KPT+
វត្ថុ ៥យ៉ាង មិនគួរទុកក្នុងកាបូបលុយ ពេលដើរលេងផ្លូវឆ្ងាយ
ដើម្បីបង្ការហានិភ័យផ្ទាល់ខ្លួន នៅពេលបាត់កាបូបលុយ មានរបស់មួយចំនួនយើងមិនគួរដាក់ក្នុងកាបូបលុយទេ ជាពិសេសរាល់ពេលមានដំណើរកម្សាន្តឆ្ងាយៗ។

១. ស្មាតហ្វូន ៖ បច្ចុប្បន្នស្មាតហ្វូនមានស្ទើរតែគ្រប់គ្នា ហើយអ្វីដែលរឹតតែថ្មីសន្លាងនោះគឺកាបូបលុយសព្វថ្ងៃមានកន្លែងដាក់ទូរសព្ទដៃងាយស្រួលថែមទៀត។ ប្រសិនបើយើងដាក់ស្មាតហ្វូនក្នុងកាបូបលុយ ពេលបាត់វាច្បាស់ជាវីវរ ព្រោះឯកសារ រូបភាព វីដេអូ សុទ្ធតែរក្សាទុកក្នុងទូរសព្ទទាំងអស់។
២. កាតធនាគារ ៖ ប្រសិនបើមិនចាំបាច់ប្រើកាតជាប់លាប់ដើម្បីដកឬដាក់លុយទេ គួររក្សាទុកនៅផ្ទះល្អជាង កុំរក្សាទុកវាជាប់លាប់ក្នុងកាបូបអី។ ជាការពិត នៅពេលបាត់កាតធនាគារ យើងអាចសុំខាងធនាគារធ្វើកាតថ្មីឱ្យវិញបាន តែវានាំឱ្យខាតពេលធ្វើការងាររកស៊ីជាដើម។ ប៉ុន្តែបើចាំបាច់ត្រូវយកវាតាមខ្លួនរាល់ថ្ងៃ គួរមានកន្លែងសាគួរផ្សេងសម្រាប់ដាក់កាត ជាជាងដាក់ក្នុងកាបូបលុយ។

៣. សន្លឹកបង្កាន់ដៃធនាគារ ៖ សន្លឹកបង្កាន់ដៃធនាគារផ្ទុកព័ត៌មានផ្ទាល់ខ្លួន បើបាត់ធ្លាក់ក្នុងដៃជនខិលខូច ពួកគេនឹងដឹងខ្ទេចអស់ពីស្ថានភាពហិរញ្ញវត្ថុ និងដឹងទីកន្លែងស្នាក់នៅរបស់យើងច្បាស់ដូចថ្ងៃ។ ដូច្នេះគួររក្សាវាក្នុងកន្លែងមានសុវត្ថិភាពនៅផ្ទះ ជាជាងដាក់កាបូបយកតាមខ្លួន។
៤. សៀវភៅធនាគារ ៖ បើបាត់សៀវភៅធនាគារ វានឹងងាយស្រួលឱ្យពួកចោរក្លែងឯកសារ និងព័ត៌មានចំណាយលុយធនាគាររបស់យើងយ៉ាងងាយស្រួល។
៥. សៀវភៅមូលប្បទានបត្រ ៖ ប្រសិនបាត់សៀវភៅមូលប្បទានបត្រ ពួកជនខិលខូចងាយនឹងយកវាទៅប្រើយ៉ាងស្រួល។ ទោះបីព័ត៌មាននិងលេខកូដគណនីរបស់យើងអាចបញ្ជារទៅខាងធនាគាឲ្យរបិទបានស្រួលក៏ដោយ ប៉ុន្តែគួរកុំដាក់វាក្នុងកាបូបលុយល្អជាង ដូចពាក្យចាស់ពោលថា “ការពារប្រសើរជាងព្យាបាល”៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ចង់ដើរលេងបានសប្បាយ ឈប់ប្រព្រឹត្តទង្វើទាំង ៥ នេះទៀត
ចុចអាន៖ គុណប្រយោជន៍ល្អៗពីការដើរលេង មិនមែនត្រឹមតែកម្សាន្តសប្បាយប៉ុណ្ណោះទេ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ១០ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ