KPT+
ពេលឃ្មុំទិច អាចសាកល្បងវិធីទាំងនេះ ដើម្បីបន្ថយការឈឺចាប់
គ្នាយើងមួយចំនួនពេលត្រូវឃ្មុំទិច គ្រាន់តែមានការឈឺចាប់ ហើម ក្រហម និងរមាស់បណ្ដោះអាសន្ននៅកន្លែងឃ្មុំទិចប៉ុណ្ណោះ ដែលនេះ អាចព្យាបាលបានដោយវិធីធម្មជាតិនៅផ្ទះ។ ប៉ុន្តែសម្រាប់អ្នកមានប្រតិកម្មខ្លាំងត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ និងមានអាការៈ ដូចជារមាស់ខ្លាំង ហើមអណ្ដាត ហើមបំពង់ក ពិបាកដកដង្ហើម ចង្អោរក្អួត និងវិលមុខជាដើម។ អត្ថបទនេះនឹងបង្ហាញពីវិធីដែលអាចសម្រាលអាការៈនៅផ្ទះបានពេលឃ្មុំទិច សម្រាប់គ្នាយើងដែលមិនមានប្រតិកម្ម។
១. ទឹកឃ្មុំ
ទឹកឃ្មុំអាចជួយព្យាបាលរបួស បន្ថយការឈឺចាប់ និងរមាស់។ ដើម្បីព្យាបាលឃ្មុំទិចជាមួយទឹកឃ្មុំ យើងអាចលាបទឹកឃ្មុំនៅកន្លែងឃ្មុំទិច និងរុំកំណាត់ពីលើ រួចទុកចោលមួយម៉ោង។
២. Baking soda

យើងអាចយក baking soda ទៅលាយជាមួយទឹក រួចយកមកលាបឲ្យក្រាស់នៅកន្លែងឃ្មុំទិច និងទុកចោលយ៉ាងតិច១៥នាទី។ ការធ្វើបែបនេះអាចជួយបន្សាបពិសឃ្មុំដើម្បីបន្ថយអាការៈឈឺចាប់ រមាស់ និងហើម។
៣. ទឹកខ្មេះផ្លែប៉ោម
ទឹកខ្មេះអាចជួយបន្សាបពិសឃ្មុំ។ យើងអាចត្រាំកន្លែងឃ្មុំទិចក្នុងទឹកខ្មេះផ្លែប៉ោមយ៉ាងតិច១៥នាទី ឬយកកន្សែងត្រាំក្នុងទឹកខ្មេះ និងដាក់ពីលើកន្លែងឃ្មុំទិច។
៤. ថ្នាំដុសធ្មេញ
ការលាបថ្នាំដុសធ្មេញនៅកន្លែងឃ្មុំទិចអាចជួយបន្សាបពិស ប៉ុន្តែវិធីនេះមិនមានភស្តុតាងពីការស្រាវជ្រាវទេ។ ដូចនេះយើងអាចសាកលាបក្នុងបរិមាណតិចលើកន្លែងឃ្មុំទិច ប្រសិនជាមានប្រតិកម្មអ្វីគួរលាងចេញភ្លាមៗ។
៥. ជែលប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើជួយផ្តល់សំណើមដល់ស្បែក និងបន្ថយការឈឺចាប់។ តាមការសិក្សាឆ្នាំ២០១៥ បានឲ្យដឹងថាជែលប្រទាលកន្ទុយក្រពើមានប្រសិទ្ធភាពក្នុងការប្រឆាំងការរលាក និងបាក់តេរី។ ដូចនេះយើងអាចលាបជែលប្រទាលកន្ទុយក្រពើនៅកន្លែងឃ្មុំទិចដើម្បីកាត់បន្ថយការហើម និងជួយមិនឲ្យឆ្លងមេរោគផងដែរ។
៦. ទឹកកក

ក្រោយពីឃ្មុំទិចភ្លាម យើងគួរលាងសម្អាតកន្លែងឃ្មុំទិចដើម្បីកម្ចាត់ពិសឃ្មុំ។ បន្ទាប់ពីលាងរួច យកទឹកកកមកស្អំដើម្បីកាត់បន្ថយការឈឺចាប់ និងការហើម ហើយអាចស្អំបានច្រើននាទី។ គួរចងចាំដែរថាយើងគួររុំទឹកកកនឹងកន្សែងមុននឹងយកមកស្អំលើស្បែកព្រោះទឹកកកអាចបង្កការខូចខាតដល់ស្បែកបើប្រើលើស្បែកផ្ទាល់៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ