបានរង្វាន់ជាប្រាក់សុទ្ធសរុបចំនួន ២៥ម៉ឺនដុល្លារអាមេរិក។
៣- មិនមានការប្រកាសផ្លូវការទាក់ទងនឹងប្រាក់ខែរបស់បវរកញ្ញាចក្រវាលនោះទេ ខណៈប្រភពខ្លះបានចុះផ្សាយថា បវរកញ្ញាឆ្នាំនេះ ទទួលបានប្រាក់ខែចំនួន ៥០ម៉ឺនដុល្លារអាមេរិក។
៤- ទទួលបានការស្នាក់នៅ Apartment របស់ស្ថាប័នបវរកញ្ញាចក្រវាល នៅទីក្រុងញូវយ៉ក រយៈពេលមួយឆ្នាំ។
៥- មានជំនួយការផ្ទាល់ខ្លួន រួមមានអ្នកផាត់មុខ និងផ្នែកផ្សេងច្រើនទៀត រយៈពេលពេញមួយឆ្នាំ។

៦-ទទួលបានការផ្ដល់ជូននូវគ្រឿងសម្អាង ស្បែកជើង សម្លៀកបំពាក់ កាបូប គ្រឿងអលង្ការ សេវាកម្មថែរក្សាសម្រស់ មាត់ធ្មេញ សុខភាព និងផ្នែកច្រើនទៀតដោយហ្វ្រីៗ រយៈពេលមួយឆ្នាំ។
៧- ឱកាសធ្វើការជាមួយអ្នកថតរូបល្បីៗទូទាំងពិភពលោក ដើម្បីបង្កើនសក្តានុភាពក្នុងវិស័យបង្ហាញម៉ូដ។
៨-ចូលរួមផ្តាច់មុខជាមួយព្រឹត្តិការណ៍ដែលពាក់ព័ន្ធនឹងវិស័យរបស់ខ្លួនដូចជា ពិធីជប់លៀង ការបញ្ចាំងភាពយន្ត មហោស្រព កម្មវិធីប្រកួតបវរកញ្ញា កម្មវិធីសប្បុរសធម៌ សន្និសីទសារព័ត៌មាន និងកម្មវិធីជាច្រើនទៀត។
៩-ឱកាសធ្វើដំណើរដោយឥតគិតថ្លៃនៅជុំវិញពិភពលោក រួមមានការស្នាក់នៅសណ្ឋាគារ និងអាហារហូបចុកដោយសេរីផងដែរ។
១០- ទទួលបានអ្នករចនាម៉ូដអាជីពផ្ទាល់ខ្លួន រួមទាំងចុងភៅ និងផ្នែកច្រើនទៀត។
១១-ក្លាយជាអគ្គរាជទូតនៃអង្គការបវរកញ្ញាចក្រវាល។
១២- ទទួលបានអត្ថប្រយោជន៍ផ្សេងៗដែលផ្តល់ដោយម្ចាស់ឧបត្ថម្ភកម្មវិធីបវរកញ្ញាចក្រវាលឆ្នាំ ២០២១ ក្នុងនោះមានក្រុមហ៊ុនគ្រឿងអលង្ការល្បីឈ្មោះ ម៉ាក Mouawad៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ទម្លាយសាវតាអស្ចារ្យរបស់បវរកញ្ញា ឥណ្ឌា មុនគ្រងមកុដ Miss Universe
ចុចអាន៖ រឿងរ៉ាវជុំវិញប្រវត្តិនៃការបង្កើតកម្មវិធីប្រកួត «បវរកញ្ញាចក្រវាល»

-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់