KPT+
ការសិក្សា៖ ក្មេងៗកើតពីឪពុកម្ដាយវ័យចាស់ៗ មានឥរិយាបថល្អ
ដោយសារការសិក្សាចំណាយពេលយូរ ហើយទម្រាំធ្វើការបានសល់លុយខ្លះទៀត គ្នាយើងខ្លះ ទាល់តែអាយុ ២០ ក្រាស់ ឬចូលដល់ ៣០ហើយ ទើបសម្រេចរៀបការ។ ទម្រាំមានកូនម្នាក់ៗ ចាស់ៗអស់ហើយ តែការសិក្សាមួយរកឃើញថា ក្មេងៗដែលកើតពីម៉ាក់ប៉ាវ័យចាស់ៗដូច្នេះ មានឥរិយាបថល្អ។

ការរកឃើញលទ្ធផលនេះ គឺតាមរយៈការវិភាគលើឥរិយាបថកុមារហូឡង់ ៣២.៨០០នាក់ រហូតដល់ពួកគេអាយុពី ១០-១២ ឆ្នាំ ដោយកុមារទាំងនេះកើតនៅកើតក្រោយឆ្នាំ១៩៨០។ ការវាយតម្លៃឥរិយាបថកុមារទាំងនេះ ធ្វើឡើងដោយប៉ា ម៉ាក់ គ្រូបង្រៀន និងកុមារខ្លួនឯង តាមរយៈកម្រងការវាយតម្លៃដែលមានស្ដង់ដារ។
ក្នុងការសិក្សានេះ អាយុម៉ាក់ក្មេងបំផុត ១៦ ឆ្នាំ និងចាស់បំផុត ៤៨ឆ្នាំ ចំណែកប៉ាវិញ ក្មេងបំផុត ១៧ ឆ្នាំ និងចាស់បំផុត ៦៨ឆ្នាំ។

លោកសាស្ត្រាចារ្យ Dorret Boomsma មកពីសាកលវិទ្យាល័យ Vrije Universiteit Amsterdam និងជាអ្នកដឹកនាំការសិក្សា បញ្ជាក់ថា ម៉ាក់ប៉ាវ័យចាស់ៗ កើតកូនមានឥរិយាបថល្អ ប្រហែលដោយសារពួកគេ មានធនធានច្រើន និងកម្រិតការអប់រំខ្ពស់។
តែយ៉ាងណា អ្នកស្រាវជ្រាវក៏បានលើកឡើងដែរថា ស្រីៗកាន់តែចាស់ អត្រាមានពពោះ ក៏កាន់តែធ្លាក់ចុះផងដែរ។ ជាមួយគ្នានេះ ការពពោះនៅវ័យកាន់តែចាស់ ប្រឈមនឹងការរលូតកូន ជំងឺបម្រុងក្រឡាភ្លើង ហើយអាចត្រូវសម្រាលដោយវះកាត់៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ មិនចង់ឱ្យកូនធំឡើងកោងកាច ឪពុកម្ដាយកុំធ្វើរឿងទាំងនេះនៅមុខកូន
ចុចអាន៖ គន្លឹះទាំង ៥ ជួយឱ្យកូនក្លាយជាក្មេងរៀនឆាប់ចេះឆាប់ចាំ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក