KPT+
ទុក្ខកង្វល់ធំៗនៅពេលមនុស្សប្រុសម្នាក់ៗធ្លាក់ក្នុងអន្លង់ស្នេហ៍
ទុក្ខកង្វល់នៃបុរសនិងស្ត្រីមិនដូចគ្នាឡើយនៅក្នុងរង្វង់នៃសង្វៀនស្នេហ៍។ មនុស្សប្រុសរមែងឆាប់ពិបាកចិត្ត ពេលគេកំពុងលង់ស្រឡាញ់នារីណាម្នាក់ហើយត្រូវនាងធ្វើដូចវាហីមិនខ្ចីដឹងឮអ្វី។
គេធ្លាប់និយាយថា វាពិបាកដើម្បីវាស់ស្ទង់ពីអារម្មណ៍របស់នរណាម្នាក់ ពិសេសពួកមនុស្សប្រុសដែលពូកែលាក់ នៅក្នុងរឿងទំនាក់ទំនងផ្លូវស្នេហា។ អាន KTP Plus គ្មានបុរសណាលាក់អ្នកជិតបានទៀតទេ។

សញ្ញាជាក់ស្តែងមួយចំនួនដែលបង្ហាញថាបុរសម្នាក់នោះកំពុងកើតទុក្ខរឿងស្នេហារួមមាន
ទីមួយ គេស្រាប់តែនៅសុខៗ និយាយពីរឿងអណ្តែតអណ្តូង ឬអំពីរឿងអនាគតជីវិតគូ
ប្រសិនបើគេមកសួរអ្នកថា តើអ្នកចង់មានផែនការផ្លាស់ទីលំនៅឬមានកូនទេ (កុំរំភើបពេក) ប៉ុន្តែហ្នឹងហើយ គេកំពុងតែចំណាយពេលដ៏មានតម្លៃនៃសេរីភាពមនុស្សប្រុសមក ចំណាប់អារម្មណ៍លើជីវិតរបស់អ្នក ដែលជាទូទៅ មនុស្សប្រុសកម្រចំណាយការពីភាក្សាបែបនេះ ទៅលើនារីណាផ្សេងក្រៅពីម្ចាស់បេះដូងគេណាស់។
២ គេខ្លាចចិត្តអ្នកជាងអ្វីទំាងអស់

គេអនុញ្ញាតឱ្យអ្នកជ្រើសរើសកន្លែង ម្ហូបអាហារពេលល្ងាច គេឱ្យយើងសម្រេចចិត្តសឹងគ្រប់រឿងហើយច្រាស់ច្រាល់ណាស់ពេលដឹងថាយើងខឹងឬមិនសប្បាយចិត្ត។ ឱ្យតែអ្នកមិននិយាយមិនស្តីឬអន់ចិត្តអ្វីមិនញញឹមទ្រូងគេតឹងស្ទើរបែកទៅហើយ។
៣ បង្ហាញចំហរពីស្នេហារបស់គេ
ភាពស្និទ្ធស្នាលដែលមនុស្សប្រុសសម្តែងចេញមក តាមបែបមិនមែនជារឿងរួមភេទ តែគឺគេចង់បានយើងជាកម្មសិទ្ធិ កាយវិកា ស្និទ្ធស្នាលគឺជាការបង្ហាញព័ត៌មានលម្អិតទៅប្រាប់អ្នកដទៃថាគេចង់បានអ្នកហើយអ្នកជារបស់គេ នេះជាអ្វីដែលបុរសៗចូលចិត្តធ្វើបំផុតរាល់ពេលគេស្រលាញ់អ្នកងប់។ ហើយប្រសិនបើអ្នកធ្វើវាហីដាក់គេកណ្តាលជំនុំចំណោមទៀត ទ្រូងគេប្រេះមិនខាន។
៤ គេចោលទម្លាប់ផ្ទាល់ខ្លួន

KPT plus នឹងមិនលើកទឹកចិត្តអ្នកឱ្យព្យាយាមប្រើសម្រស់ទៅផ្លាស់ប្តូរនរណាម្នាក់នោះទេ ប៉ុន្តែបុរសដែលស្រលាញ់អ្នកគេតែងតែធ្វើវាស្រេចទៅហើយ។ ប្រសិនបើអ្នកមិនព្រមទទួលការណាត់ហើយអនឡាញតែមិនឆ្លើយសារគេចាំមើលតើគេលេបបាយចូលដែរអត់?
៥ គេសម្លឹងមើលភ្នែកអ្នក
ភ្នែកពិតជាបង្អួចសម្រាប់ដួងព្រលឹង ហើយអាចជាសញ្ញាសំខាន់មួយដែលបុរសនៅនឹងមុខនេះកំពុងលង់ស្រឡាញ់អ្នកព្រោះគេសំឡឹងអ្នកដោយមិនដឹងខ្លួនទេ។ ជាទូទៅអ្នកតែងតែបង្ហាញថាអ្នកនៅគ្រប់គ្រងខ្លួនបានក្នុងនាមមនុស្សស្រីមានសិលធម៌និងទំនុកចិត្តចំណែកទំនុកចិត្តកាន់តែខ្លាំងរបស់អ្នកកាន់តែធ្វើឱ្យគេស្គមខ្លួនឡើង។
កុំធ្វើបាបចិត្តប្រុសៗពេកណា៎!
ប្រែសម្រួល៖ តុងឡុង
ចុចអាន៖ ចៀសវាងស្ដាយក្រោយ ស្រីៗគួរធ្វើរឿង ៧យ៉ាងនេះឲ្យហើយ មុនពេលរៀបការ

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់