Connect with us

KPT+

មើលទម្រង់ចិញ្ចើម ទាយ​និស្ស័យចិត្តគំនិតច្បាស់ៗ

បានផុស

នៅ

យោងតាមក្បួន សរីរវិទ្យាចិញ្ចើម បានឱ្យដឹងថា យើងអាចមើលដឹងពីនិស្ស័យចិត្តគំនិតរបស់នរណាម្នាក់បានភ្លាមៗ ក្រោយពេលជួបជាលើកដំបូង ដោយគ្រាន់តែមើលទម្រង់ចិញ្ចើមរបស់ពួកគេប៉ុណ្ណោះ។

ចិញ្ចើមត្រង់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះអ្នកមានរោមចិញ្ចើមស្រដៀងបន្ទាត់ត្រង់ គេជាមនុស្សសម្រេចចិត្តច្បាស់លាស់ និងហ្មត់ចត់ខ្លាំង។ ជាមនុស្សដែលមានច្បាប់ទម្លាប់ មានវិន័យផ្ទាល់ខ្លួន និងពោរពេញដោយហេតុផលប្រាកដប្រជា។ គេក៏ជាមនុស្សម្នាក់ដែលចេះចំណាយពេលឱ្យមានតម្លៃ មិនខ្ជះខ្ជាយនឹងរឿងកំប៉ិកកំប៉ុកឡើយ។

ចិញ្ចើមមូល

មនុស្សមានទម្រង់ចិញ្ចើមកោង និងមានរោមវែងៗ ជា​បុគ្គលស្លូតបូត មាន​ចិត្ត​សប្បុរស ចូលចិត្ត​ធ្វើ​បុណ្យ និង​ជួយ​អ្នក​ដទៃ។ ពេលពួកគេមាន​ប្តីឬ​ប្រពន្ធ​ គេចេះដឹងទុក្ខធុរៈគ្នា និង​ជួយ​ជ្រោមជ្រែង​គ្នាជានិច្ច។

រោមចិញ្ចើមជ្រុង ក្រាស់ៗ

ជាប្រភេទមនុស្សដែលមានគំនិតរឹងមាំ មិនខ្លាចសត្រូវ ហ៊ានឧបសគ្គចំពោះមុខ មានទំនុកចិត្តលើខ្លួនឯង មិនងាយបង្ហាញភាពទន់ខ្សោយដល់អ្នកដទៃដឹងងាយៗឡើយ។

ចិញ្ចើមទម្រង់អក្សរ S

មនុស្សដែលមានទម្រង់ចិញ្ចើមអក្សរ S ​ជា​បុគ្គល​ដែលចូលចិត្តជួយយកអាសារអ្នកទៃ ជាពិសេសគេមិនដែលមើលនឹងភ្នែកទេ ​ពេល​សាច់ញាតិ​ជួបបញ្ហា។ នៅកន្លែង​ធ្វើ​ការ គេមាន​ទំនាក់​ទំនងល្អណាស់ជាមួយមិត្តរួមការងារ។

ចិញ្ចើមកោង

ជាមនុស្សមានមហិច្ឆតា និងហ៊ានប្រឈមមុខនឹងឧបសគ្គ។ ក្រៅពីនោះគេឆ្លាតវៃ មានចក្ខុវិស័យវែងឆ្ងាយ សក្តិសមជាអ្នកដឹកនាំបំផុត៕

តើប្រិយមិត្តមានទម្រង់ចិញ្ចើមប្រភេទណាដែរ?

អត្ថបទ៖ សន្យា

ចុចអាន៖ តាមពិតប្រវែងសក់ បង្ហាញពី​ចរិតលក្ខណៈទៀត?

ចុចអាន៖ រើសរូប ១ ក្នុងចំណោម ៤ ខាងក្រោម នឹងដឹងថាគូព្រេងអ្នកមកពីណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង១ នាទីute មុន

ក្រុមហ៊ុន​ ហ៊ិននីគែន ខេមបូឌា ចាប់ដៃគូជាមួយក្រុមហ៊ុន TADA Cambodia ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ

ព័ត៌មានជាតិ២ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវកម្មករយកចិត្តទុកដាក់ថែទាំសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន នាឱកាសចូលឆ្នាំថ្មី

ជីវិតកម្សាន្ដ៣ នាទីutes មុន

ពេជ្រ ចរណៃ ថា ខណៈផ្ទះលេខ២ ព្យាយាមរិះគន់ជាន់ពន្លិច ឯខ្មែរមួយចំនួនប្រឹងបំបាក់ទឹកចិត្តថែម

ព័ត៌មានជាតិ៥ នាទីutes មុន

គម្រោងទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ, ប្រមុខការទូតកម្ពុជា រំពឹងថា នឹងជំរុញបន្ថែមនូវទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

កុមារប្រមាណ៦ម៉ឺននាក់​នៅ​ហ្គាហ្សា​ប្រឈមខ្វះអាហារូបត្ថម្ភ​ខ្លាំង​ ខណៈអ៊ីស្រាអែលរារាំងជំនួយ

Sokha Hotels

ព័ត៌មានពេញនិយម