KPT+
ប្រវត្តិព្រឺក្បាល នៃផ្នូរអធិរាជ ឈិនស៊ី កប់ស្នំទាំងរស់ ១ ម៉ឺននាក់ និងអាមាត្យ ឲ្យនៅហែហមសពទ្រង់
ព្រះចៅអធិរាជ ឈិនស៊ី (Qin Shi Huang) ជាស្តេចល្បីល្បាញខ្លាំងក្នុងប្រវត្តិសាស្ត្រចិន ដែលបានបង្រួបបង្រួមអាណាចក្រតូចធំទាំងឡាយ ឲ្យរួមបញ្ចូលគ្នា ក្នុងរយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ។ ពោលគឺ អំឡុងសតវត្សទី ៣ មុនគ.ស ដោយចាប់ផ្ដើមនៅឆ្នាំ ២៤៦ មុនគ.ស។

បច្ចុប្បន្ននេះ ផ្នូររបស់ព្រះអង្គ បានប្រែក្លាយរូបរាងទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ដ៏ពេញនិយមមួយ និងមានអ្នកទេសចរលើសពី ១ លាននាក់ មកពីជុំវិញពិភពលោក ទៅទស្សនានៅទីនោះជារៀងរាល់ឆ្នាំ។
យ៉ាងណាមិញ ទីបញ្ចុះសពរបស់អធិរាជ ឈិនស៊ី មកដល់បច្ចុប្បន្នត្រូវបាន គេដាក់ឈ្មោះថា សារមន្ទីរទាហាន ចម្បាំងស្ដេចឈិនស៊ី ឬត្រូវបានគេស្គាល់ថា The Museum of Qin Terra-cotta Warriors and Horses និងមានទីតាំងស្ថិតនៅភាគខាងជើងនៃភ្នំ Lishan ចម្ងាយ ៣៥ គីឡូម៉ែត្រ ភាគឦសាននៃទីក្រុង Xi’an ខេត្ត Shaanxi ។
ផ្នូរបញ្ចុះសពរបស់ស្ដេច ឈិនស៊ី មានកម្ពស់ ៥១.៣ ម៉ែត្រក្នុងរង្វង់ចតុកោណ ដែលមានជញ្ជាំងពីរ តម្រង់ទិសខាងជើងទៅខាងត្បូង និងមានរូបចម្លាក់អាមាត្យជាច្រើនកំពុងអង្គុយស្ដាប់សវនាការ មានរណ្ដៅអមជិត ២០០ មានទាហានជាង៧ពាន់នាក់ មានរូបរាងធំៗ ប៉ុនសេះ និងរទេះសេះសំរឹទ្ធ រួមជាមួយនឹងផ្នូរបញ្ចុះសព និងស្ថាបត្យកម្មនៅសល់សរុបជាង ៦០០កន្លែងក្នុងផ្ទៃដី ៥៦.២៥ គីឡូម៉ែត្រការ៉េ និងអាវុធសំខាន៉ៗ ដែលជាការរកឃើញដ៏ល្បីល្បាញលើពិភពលោក ។



យោងតាមប្រវត្តិវិទូ Sima Qian (គ.ស.១៤៥-៩៥ មុនគ.ស.) រឿងដ៏ឃោរឃៅ និងគួរឲ្យព្រឺក្បាលខ្លាំងក្នុងប្រវត្តិសាស្រ្តនេះ ត្រូវបានគេកត់ត្រាថា នៅក្នុងពិធីបញ្ចុះសពអធិរាជ ឈិនស៊ី ព្រះអង្គម្ចាស់ ឈិនស៊ី ជារាជបុត្រទី២ បាននាំយកស្រីស្នំពីរាជវាំង ស៊ានយ៊ាង ប្រមាណជាង ១ម៉ឺននាក់ ទៅកប់ទាំងរស់ ដើម្បីឲ្យទៅតាមបម្រើព្រះអង្គ។ រីឯជាងដែលមានថ្វីដៃខាងធ្វើគន្លឹះយន្តវិញ ក៏ត្រូវបានគេបញ្ឆោតយកទៅកប់ទាំងរស់ក្នុងចេតិយជាង ៣០០០នាក់ ដើម្បីបំបាត់ភស្តុតាងផងដែរ។ ចំណែកអ្នកខ្លះផ្សេងទៀត ធ្វើការហត់នឿយខ្លាំងពេក រហូតដល់ស្លាប់ក្លាយជាខ្មោចចាំយាមនៅទៅទីនោះតែម្ដង។

មានអ្នកប្រវត្តិសាស្ត្រមួយចំនួន បានធ្វើការវិនិច្ឆ័យថា «ឈិនស៊ី គឺជាព្រះរាជាផ្តាច់ការមួយអង្គ ដែលឈ្លក់វង្វេងនឹងអំណាច គំរាមកំហែងប្រជារាស្ត្រ ដើម្បីសាងអំណាចខ្លួនតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ទង្វើរបស់ព្រះអង្គ ក៏បានបណ្ដុះមូលដ្ឋានគ្រឹះក្នុងការកសាងប្រទេសចិន ឲ្យគង់វង្សជាដរាបរៀងមក រហូតត្រូវបានគេកោតសរសើរថា ទ្រង់គឺជាមហាក្សត្រចិន ដែលបានបង្រួបបង្រួមផែនដីចិន ឲ្យក្លាយមកជាផែនដីរួមតែមួយ និងជាអ្នកបង្កើតទំនៀមទម្លាប់ វប្បធម៌ ប្រពៃណី ដ៏មានតម្លៃសម្រាប់ប្រទេសចិន រហូតមកដល់បច្ចុប្បន្ន។


ប៉ុន្តែ ដោយសារតែទ្រង់ចង់សោយសុខតាមបែបជាអធិរាជជានិរន្តរ៍នោះ ស្តេច ឈិនស៊ី បានបញ្ជាឲ្យអ្នកប្រាជ្ញទាំងឡាយស្វែងរកថ្នាំជីវិតអមតៈ ប៉ុន្តែដូចមនុស្សយើងដឹងស្រាប់ហើយថា មនុស្សលោកយើងគ្មាននរណាម្នាក់ មានជីវិតអមតៈបានឡើយ សមដូចពាក្យអ្នកប្រាជ្ញមួយឃ្លាលើកឡើងថា «មានតែភាពប្រែប្រួលទេ ដែលមិនចេះប្រែប្រួល»។ នៅចុងរាជកាលរបស់ស្តេច ឈិនស៉ី ព្រះអង្គបានទៅប្រពាតព្រៃនៅតំបន់មួយ ដែលកាលនោះមានឈ្មោះថាយុនម៉ង់ ដើម្បីបួងសួងដល់វិញ្ញាណខន្ធបុព្វក្សត្ររាជវង្សផ្សេងៗ។


ទ្រង់បំពេញរាជកិច្ចតែអង្គឯង រៀងរហូតមកទាំងយប់ទាំងថ្ងៃ ទើបធ្វើឲ្យព្រះកាយពលខ្សោយទៅៗជាលំដាប់ និងធ្លាក់ខ្លួនប្រឈួនជាទម្ងន់ ក្នុងជន្មាយុទើបតែ ៤៩ ព្រះវស្សាតែប៉ុណ្ណោះ។ ក្សត្រអង្គនេះ រំពឹងតែមួយគត់គឺថ្នាំជីវិតអតមៈ ដើម្បីអាចបន្តជីវិតគ្រប់គ្រងអំណាចតទៅទៀត ប៉ុន្តែគ្មាននរណាអាចផ្សំថ្នាំនេះបានឡើយ ហើយថ្នាំសង្កូវផ្សេងៗ ក៏មិនអាចជួយឲ្យទ្រង់មានអាការធូរស្បើយបានដែរ។ ទីបំផុតអធិរាជដ៏មានឥទ្ធិពលរូបនេះ បានសោយទិវង្គតនៅតាមដងផ្លូវនោះទៅ។

ពួកមន្ត្រីហែរហមអធិរាជ ឈិនស៊ី បានព្យាយាមលាក់បាំងរឿង ដែលព្រះអង្គសោយទិវង្គតតាមផ្លូវនេះ ដោយធ្វើដូចមិនមានរឿងអ្វីកើតឡើងអញ្ចឹង។ នៅសម័យនោះ ក៏គ្មានឡើយថ្នាំដើម្បីរក្សាសាកសពកុំឲ្យហើមស្អុយ ហេតុដូច្នេះហើយ ពួកមន្ត្រីបានយកត្រីស្អុយៗជាច្រើន ដាក់លើគ្រប់រទេះទាំងអស់ ដើម្បីបន្លំភ្នែកប្រជានុរាស្ត្រ និងមហាជន។ ពួកមន្ត្រី ធ្វើបែបនេះរហូតទាល់តែធ្វើដំណើរដល់ក្នុងព្រះរាជរាំង ទើបប្រកាសផ្សព្វផ្សាយថាព្រះអង្គ ឈិនស៊ី បានសោយទិវង្គតហើយ។ បន្ទាប់មក ក៏មានការរៀបចំពិធីបុណ្យបញ្ចុះព្រះសព តាមប្រពៃណីរាជវង្ស និងយកព្រះសពទ្រង់ ទៅបញ្ចុះក្នុងមហាចេតិយ ដែលទ្រង់បានកសាងនោះឯង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖khanacademy , wikipedia
ចុចអាន៖អ្នកទស្សន៍ទាយល្បីឈ្មោះម្នាក់ទៀត ប្រាប់ព្រឹត្តិការណ៍កើតឡើងក្នុងឆ្នាំ ២០២២ ខាងមុខ
ចុចអាន៖ចុងឆ្នាំ ២០២១ មហាសេដ្ឋីទាំង ១០ រូបនេះ ប្រជែងគ្នាបង្ហាញទ្រព្យច្រើនលើលោក

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?