KPT+
គួរធ្វើម៉េច ពេលឮកូននិយាយថា “កូនស្អប់ម៉ាក់ ឬប៉ា”?
“កូនស្អប់ម៉ាក់ ឬប៉ា!” ជឿថាពេលឮពាក្យនេះចេញមាត់កូន ប៉ាម៉ាក់ប្រាកដជាធ្លាក់ថ្លើមក្តុកជាមិនខាន។ ប៉ាម៉ាក់គួរដោះស្រាយបែបណា ពេលឮកូននិយាយបែបនេះ?
ពេលប៉ាម៉ាក់ឮកូននិយាយបែបនេះ ប៉ាម៉ាក់ប្រាកដជាមានអារម្មណ៍ច្របូកច្របល់ ខកចិត្ត ខឹង និងឈឺចាប់ជាពុំខាន ព្រោះប៉ាម៉ាក់ស្រឡាញ់ ខំចិញ្ចឹមបីបាច់ថែរក្សាតាំងពីតូចក្រូចឆ្មារ ខំប្រៀនប្រដៅឱ្យកូនល្អ និងលះបង់សព្វបែបយ៉ាងដើម្បីកូន តែកូនបែរជាស្អប់ប៉ាម៉ាក់ទៅវិញ។

ដើម្បីរំងាប់ស្ថានភាពដ៏តឹងតែងបែបនេះ ប៉ាម៉ាក់អាចសាកល្បងតាមវិធីសាស្រ្តដូចខាងក្រោម៖
១. កុំតក់ស្លុត
បណ្ឌិត John Mayer សាស្ត្រាចារ្យផ្នែកចិត្តវិទ្យានៅសាកលវិទ្យាល័យ New Hampshire សហរដ្ឋអាមេរិកបានលើកឡើងថា ពាក្យ “ស្អប់” ចេញមាត់ក្មេងមានន័យខុសគ្នាពីពាក្យ “ស្អប់” ចេញពីមាត់មនុស្សធំ។ អូនតូចនិយាយពាក្យនេះព្រោះខឹងដែលមិនបានដូចបំណង។
២. ឆ្លើយតបជាមួយកូនដោយការយល់ចិត្ត

ប៉ាម៉ាក់អាចដាក់អារម្មណ៍ថា ប៉ាម៉ាក់ស្ថិតក្នុងស្ថានភាពរបស់អូនតូច។ ប្រសិនបើប៉ាម៉ាក់ជាអូនតូច តើប៉ាម៉ាក់នឹងមានអារម្មណ៍បែបណា? បន្ទាប់មកពន្យល់អូនតូចថា ប៉ាម៉ាក់ដឹងថាអូនតូចខកចិត្ត ឬតូចចិត្តដែលមិនអាចធ្វើបែបនេះ ឬធ្វើបែបនោះ។ កូនមិនចូលចិត្តដែលប៉ាម៉ាក់ហាមកូន ឬឱ្យកូនធ្វើបែបនេះ ឬបែបនោះ ប៉ុន្តែប៉ាម៉ាក់ត្រូវធ្វើបែបនេះ ដើម្បីឱ្យកូនល្អ។
៣. ប្រាប់អូនតូចកុំឱ្យនិយាយពាក្យ “ស្អប់” ទៀត
ប៉ាម៉ាក់ត្រូវប្រាប់អូនតូចថា ប្រសិនបើកូនមិនពេញចិត្ត ឬតូចចិត្តជាមួយប៉ាម៉ាក់ កូនត្រូវប្រាប់ប៉ាម៉ាក់ ប៉ាម៉ាក់នឹងពន្យល់បន្ថែមថា ហេតុអ្វីកូនមិនអាចធ្វើអ៊ីចឹងបាន។ កូនមិនត្រូវនិយាយពាក្យ “ស្អប់ប៉ា ឬម៉ាក់ទេ” ព្រោះពាក្យនេះមុតដូចកាំបិតអ៊ីចឹង។ ពេលកូននិយាយពាក្យនេះដាក់ប៉ាម៉ាក់ ប៉ាម៉ាក់មិនសប្បាយចិត្តទេ។
៤. ទុកពេលវេលារំងាប់អារម្មណ៍

ពេលខ្លះ ប៉ាម៉ាក់ត្រូវទុកពេលឱ្យកូន ក៏ដូចជាទុកពេលឱ្យខ្លួនឯងរំងាប់ចិត្តសិន មុននឹងជជែកបន្ត។ ដូច្នេះភាគីទាំងសងខាងនឹងលែងខឹង ហើយអាចនិយាយដឹងរឿង និងនិយាយគ្នាបានច្រើនជាងមុន។
៥. ប្រាប់អូនតូចថាប៉ាម៉ាក់ស្រឡាញ់អូនតូច
បណ្ឌិត Mayer ក៏បានបន្ថែមថា បន្ទាប់ពីអារម្មណ៍អូនតូចស្ងប់លែងខឹងហើយ ប៉ាម៉ាក់ត្រូវឱបអូនតូច ហើយប្រាប់អូនតូចថា ប៉ាម៉ាក់ស្រឡាញ់កូន។ ប៉ាម៉ាក់មិនឱ្យអូនធ្វើបែបនេះគឺដើម្បីឱ្យអូនល្អ និងពន្យល់មូលហេតុប្រាប់អូនតូច។ ការធ្វើបែបនេះអាចជួយ និងលួងលោមអូនតូចបានច្រើន និងប្រាប់អូនតូចថាប៉ាម៉ាក់មិនខឹង ឬស្អប់អូនតូចទេ។
ពេលឮអូនតូចនិយាយថា “កូនស្អប់ម៉ាក់ ឬប៉ា!” ប៉ាម៉ាក់ត្រូវរំងាប់អារម្មណ៍ជាមុន និងមិនត្រូវវាយ ពិន័យ ស្រែកដាក់អូនតូច ឬឆ្លើយដោយកំហឹងវិញថា “ប៉ា ឬម៉ាក់ក៏ស្អប់កូនដែរ” ទេ ព្រោះ ការធ្វើបែបនេះនឹងធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ខ្លាចកូនលង់ខ្លួនរត់ចេញពីផ្ទះ ឪពុកម្ដាយត្រូវដឹងតិចនិកដោះស្រាយទាំងនេះ
ចុចអាន៖ អ្វីជាការ “ចិញ្ចឹមកូនដូចខ្លា”? មានផលល្អ ឬអាក្រក់អ្វីខ្លះ លើការលូតលាស់កូន?

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ