KPT+
មិនសូវមានធនធានដើម្បីវិនិយោគ គ្មានបញ្ហា សាកល្បងប្រើវិធីនេះសិន
របៀបក្លាយជាអ្នកមាន ពាក្យនេះអ្នកណាក៏និយាយបាន ប៉ុន្តែសួរថា បានលុយពីណាមកវិនិយោគ លើអ្វីដែលយើងចង់បាននោះ។
អ្នកមានៗ ឬមហាសេដ្ធី បើទោះជាខ្លះមានទ្រព្យពីកំណើត ឬកើតពីគ្រួសារក្រីក្រក៏ដោយ ប៉ុន្តែពួកគេឆ្លាតវ៉ៃ ក្នុងការបង្កើតលំហូរសាច់ប្រាក់ ដើម្បីនាំលុយចូលមកកាន់តែច្រើន។
ខាងក្រោម ជាគន្លឹះសម្រាប់គ្រប់គ្នា ក្នុងការសាកល្បងមើលៗសិន បើទោះបីជាមានលុយតិចក៏ដោយ សំខាន់ឲ្យតែយើងមានគំនិតវិនិយោគ។
១ ផ្នត់គំនិតលុយគឺជាអ្វីគ្រប់យ៉ាងទាំងអស់
អ្នកត្រូវតែមានផ្នត់គំនិតលុយជាវិជ្ជមាន នៅពេលនិយាយអំពីការបង្កើតទ្រព្យសម្បត្តិ។ មនុស្សគ្រប់រូប សុទ្ធតែមានរឿងលុយកាក់ ហើយទាំងនោះជាការងាររបស់យើងត្រូវធ្វើ។ ការបង្វែររឿងទៅ ជាផ្នត់គំនិតរបស់មហាសេដ្ឋី គឺចាំបាច់សម្រាប់ភាពជោគជ័យ របៀបក្លាយជាអ្នកមាន មិនអាចជាដំណាក់កាលឆ្លងកាត់ក្នុងជីវិតទេ វាត្រូវការការងារ និងការប្តេជ្ញាចិត្ត។គ្មានលុយ មិនជាបញ្ហា ណាស់តែយើងគ្មានគំនិតនោះទេ។
២ មហាសេដ្ឋីតែងចំណាយថវិកាតិចខ្លាំង
ពិបាកជឿណាស់ ប៉ុន្តែវាជាការពិតឥតបំភ្លៃ ១ ភាគរយណាទេ។ សូម្បីតែលំដាប់មហាសេដ្ឋី ក៏ធ្វើអ្វីមួយមើលលើថវិកាដែរ។ អាថ៌កំបាំងដ៏ធំបំផុត អំពីរបៀបក្លាយជាអ្នកមាន គឺការចំណាយតិចជាងចំណូល។
៣ ការគ្រប់គ្រងលុយគឺជាគន្លឹះ
ការគ្រប់គ្រងលុយបានល្អ មានសារៈសំខាន់ណាស់ ដើម្បីក្លាយជាអ្នកមាននឹងគេ។ ការគ្រប់គ្រងលុយ គឺជាអាកប្បកិរិយា និងទម្លាប់របស់បុគ្គលគួរតែធ្វើ។ អ្នកត្រូវគិតពីកន្លែងដែលអ្នកកំពុងវិនិយោគ និងចំណាយលុយទៅកាន់កន្លែងនោះ។ ត្រូវមានយុទ្ធសាស្ត្រជាក់លាក់មួយ ក្នុងការបង្កើនទ្រព្យសម្បត្តិ និងរក្សាវា ហើយក៏ត្រូវតែធ្វើតាមលំនាំនោះ ដូចជាជាការធ្វើរបបហាត់ប្រាណដែរ។
៤ វិនិយោគលុយឲ្យកាន់ឲ្យរីកចម្រើន
ការវិនិយោគលើទ្រព្យសកម្ម ក្នុងរយៈពេលយូរ និងផ្ដល់ឲ្យអ្នកនូវផលត្រឡប់មកវិញ លើការវិនិយោគ ដូចជាភាគលាភ ឬការទូទាត់ការប្រាក់ឆ្លាតវៃ។ គោលដៅ គឺដើម្បីកសាងផលប័ត្រទ្រព្យសកម្ម និងធ្វើឲ្យវារឹងមាំ ដែលអាចរស់នៅដោយគ្មានប្រាក់ចំណូលអកម្ម ក្នុងការចូលនិវត្តន៍ទៅថ្ងៃខាងមុខ។
៥ អាចកសាងអាជីវកម្មជុំវិញគោលដៅហិរញ្ញវត្ថុផ្ទាល់ខ្លួន
ក្នុងនាមជាម្ចាស់អាជីវកម្ម អ្នកមានការគ្រប់គ្រងកាន់តែច្រើន លើប្រាក់ដែលអ្នករកបាន ធៀបនឹងការក្លាយជាបុគ្គលិកដែលមានប្រាក់ខែកំណត់។ ប្រសិនបើអ្នកចង់បានប្រាក់បន្ថែម នៅ ក្នុងហោប៉ៅ អ្នក អាចបង្កើនប្រាក់ចំណូល និងប្រាក់ចំណេញបន្ថែម ដើម្បីធានាថា អ្នកកំពុងយកលុយទៅ ផ្ទះកាន់តែច្រើន។ ប្រាក់ចំណេញកាន់តែច្រើនក្នុងអាជីវកម្ម នោះអ្នកអាចបង់ភាគលាភ ឬប្រាក់បន្ថែមដោយខ្លួនឯង បានកាន់តែច្រើន អាស្រ័យលើរចនាសម្ព័ន្ធផ្លូវច្បាប់នៃអាជីវកម្ម។
៦ ត្រូវបង្កើតលំហូរប្រាក់ចំណូលច្រើន
ម្ចាស់អាជីវកម្មឆ្លាតវៃ បង្កើតលំហូរប្រាក់ចំណូលច្រើនជាងមួយ ព្រោះវាការពារពួកគេ ពីការប្រែប្រួលនៅក្នុងទីផ្សារ។ នោះមានន័យថា ប្រសិនបើប្រភពចំណូលមួយស្ងួត ដោយសារលក្ខខណ្ឌទីផ្សារ ប្រភពចំណូលផ្សេងទៀតអាចការពារ ពីការខាតបង់នោះបាន ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អាថ៌កំបាំងទាំង ៨ អ្នកមានពិតប្រាកដនិយមធ្វើ ដើម្បីបង្កើនចំណូលទ្វេគុណ
ចុចអាន៖ស្គាល់ឬនៅ ប្រវត្តិបុរសខ្លាំងខាងវិនិយោគលើជំនួញ Warren Buffett ល្បីលើពិភពលោក
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត