KPT+
រវល់ការងារយ៉ាងណាក៏មិនស្រ្តេស បើអនុវត្ត ៣ក្បាច់នេះ
មនុស្សសម័យបច្ចុប្បន្នសម្បូរស្ត្រេសណាស់ ទាំងការងារ និងការរកស៊ី។ ការងារច្រើនពេក មុខរបរមមាញឹកខ្លាំង ធ្វើឱ្យអ្នកខ្លះស្មុគស្មាញ រហូតក្លាយជាទៅជាជំងឺបាក់ទឹកចិត្តក៏មាន។
ដូច្នេះដើម្បីបង្ការបញ្ហានេះ អ្នកអាចអនុវត្តក្បួនគ្រប់គ្រងស្រ្តេសទាំង ៣ខាងក្រោម មិនថាអ្នករវល់ខ្លាំងក៏ដោយ គ្មានថ្ងៃអាចស្ត្រេសបានឡើយ។
១. បែងចែកពេលវេលាត្រឹមត្រូវ
គុណភាពជីវិត មិនស្មុគស្មាញហួសប្រមាណ ផ្អែកលើការរក្សាតុល្យភាពពេលវេលាបានត្រឹមត្រូវ។ យើងគួរតែលះបង់ពេលវេលាដែលចាយលើបណ្តាញសង្គមខ្លះ ដោយចំណាយពេលវេលាទៅអភិវឌ្ឍន៍ជំនួញ ឬផ្នែកណាមួយដែលធ្វើឲ្យខ្លួនឯងរីកចម្រើន នោះយើងនឹងមិនសស្ត្រេស ទោះបីបរាជ័យ ព្រោះយើងបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ។
២. ប្ដូរទម្លាប់នៃការគេង
រឿងដ៏សំខាន់មួយទៀត យើងត្រូវប្រាកដថាបានដកទូរសព្ទដាក់ឆ្ងាយពីខ្លួន ហើយឆ្ងាយពីដៃ ដើម្បីកុំចេះតែចង់យកវាមកប្រើ។ ទម្លាប់បែបនេះនឹងធ្វើឲ្យយើងឆាប់បានគេង និងក្រោកមកមានថាមពល។ មួយវិញទៀត ការធ្វើសមាធិក៏អាចជួយឲ្យគេងលក់បានស្កប់ស្កល់ផងដែរ។
ក្រៅពីនោះការគ្រប់គ្រងភាពស្មុគស្មាញ ត្រូវតែមានការថែទាំសុខភាពតាមរយៈការញ៉ាំអាហារល្អៗ ព្រមទាំងគេងគ្រប់គ្រាន់ជាមុនសិន ទើបអាចដោះស្រាយបញ្ហានានាជាក្រោយបាន។
នៅពេលយើងមានសុខភាពល្អ យើងអាចនឹងមានការគិតដ៏ល្អមួយ ដែលនាំឲ្យសម្រេចចិត្តបានល្អទៅតាមនោះ។ យើងគួរគេងឲ្យបានគ្រប់គ្រាន់ និងកាត់បន្ថយពេលវេលាក្នុងពិភពឌីជីថលខ្លះ។ រីឯការគេងមិនលក់បណ្តាលមកពីការធ្វើការច្រើនពេក និងភាពសកម្មជ្រុលលើបណ្តាញសង្គម។
៣. ហ៊ានប្រឈមមុខនឹងភាពភ័យខ្លាច
គន្លឹះចុងក្រោយដើម្បីជម្នះភាពតានតឹងគឺ ហ៊ានប្រឈមមុខនឹងភាពភ័យខ្លាច។ ការព្រួយបារម្ភពីភាពបរាជ័យ ឬភ័យខ្លាចមិនសម្រេចអ្វីមួយ និងគួរគេចវេសទេ។ ផ្ទុយទៅវិញ នៅពេលលយើងហ៊ានទទួលយក វានឹងបង្ហាញពីសមត្ថភាពនិងភាពរឹងមាំរបស់យើងខ្លាំងប៉ុនណា៕
ប្រែសម្រួល ៖ សន្យា
ចុចអាន៖ ចំណាយពេល ២០នាទី ជាមួយធម្មជាតិ ជួយបន្ថយបញ្ហាស្រ្តេសយ៉ាងល្អ
-
សន្តិសុខសង្គម២៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច