KPT+
រឿងរ៉ាវ ចម្លែក ៧ យ៉ាងពីក្រោយជោគជ័យនៃមហាសេដ្ឋី ELON MUSK
លោក Elon Musk ជានាយកប្រតិបត្តិក្រុមហ៊ុន Tesla ដ៏ល្បីឈ្មោះ បច្ចុប្បន្នមានទ្រព្យសម្បត្តិ ១៨៥ ពាន់លានដុល្លារ ព្រមទាំងបានក្លាយជាមហាសេដ្ឋីទី១នៃពិភពលោកក្នុងឆ្នាំ ២០២១ នេះ។
បន្ទាប់ពីបានយកឈ្នះលើមហាសេដ្ឋីជំនួញលោក Warren Buffett កាលពីខែកក្កដា ឆ្នាំ ២០២០ ដែលបានក្លាយជាអ្នកមានបំផុតទី ៧ នៅលើពិភពលោក លោក Musk ក៏បានយកឈ្នះលើសហស្ថាបនិកក្រុមហ៊ុន Microsoft កាលពីខែវិច្ឆិកា នៅឆ្នាំដដែល ដោយបានក្លាយជាអ្នកមានបំផុតទី ២ នៅលើពិភពលោកផងដែរ។
តើមានរឿងរ៉ាវអ្វីខ្លះដែលយើងមិនធ្លាប់ដឹងពីមហាសេដ្ឋីវ័យ ៤៩ ឆ្នាំរូបនេះ?
១. អាយុ ១២ ឆ្នាំ MUSK ធ្លាប់សរសេរកូដបង្កើតហ្គេមមួយ
កាលពីអាយុ ១២ ឆ្នាំ លោកបានសរសេរកូដបង្កើតហ្គេមមួយដែលមានឈ្មោះថា “BLASTAR”។ រឿងមិនគួរឲ្យជឿម្យ៉ាងទៀត MUSK អាចលក់ហ្គេមនោះក្នុងតម្លៃ ៥០០ ដុល្លារ ទៅឲ្យទស្សនាវដ្ដីកុំព្យូទ័រមួយទៀតផង។
២. MUSK ចាយលុយ១ដុល្លារក្នុងមួយថ្ងៃ
ឪពុកម្ដាយរបស់ MUSK បានលែងលះគ្នានៅអាហ្វ្រិកខាងត្បូងកាលលោកនៅក្មេង។ ក្រោយមកលោកត្រូវបានក្រុមគ្រួសារមួយយកទៅចិញ្ចឹមទៅប្រទេសកាណាដាក្នុងវ័យ ១៧ ឆ្នាំ។ ប៉ុន្តែដោយសារគ្រួសារនោះជាអ្នកក្រ ដូច្នេះលោកមានលុយចាយតែមួយដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ។
៣. MUSK មិនមែនជាអ្នកបង្កើតក្រុមហ៊ុន Tesla ទេ
ក្រុមហ៊ុន TESLA ជាសហស្ថានិកដោយលោក Martin Eberhard និងលោក Marc Tarpenning នាឆ្នាំ ២០០៣។ មួយឆ្នាំក្រោយ MUSK បានឲ្យប្រាក់ទៅស្ថានិកទាំងពីរ ៧០ លានដុល្លារ និងក្លាយទៅជាប្រធានក្រុមប្រឹក្សាភិបាលក្នុងក្រុមហ៊ុននេះ។
៤. MUSK ទទួលបានប្រាក់ខែតែ ១ ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំពីក្រុមហ៊ុន Tesla
ក្នុងនាមជានាយកប្រតិបត្តិ MUSK ប្រាប់ថា ប្រាក់ខែប្រចាំឆ្នាំរបស់ខ្លួនជានាយកប្រតិបត្តិត្រឹមតែ ១ ដុល្លារប៉ុណ្ណោះ។ ប៉ុន្តែដោយសារតែលោកមានភាគហ៊ុនក្នុងក្រុមហ៊ុនស្រាប់ និងយោងតាមច្បាប់រដ្ឋកាលីហ្វញ៉ាប្រាក់ខែប្រចាំឆ្នាំរបស់លោកមានដល់ ៥៦,៣៨០ ដុល្លារ។ ទោះយ៉ាងណា នាយកប្រតិបត្តិរូបនេះមិនដែលដកប្រាក់ខែទាំងនោះចាយនោះទេ។ រីឯចំណូលរបស់មហាសេដ្ឋីបច្ចេកវិទ្យារូបនេះ រហូតដណ្ដើមបានជាកំពូលអ្នកមានទីមួយលើលោក សុទ្ធសឹងជា ចំណែកនៃតម្លៃភាគហ៊ុនទាំងអស់។
៥. ZIP2 ធ្វើឲ្យ MUSK ក្លាយជាអ្នកមាន
ក្រោយពីបោះបង់ចោលការសិក្សានៅសាកលវិទ្យាល័យស្ទែនហ្វដ MUSK ចាប់ផ្ដើមបង្កើតក្រុមហ៊ុនផលិត Software ដែលមានឈ្មោះថា ZIP2 ដែលជាក្រុមហ៊ុនដំបូងរបស់មហាសេដ្ឋីរូបនេះ។ ក្រោយមកទៀត លោកបានការសហការជាមួយក្រុមហ៊ុន BS ហើយបានប្រគល់សិទ្ធិគ្រប់គ្រងធំទៅឲ្យក្រុមអ្នកវិនិយោគមូលនិធិ រីឯខ្លួនលោកផ្ទាល់មានភាគហ៊ុនត្រឹមតែ ៧% ប៉ុណ្ណោះ។
ពីរបីឆ្នាំបន្ទាប់ ក្រុមហ៊ុនកុំព្យូរទ័រ Compaq បានទិញ ZIP2 ក្នុងតម្លៃ ៣០៧ លានដុល្លារ។ ហេតុនេះ MUSK ទទួលបានប្រាក់ ២២ លានដុល្លារ និងបានក្លាយជាមហាសេដ្ឋីវ័យ ២៨ ឆ្នាំកាលពីពេលនោះ។
៦. ក្រុមហ៊ុន Paypal ជាស្នាដៃរបស់ MUSK ជាអ្នកបង្កើត
បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងឆ្នាំ ១៩៩៩ លោកចាប់ផ្ដើមបង្កើតធនាគារអនឡាញដែលមានឈ្មោះថា X.COM ។ ក្នុងឆ្នាំ ២០០០ ក្រុមហ៊ុននេះត្រូវបានទិញដោយក្រុមហ៊ុន Confinity និងប្រែក្លាយមកជា Paypal វិញ។
៧. ទ្បាន James Bond ត្រូវបាន MUSK ទិញនិងយកទៅកែច្នៃជានាវាមុជទឹក
នៅក្នុងឆ្នាំ ២០១៣ លោកបានទិញទ្បានម៉ាក Lotus Esprit នៅក្នុងរឿង Jame Bond ក្នុងតម្លៃ ៩៩៧,០០០ ដុល្លារ ហើយបានកែច្នៃឡាននេះ ទៅជានាវាមុជទឹកដ៏ស្រស់ស្អាត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ LADDERS
ចុចអាន៖រឿង ៥ យ៉ាងដ៏អស្ចារ្យ ពីម្ចាស់ក្សត្រី RANIA AL-ABDULLAH នៃប្រទេសហ្សកដានី
ចុចអាន៖ទម្លាប់និងសម្ភារៈផ្ទាល់ខ្លួនរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ