KPT+
អ្វីជាការ “ចិញ្ចឹមកូនដូចខ្លា”? មានផលល្អ ឬអាក្រក់អ្វីខ្លះ លើការលូតលាស់កូន?
ជាធម្មតា ម៉ាក់ប៉ាម្នាក់ៗតែងតែមានរបៀបផ្ទាល់ខ្លួនក្នុងការចិញ្ចឹមកូន ប៉ុន្តែមិនថាវិធីចិញ្ចឹមកូនបែបណានោះទេ គឺសុទ្ធតែចង់ឲ្យកូនលូតលាស់ប្រកបដោយសុខភាពល្អ និងចរិតសមរម្យទាំងអស់។ បើនិយាយពីការចិញ្ចឹមកូន ក៏មានម៉ាក់ប៉ាមួយចំនួនមានរបៀបចិញ្ចឹមកូនដូចខ្លាដែរ។
តើអ្វីទៅជាការ “ចិញ្ចឹមកូនដូចខ្លា”?

ការចិញ្ចឹមកូនដូចខ្លា សំដៅលើវិធីសាស្ត្រដ៏តឹងរ៉ឹង និងដាច់អហង្ការក្នុងការចិញ្ចឹមកូន ចង់ឲ្យកូនទទួលបានជោគជ័យខ្ពស់ក្នុងគ្រប់ផ្នែកនៃជីវិតកូន (ពិសេសរំពឹងឲ្យកូនរៀនជាប់លេខល្អគ្រប់ពេល)។ នេះមានន័យថា មិនអនុញ្ញាតឲ្យកូនចូលរួមការជប់លៀង ឬសកម្មភាពកម្សាន្តផ្សេងទៀត ដើម្បីទុកពេលផ្ដោតលើការសិក្សារបស់ពួកគេមួយមុខគត់។
អត្ថប្រយោជន៍នៃការចិញ្ចឹមកូនដូចខ្លា
ម៉ាក់ប៉ាដែលអនុវត្តវិធីសាស្ត្រចិញ្ចឹមកូនដូចខ្លានេះ ភាគច្រើនជឿថាវិធីសាស្ត្រចិញ្ចឹមកូនដ៏តឹងរ៉ឹងផ្ដល់អត្ថប្រយោជន៍ដល់កូន ដោយអាចជួយឲ្យពួកគេទទួលបានភាពជោគជ័យនាពេលអនាគត។ លើសពីនេះ មនុស្សដែលប្រើវិធីនេះចិញ្ចឹមកូន មានអារម្មណ៍ថា តាមរយៈការកំណត់ស្តង់ដារខ្ពស់ក្នុងជីវិត ប្រៀបបាននឹងកំពុងបណ្ដុះក្រមសីលធម៌ការងារដ៏រឹងមាំដល់កូន និងលត់ដំកូនឲ្យរឹងមាំរហូតដល់ពួកគេពេញវ័យ។ កុមារដែលលូតលាស់ក្រោមការចិញ្ចឹមតាមវិធីសាស្ត្រនេះ ត្រូវបានបង្រៀនឲ្យមានការខិតខំប្រឹងប្រែងតាំងពីតូច។
ឥទ្ធិពលមិនល្អនៃការចិញ្ចឹមកូនដូចខ្លា

ដ្បិតតែការចិញ្ចឹមកូនដូចខ្លា អាចឲ្យកូនមានការខិតខំប្រឹងប្រែងខ្ពស់មែន ក៏ប៉ុន្តែមានមតិជាច្រើនរិះគន់នឹងការចិញ្ចឹមកូនបែបនេះព្រោះថាអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់កូន។ ក្មេងៗដែលលូតលាស់ឡើងក្រោមវិធីសាស្ត្រនេះ អាចជួបប្រទះនឹងបញ្ហាជឿជាក់លើខ្លួនឯងដោយសារតែសម្ពាធពួកគេទទួលបានពីការរំពឹងទុកដ៏ខ្ពស់របស់ម៉ាក់ប៉ា។ ម៉្យាងវិញទៀត ពួកគេក៏មានភាពភ័យខ្លាចនៅពេលមានកំហុស ឬធ្វើឲ្យម៉ាក់ប៉ាខកចិត្តផងដែរ ប្រសិនបើពួកគេគិតថាខ្លួនធ្វើអ្វីមួយមិនបានល្អតាមការគិតរបស់ម៉ាក់ប៉ា៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ចង់ឱ្យកូនក្លាយជាក្មេងចិត្តល្អ ឪពុកម្ដាយអាចបង្រៀនវិធីទាំងនេះ
ចុចអាន៖ អ្នកជំនាញបង្ហាញក្ដីបារម្ភខ្លាំង ស្របពេលក្មេងអាយុក្រោម ២ឆ្នាំ មានទម្លាប់មើលអេក្រង់ឌីជីថលរយៈពេលយូរ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់