KPT+
អាថ៌កំបាំងទាំង ៨ អ្នកមានពិតប្រាកដនិយមធ្វើ ដើម្បីបង្កើនចំណូលទ្វេគុណ
ខាងក្រោមនេះជារឿង ៨ យ៉ាង ដែលអ្នកមានធ្វើ ដើម្បីបន្តក្លាយជាអ្នកមានកាន់តែលើសនេះទ្វេដង ៖
១ មានផ្នត់គំនិតរីកចម្រើនផ្នែកហិរញ្ញវត្ថុ មនុស្សដែលមានទ្រព្យសម្បត្តិ គឺមានភាពច្នៃប្រឌិតមិនគួរឲ្យជឿ នៅពេលគិតអំពីអាជីវកម្ម និងស្វែងរកវិធីផ្សេងៗក្នុងការរកលុយ។ មនុស្សជោគជ័យធំ ញែកខ្លួនឯងដាច់ពីគេ ដោយសារពួកគេបណ្ដុះផ្នត់គំនិតកំណើនហិរញ្ញវត្ថុ ដែលផ្លាស់ប្ដូររបៀបមើលលុយ និងជួយអ្នកផ្ដោតលើការមើលឃើញឱកាសចំណេញ។ ផ្នត់គំនិតនេះជួយឲ្យអ្នកជោគជ័យ និងអ្នកមានជឿថា វានឹងមានគម្រោងធំជាង ល្អជាង ដើម្បីដំណើរការ ដើម្បីបង្កើតលុយកាន់តែច្រើន។
២ បណ្តាញជាមួយមនុស្សជោគជ័យផ្សេងទៀត មនុស្សដែលមានទ្រព្យសម្បត្តិ យល់ពីសារៈសំខាន់នៃការនៅជុំវិញជាមួយមនុស្សជោគជ័យផ្សេងទៀត។ ពួកគេចំណាយពេលបង្កើតបណ្តាញជាមួយអ្នកដទៃ ដែលមានទ្រព្យសម្បត្តិ ប៉ុន្តែក៏មានកម្លាំងចិត្ត ទេពកោសល្យ ហើយសំខាន់បំផុត គឺសក្ដានុពល ដើម្បីក្លាយជាអ្នកជោគជ័យខ្លាំង។ អ្នកមានចំណាយពេលជារៀងរាល់ខែ ដើម្បីស្គាល់មនុស្សដែលមានគំនិតដូចគ្នា នៅក្នុងសន្និសីទ ព្រឹត្តិការណ៍ និងការជួបជុំ ផឹកកាហ្វេ ឬភេសជ្ជៈជាមួយនរណាម្នាក់ គួរឲ្យចាប់អារម្មណ៍សម្រាប់គេ។ នេះជាពេលវេលាដែលត្រូវបានវិនិយោគដោយឈ្លាសវៃ ព្រោះវារក្សាគំនិតរបស់ពួកគេ ផ្ដោតទៅលើភាពជោគជ័យ និងជួយពួកគេជួបមនុស្សថ្មី មានគំនិតថ្មីៗ និងបំផុសគំនិត។ ការធ្វើបែបនេះក៏ជួយអ្នកដែលមានទ្រព្យសម្បត្តិ បំពេញបញ្ជីទំនាក់ទំនង ជាមួយនឹងមនុស្សដែលពាក់ព័ន្ធ និងមានឥទ្ធិពល អាចជួយពួកគេបានក្នុងពេលណាមួយ។

៣ បង្កើតលំហូរប្រាក់ចំណូលច្រើន អ្នកមានលុយកាន់តែច្រើន នឹងកាន់តែងាយស្រួលរកលុយ ហើយវិធីងាយស្រួលនិងលឿនក្នុងការរកលុយបានច្រើន គឺការមានប្រភពចំណូលច្រើន។ វិធីនោះ អ្នកត្រូវតែមានលុយចូលមកឥតដាច់ ហើយអាចប្រើចំណូលលើស ដើម្បីវិនិយោគក្នុងលំហូរចំណូលថ្មី។ សរុបមក នេះជាវិធីចម្បង ដែលអ្នកមានទ្រព្យស្តុកស្ដម្ភគេធ្វើ។
៤ ចៀសវាងការចំណាយលើស បើអ្នកមិនមែនជាអ្នកមាន កុំទិញរថយន្តទំនើប ផ្ទះធំ និងសំលៀកបំពាក់ថ្លៃៗ រហូតភ្លេចខ្លួន។ មិនថារកបានប្រាក់ប៉ុន្មានទេ អ្នកនឹងក្រជានិច្ច ប្រសិនបើចំណាយច្រើនជាងរកបាន។ អ្នកមានទទួលស្គាល់ថាចំណាយតិច ប្រាក់កាន់តែច្រើន ដើម្បីបង្កើនទ្រព្យសម្បត្តិរបស់ពួកគេ។ អ្នកមាន មានទំនោរសន្សំសំចៃ ហើយពួកគេប្រាកដថា ពួកគេមិនចំណាយលើសថ្លៃដើម។
៥ វិនិយោគរកចំណូលបន្ថែម ការវិនិយោគដ៏ឆ្លាតវៃ នឹងផ្តល់ឲ្យអ្នកនូវផលចំណេញដែលមានសុខភាពល្អ ខណៈចង់វិនិយោគម្ដងហើយម្ដងទៀត ពេលណាក៏បាន។
៦ ទទួលយកហានិភ័យដែលបានគណនា អ្នកមានមិនលេងល្បែង លើការសម្រេចចិត្តហិរញ្ញវត្ថុធំៗទេ។ ពួកគេធ្វើអ្វីអាចធ្វើបាន ដើម្បីកាត់បន្ថយហានិភ័យ។ ពួកគេធ្វើការស្រាវជ្រាវ និងការវិភាគ ហើយកំណត់ជម្រើសណាមួយដែលសមស្របបំផុត នឹងតម្រូវការហិរញ្ញវត្ថុ និងបំណងប្រាថ្នាអាជីវកម្ម។ ពួកគេក៏ថ្លឹងថ្លែងពីគុណសម្បត្តិ និងគុណវិបត្តិ បន្ទាប់មកទទួលយកហានិភ័យដែលបានគណនា។ ពួកគេធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ ដោយសួរខ្លួនឯងថា “តើនេះនឹងនាំឲ្យខ្ញុំខិតទៅជិតគោលដៅរបស់ខ្ញុំទេ?” ពួកគេចៀសវាងហានិភ័យដែលមិនគួរឲ្យជឿ ដែលមិនផ្ដល់ផលប្រយោជន៍ ។
៧ ចំណាយពេលដើម្បីឆ្លុះបញ្ចាំងពីខ្លួនឯង មហាសេដ្ឋីជាច្រើនចំណាយពេលផ្ដោតលើការគិតជារៀងរាល់ថ្ងៃ។ ការចំណាយពេល ៣០ នាទី ឬច្រើនជាងនេះ នៅ ក្នុងកន្លែងស្ងប់ស្ងាត់ផ្ដល់ឲ្យពួកគេនូវពេលវេលាដើម្បីឆ្លុះបញ្ចាំងពីជីវិត និងគោលដៅ ជាពិសេសគិតអំពីសុខភាព និងទំនាក់ទំនង ហើយពិចារណាលើគោលដៅ អាជីព និងហិរញ្ញវត្ថុរបស់ពួកគេ និងវិភាគថា តើពួកគេកំពុងនៅ ឯណា និងកន្លែងដែលពួកគេចង់ទៅ ។

៨ មិនដែលចូលនិវត្តន៍ទាំងស្រុងទេ អ្នកមានពិតប្រាកដ មានលុយគ្រប់គ្រាន់ ដើម្បីមិនធ្វើការមួយថ្ងៃទៀត ក្នុងជីវិតរបស់ពួកគេ ប៉ុន្តែភាគច្រើននៃពួកគេ នៅ តែបន្តធ្វើការយ៉ាងហោចណាស់ដល់កម្រិតខ្លះ ជារឿយៗលើសពី ៧០ ឆ្នាំ។ នោះមិនមានន័យថា ពួកគេធ្វើការច្រើនថ្ងៃនៅការិយាល័យនោះទេ។ ប៉ុន្តែអ្នកមានជាច្រើន មិនដែលចូលនិវត្តន៍ទាំងស្រុងនោះទេ។ នេះមិនមែនដោយសារតែពួកគេ មិនអាចមានលទ្ធភាពនោះទេ ប៉ុន្តែដោយសារតែពួកគេរីករាយនឹងអ្វីដែលពួកគេធ្វើ។
មនុស្សជាច្រើន គឺជាសហគ្រិនដែលមានបេះដូង ហើយបំណងប្រាថ្នាចង់ដំណើរការ និងពង្រីកអាជីវកម្មមិនដែលចាកចេញពីពួកគេឡើយ។ ស្ថេរភាពនៃការងារ និងអារម្មណ៍នៃគោលបំណង និងការបំពេញដែលវាផ្តល់ឲ្យ គឺជាផ្នែកសំខាន់នៃសុភមង្គលរួម ។ ការងារផ្តល់ឲ្យពួកគេនូវអារម្មណ៍បន្តភាពជោគជ័យ និងគោលបំណង ដែលមិនមែនថា យកលុយចូលមកទាំងស្រុងទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ចង់ក្លាយជាអ្នកមាន មកអានក្បួននៃការកសាងទ្រព្យសម្បត្តិ ពីមហាសេដ្ឋី
ចុចអាន៖កំពូលមហាសេដ្ឋី ១០ រូប មានប្រាក់វាល់លាន តែប្រើជីវិតរស់នៅសាមញ្ញខ្លាំង ស្ទើរមិនជឿ

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?