Connect with us

KPT+

គ្រាន់​តែ​ទឹក​មួយ​កែវ​អាច​សម្រក​ទម្ងន់​បាន​យ៉ាង​ច្រើន!

បានផុស

នៅ

សម្រក​ទម្ងន់​បាន​យ៉ាង​ងាយ​​ ហើយ​បាន​ឆាប់​រហ័ស​រហូត​ដល់​២​គីឡូ រកឯណាបាន ។ ការ​សិក្សា​បាន​ឱ្យ​ដឹង​ថា ការ​ផ្លាស់​ប្ដូរ​ពី​ផឹក​ទឹក​ផ្សេងៗ​ មក​ទទួល​ទាន​ទឹកធម្មតា​វិញ​ អ្នក​នឹង​ភ្ញាក់ផ្អើល​នូវ​អ្វី​ដែល​អ្នក​ទទួល​បាន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិន​ចាំបាច់​ខំ​សម្រក​ទម្ងន់​បែប​ចាស់គំរិល ​អត់​បាយ​អត់​ទឹក​ត​ទៅ​ទៀត​ទេ ​គ្រាន់​តែ​អ្នក​យក​វិធី​ទាំង​អស់​នេះ​ទៅ​អនុវត្ត ​អ្នក​នឹង​ទទួល​បាន​លទ្ធផល​គួរ​ជាទីគាប់​ចិត្ត។ ការ​សិក្សា​បាន​បញ្ជក់​ថា ​ការ​ទទួល​ទាន​ទឹក​២​កែវ ​មុន​ពេល​ញុំាអាហារ​អាច​បង្កើន​ការ​សម្រក​ទម្ងន់​ដល់​ទៅ​២​គីឡូ ។

ការ​ប្ដូរ​ទៅ​ជា​ញុំាំ​ទឹក ​ជួយ​កាត់​បន្ថយ​កម្រិត​ជាតិ​គ្លុយកូស​ក្នុង​ល្បឿន​លឿន​ និង​នាំ​ឱ្យ​មាន​ជាតិ​ទឹក​ល្អ​ប្រសើរក្នុងរាងកាយ។
វេជ្ជបណ្ឌិត Deborah Tate អ្នក​និពន្ធ​ដំបូង​នៃ​ការ​សិក្សា​បាន​និយាយ​ថា “ការ​ផឹកភេសជ្ជៈ​ដែល​គ្មានកាឡូរី គឺជា​ការ​ផ្លាស់​ប្តូរ​យ៉ាង​​សាមញ្ញ​សម្រាប់​អ្នក​ដែល​ចង់​ស្រក​ទម្ងន់​ឬ​ឡើង​ទម្ងន់”។ ក្រុម​អ្នកស្រាវជា្រវបានប្រៀបធៀប​អ្នកផឹកទឹកទៀងទាត់ ទៅ​នឹង​អ្នកផ្លាស់ប្ដូររបប​អាហារ​ ដែលលទ្ធផល​៦​ខែ​ក្រោយ​មកឃើញថា ការ​ញ៉ាំ​ភេសជ្ជៈ​គ្មាន​កាឡូរី​អាច​ស្រក​ទម្ងន់​បាន​ទៅ​ដល់​៥% ច្រើនជាងអ្នកខំតមអត់។

លោក​វេជ្ជបណ្ឌិត Tate មាន​ប្រសាសន៍បន្ត​ថា “ការផឹកទឹក​មាន​ភាព​ប្រសើរ​ជាង​ការ​អត់​អាហារ​ និង​ការ​ទទួល​ទាន​ថ្នាំ​សម្រក​ទម្ងន់​ ជា​ពិសេស​ការ​ទទួល​ទាន​ភេសជ្ជៈ​មិនមាន​ជាតិ​ការ​ឡូរី​ខ្ពស់”។ “យើងអាច​ប្ដូរ​មក​ទទួល​ទាន​ទឹក​ធម្មតា ​វា​នឹង​អាច​ជួយ​រាងកាយជា​ច្រើន​ ជា​ពិសេស​ការ​ថយ​ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម”។

គ្រាន់​តែ​ទទួល​ទាន​ទឹក​ជា​ប្រចាំ​នឹង​ទទួល​បាន​សុខ​ភាព​ល្អ​លើស​ពី​ការ​នឹក​ស្មាន​របស់​អ្នក៕

ប្រែសម្រួល៖ សន ផានិត

ចុចអាន៖ ទឹកក្តៅមួយកែវរាល់ពេលព្រលឹម ឱសថធម្មជាតិសម្រាប់ជីវិតយឺនយូរ

ចុចអាន៖ មើមខ្ញី តាមការពិតមានប្រយោជន៍លើសពីអ្វីដែលយើងដឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម