KPT+
រឿងអស្ចារ្យ ៦ យ៉ាង ដែលមនុស្សគ្រប់គ្នាមិនធ្លាប់ដឹង ពីស្ត្រីជំនាន់មុន
ស្ត្រីបានបង្ហាញពីភាពអស្ចារ្យក្នុងការបង្កើតឧបករណ៍ពហុមុខងារប្រកបដោយភាពច្នៃប្រឌិត ដែលធ្វើឲ្យប្រសើរឡើងនូវជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់គ្នា។
នេះជារឿង ៦ យ៉ាងដែលមនុស្សគ្រប់គ្នាប្រហែលជាមិនធ្លាប់ដឹងពីស្ត្រី ៖
១. ម៉ាស៊ីនលាងចាន

ម៉ាស៊ីនលាងចានដែលមិនធ្លាប់មានពីមុនមក ត្រូវបានចុះបញ្ជីកម្មសិទ្ធិនៅឆ្នាំ ១៨៨៦ ដោយលោកស្រី Josephine Cochrane។ ម៉ាស៊ីនរបស់ Josephine រួមបញ្ចូលគ្នានូវសម្ពាធទឹកខ្ពស់ ខ្សែភ្លើង និងចំហាយទឹកសម្រាប់សម្ងួតចាន។ ទោះបីជាគាត់ប្រើវាដោយខ្លួនឯងក៏ដោយ តែគាត់បានបង្កើតអ្វីមួយដែលធ្វើឲ្យជីវិតកាន់តែងាយស្រួលដល់មនុស្សទូទៅ។
២. កុំព្យូទ័រ

ដោយបានរួមគ្នាជាមួយលោក Howard Aiken ក្នុងឆ្នាំ ១៩៤៤ លោកស្រី Grace Hopper បានរចនាកុំព្យូទ័រ របស់ Harvard ដែលជាម៉ាស៊ីនទំហំបន្ទប់ ៥ តោន។ គាត់បានបង្កើតការចងក្រងដែលបកប្រែភាសាសរសេរទៅជាកូដកុំព្យូទ័រ និងថែមទាំងបង្កើតលក្ខខណ្ឌ “ កំហុស” និង“ បំបាត់កំហុស” នៅក្នុងអក្សរដែរ។
លើសពីនេះទៅទៀតនៅឆ្នាំ ១៩៥៩ លោកស្រីគឺជាផ្នែកមួយនៃក្រុមដែលបានបង្កើត COBOL ដែលជាភាសាសរសេរកម្មវិធីទំនើបដំបូងគេមួយ។
៣. ធុងសំរាមដែលមានជើងទម្រ

អ្នកចិត្តសាស្ត្រនិងជាវិស្វករអាមេរិកលោកស្រី Lillian Gilbreth ត្រូវបានគេស្គាល់ថា បានកែលំអភាពច្នៃប្រឌិតដែលមានស្រាប់ ជាមួយនឹងការកែសម្រួលបន្តិចបន្តួច នៅដើមទសវត្សឆ្នាំ ១៩០០ ។ Gilbreth បានរចនាធ្នើរនៅខាងក្រោមធុងសំរាម ធ្វើឱ្យងាយស្រួលប្រើ និងអាចយកជើងជាន់ដោយមិនចាំបាច់យកដៃទៅបើក។
៤. ល្បែងក្ដារ

ល្បែងក្ដារដែលល្បីល្បាញបំផុតលើពិភពលោកត្រូវបានបង្កើតឡើងដោយស្ត្រី Elizabeth Magie ដែលមានឈ្មោះថា The Landlord’s Game ដើម្បីផ្សព្វផ្សាយទ្រឹស្ដីសេដ្ឋកិច្ចរបស់ Georgism(ភូមិសាស្ត្រ) ដោយបានបង្រៀនអ្នកលេងអំពីភាពអយុត្តិធម៌នៃការរំលោភយកដីធ្លី គុណវិបត្តិនៃការជួល និងតម្រូវការបង់ពន្ធដីតែមួយលើម្ចាស់។ ហ្គេមនេះបានបោះពុម្ពផ្សាយដោយខ្លួនឯងនៅឆ្នាំ ១៩០៦។
៥. ម៉ាស៊ីនអារ

Tabitha Babbitt គឺជាមនុស្សដំបូងគេដែលណែនាំកម្មករធ្វើអុសឲ្យបង្កើតម៉ាស៊ីនអារឈើ ជំនួសឲ្យការប្រើកម្លាំងរបស់មនុស្ស។ Babbitt ថែមទាំងបានបង្កើតគំរូម៉ាស៊ីន ហើយភ្ជាប់វាទៅនឹងកង់វិលរបស់នាងក្នុងឆ្នាំ ១៨១៣។
៦. កែវពង្រីកនាវាមុជទឹកនិងអំពូលភ្លើង

អ្នកច្នៃប្រឌិតដំបូងឈ្មោះ Sarah Mather បានបង្កើតការរួមបញ្ចូលគ្នាដែលមានប្រយោជន៍មិនគួរឲ្យជឿរវាងកែវយឹតនិងអំពូលភ្លើង សម្រាប់នាវាមុជទឹក។ ការច្នៃប្រឌិតរបស់គាត់ត្រូវបានគេទទួលស្គាល់នៅឆ្នាំ ១៨៤៥ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អាហារ ៥ ប្រភេទអាចជួយដោះស្រាយវិបត្តិកង្វះអាហារូបត្ថម្ភទូទាំងពិភពលោក
ចុចអាន៖ទម្លាប់ប្រចាំថ្ងៃ ៤ សំខាន់ៗ ធ្វើឲ្យជីវិតនិងអាជីវកម្មជោគជ័យ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់