KPT+
គ្រាន់តែទឹកមួយកែវអាចសម្រកទម្ងន់បានយ៉ាងច្រើន!
សម្រកទម្ងន់បានយ៉ាងងាយ ហើយបានឆាប់រហ័សរហូតដល់២គីឡូ រកឯណាបាន ។ ការសិក្សាបានឱ្យដឹងថា ការផ្លាស់ប្ដូរពីផឹកទឹកផ្សេងៗ មកទទួលទានទឹកធម្មតាវិញ អ្នកនឹងភ្ញាក់ផ្អើលនូវអ្វីដែលអ្នកទទួលបាន ។

មិនចាំបាច់ខំសម្រកទម្ងន់បែបចាស់គំរិល អត់បាយអត់ទឹកតទៅទៀតទេ គ្រាន់តែអ្នកយកវិធីទាំងអស់នេះទៅអនុវត្ត អ្នកនឹងទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត។ ការសិក្សាបានបញ្ជក់ថា ការទទួលទានទឹក២កែវ មុនពេលញុំាអាហារអាចបង្កើនការសម្រកទម្ងន់ដល់ទៅ២គីឡូ ។
ការប្ដូរទៅជាញុំាំទឹក ជួយកាត់បន្ថយកម្រិតជាតិគ្លុយកូសក្នុងល្បឿនលឿន និងនាំឱ្យមានជាតិទឹកល្អប្រសើរក្នុងរាងកាយ។
វេជ្ជបណ្ឌិត Deborah Tate អ្នកនិពន្ធដំបូងនៃការសិក្សាបាននិយាយថា “ការផឹកភេសជ្ជៈដែលគ្មានកាឡូរី គឺជាការផ្លាស់ប្តូរយ៉ាងសាមញ្ញសម្រាប់អ្នកដែលចង់ស្រកទម្ងន់ឬឡើងទម្ងន់”។ ក្រុមអ្នកស្រាវជា្រវបានប្រៀបធៀបអ្នកផឹកទឹកទៀងទាត់ ទៅនឹងអ្នកផ្លាស់ប្ដូររបបអាហារ ដែលលទ្ធផល៦ខែក្រោយមកឃើញថា ការញ៉ាំភេសជ្ជៈគ្មានកាឡូរីអាចស្រកទម្ងន់បានទៅដល់៥% ច្រើនជាងអ្នកខំតមអត់។

លោកវេជ្ជបណ្ឌិត Tate មានប្រសាសន៍បន្តថា “ការផឹកទឹកមានភាពប្រសើរជាងការអត់អាហារ និងការទទួលទានថ្នាំសម្រកទម្ងន់ ជាពិសេសការទទួលទានភេសជ្ជៈមិនមានជាតិការឡូរីខ្ពស់”។ “យើងអាចប្ដូរមកទទួលទានទឹកធម្មតា វានឹងអាចជួយរាងកាយជាច្រើន ជាពិសេសការថយចុះជាតិស្ករក្នុងឈាម”។
គ្រាន់តែទទួលទានទឹកជាប្រចាំនឹងទទួលបានសុខភាពល្អលើសពីការនឹកស្មានរបស់អ្នក៕
ប្រែសម្រួល៖ សន ផានិត
ចុចអាន៖ ទឹកក្តៅមួយកែវរាល់ពេលព្រលឹម ឱសថធម្មជាតិសម្រាប់ជីវិតយឺនយូរ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន