Connect with us

KPT+

ទម្លាប់​ប្រចាំថ្ងៃ ៤ សំខាន់ៗ​ ធ្វើ​ឲ្យ​ជីវិត​និង​អាជីវកម្ម​ជោគជ័យ

បានផុស

នៅ

ទម្លាប់​ល្អ​រមែង​ហុច​ផល​ល្អ​ទាំង​លើ​ជីវិតផ្ទាល់ខ្លួន ក៏ដូចជា​ការ​រកស៊ីនានា។ ដូច្នេះ ដើម្បី​ទទួល​លទ្ធផល​ជា​វិជ្ជមាន​ក្នុង​ការរស់នៅ និង​វិស័យ​ជំនួញ មនុស្ស​គ្រប់រូបគួរ​អនុវត្ត​សកម្មភាព​ល្អ​មួយ​ចំនួន​ដូច​ខាងក្រោម៖

១. ចាប់ផ្ដើម​ថ្ងៃ​ថ្មី​ឲ្យ​បាន​ត្រឹមត្រូវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចាប់ផ្ដើម​ថ្ងៃថ្មី ដោយ​ក្រោក​ពី​ព្រលឹម ហើយ​ធ្វើ​សមាធិ​ព្រមទាំង​ញញឹម​ទទួល​ព្រឹកថ្មី ផ្សំ​ជាមួយ​គោលដៅ​ច្បាស់លាស់ អាចផ្តល់ថាមពលផ្លូវចិត្តកាន់តែប្រសើរ។ ទម្លាប់​បែបនេះ​មិន​ត្រឹម​តែ​អាច​ផ្តោតអារម្មណ៍​បានមូលល្អប៉ុណ្ណោះ តែ​នឹង​ផ្ដល់​នូវ​ផលិតភាព​ការងារ​ប្រចាំថ្ងៃ​ទទួល​លទ្ធផល​ខ្ពស់ដូចគ្នា។

២. ផ្ដោត​លើ​កិច្ចការ​សំខាន់ៗ

ការ​ផ្ដោត​អារម្មណ៍​លើ​កិច្ចការ​តែ​មួយ​ដែល​សំខាន់​ក្នុង​ពេល​តែ​មួយ​គឺពិតជាចាំបាច់ណាស់។ ដូច្នេះ​ចៀសវាង​ការ​ភ្លេចភ្លាំង​ច្រើន ត្រូវ​សរសេរ​គំនិត​របស់​ខ្លួន​ចូលក្នុងកំណត់ត្រាប្រចាំថ្ងៃ វា​នឹង​មិន​ចាំបាច់​បង្វែរ​ការ​គិត និង​ព្រួយបារម្ភ​ម្ដង​ហើយ​ម្ដង​ទៀត​ពេញក្នុងខួរក្បាលឡើយ។ ទម្លាប់​នេះ​ជួយ​ឲ្យប្រមូលអារម្មណ៍​ផ្តោត​លើរឿង​មួយ​បាន​ល្អ និង​ល្អិតល្អន់​ទៀត​ផង។ ជាពិសេស​មិន​ចាំបាច់​ប្រើថាមពល​ខួរក្បាល​ច្រើន​ដើម្បី​ចងចាំ​គំនិត​ឫ​ហេតុការណ៍​ចៃដន្យ​ណាមួយ​ឡើយ។

៣ រៀនអ្វីដែលថ្មីៗរាល់ថ្ងៃ

មនុស្ស​ជោគជ័យ​គឺ​តែងតែជា​អ្នក​រៀន​សូត្រ​បន្ថែម​ឥតឈប់ឈរពេញមួយជីវិត។ អានសៀវភៅ​មុន​ពេល​ចូល​គេង​រាល់យប់ ក៏​ដូចជាស្វែងយល់រកគំនិតថ្មីៗ សួរ​សំណួរ និង​រៀនអ្វីថ្មីៗ​រៀងរាល់ថ្ងៃ។ ក្រៅ​ពីនោះ​តាមដាន​នូវ​ព័ត៌មានថ្មីៗ​ដែល​ខ្លួនឯង​ចាប់​អារម្មណ៍​ជា​រឿយៗ។ ធ្វើ​ដូចនេះ អ្នក​អាច​រក្សាមុខងារ​ខួរក្បាល​ឲ្យ​ដំណើរការ​ល្អប្រសើរ​បំផុត។

៤. ធ្វើ​ចលនា​រាងកាយ​ជាប្រចាំ

ការ​ធ្វើលំហាត់ប្រាណបានទៀងទាត់ អាចផ្ដល់មានថាមពលដល់រាងកាយ និង​ផ្លូវចិត្តផងដែរ។ ដើម្បីធ្វើការងារកាន់តែល្អ យើង​ត្រូវការថាមពលកាន់តែច្រើន ហើយថាមពលល្អបំផុត គឺ​ត្រូវការ​កាយ​សម្បទា​រឹងមាំ​តាមរយៈការធ្វើចលនាជាប្រចាំហ្នឹង​ឯង៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Forbes

ចុចអានផែនការ​នីមួយៗ​នៃ​ជីវិត អាច​ជោគជ័យ​ លុះ​ណា​អនុវត្ត​តាម​របៀប​ខាងក្រោម

ចុចអាន៖ស្តាប់ច្រើន និយាយតិច​ ជាគុណសម្បត្តិនៃបុគ្គលឆ្លាតវៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ក្រុង LA ប្រាប់ឲ្យពលរដ្ឋត្រៀមចិត្តត្រៀមកាយ ចំពោះភ្លើងឆេះព្រៃ ដែលរឹតតែអាក្រក់ នាពេលខាងមុខ

សន្តិសុខសង្គម៥ នាទីutes មុន

នគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខណ្ឌ​​ដង្កោ ស្រាវជ្រាវបង្ក្រាបក្រុមប្លន់ប្រដាប់អាវុធ រកឃើញវត្ថុតាងមួយចំនួន

កីឡា៥២ នាទីutes មុន

ស្មាត់ឆ្នើម​៨​រូប​​គួរឲ្យចាប់អារម្មណ៍​ ក្នុងតេជោលីគ​ ចាប់ផ្តើមថ្ងៃនេះ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រឿង Greenland! វិមានក្រឹមឡាំង ផ្តាំទៅ ត្រាំ ថា សូមកុំភ្លេច រុស្ស៊ីក៏មានវត្តមាននៅតំបន់អាកទិកដែរ 

ជីវិតកម្សាន្ដ១ ម៉ោង មុន

កែវ វាសនា ថា មានតែគុណធម៌ សច្ចធម៌ ចិត្តល្អជ្រះថ្លាមិនបំពានអ្នកដទៃ គឺគ្មានឆ្នាំឆុងទេ

ព័ត៌មានជាតិ១៤ ម៉ោង មុន

មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

ម្ដាយតារារ៉េប RuthKo មិនទទួលយកការសុំទោសដាច់ខាត ចំពោះទង្វើហាងផ្កាមួយកន្លែង ដែលផុសប្រមាថជីវិតកូន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​​កម្លាំង​ពន្លត់​អគ្គីភ័យ​​​កើនដល់​៧៥០០​នាក់​ ខណៈ​​ភ្លើងរាលដាលដល់ Hollywood Hills ដែលគម្រាមលំនៅឋាន​​១០ម៉ឺន​​​ខ្នងទៀត​

ព័ត៌មានជាតិ១៩ ម៉ោង មុន

២០២៤ ខ្យល់កន្ត្រាក់ មានមនុស្សស្លាប់-របួស ជិត ៥០ នាក់ ថយចុះជិត ៤ ដង

នយោបាយ១៩ ម៉ោង មុន

ករណីបាញ់មន្ត្រីអតីតបក្សប្រឆាំង, មេធាវីរដ្ឋាភិបាល ប្រាប់ជនឱកាសនិយម កុំវិនិច្ឆ័យដោយអគតិ

Sokha Hotels

ព័ត៌មានពេញនិយម