Connect with us

KPT+

ទុក្ខកង្វល់ធំៗនៅពេលមនុស្ស​ប្រុសម្នាក់ៗធ្លាក់ក្នុងអន្លង់ស្នេហ៍

បានផុស

នៅ

ទុក្ខកង្វល់នៃបុរសនិងស្ត្រី​មិនដូចគ្នា​ឡើយនៅក្នុង​រង្វង់នៃសង្វៀនស្នេហ៍។ មនុស្សប្រុស​រមែងឆាប់ពិបាកចិត្ត ពេល​គេកំពុងលង់ស្រឡាញ់នារីណាម្នាក់​ហើយ​ត្រូវនាង​ធ្វើដូចវាហីមិនខ្ចីដឹងឮអ្វី។

គេធ្លាប់និយាយ​ថា វាពិបាកដើម្បីវាស់ស្ទង់ពីអារម្មណ៍របស់នរណាម្នាក់ ពិសេស​ពួកមនុស្ស​ប្រុស​ដែលពូកែលាក់ នៅក្នុងរឿងទំនាក់ទំនងផ្លូវស្នេហា​។ អាន KTP Plus គ្មានបុរសណាលាក់អ្នកជិតបានទៀតទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សញ្ញាជាក់ស្តែងមួយចំនួនដែលបង្ហាញ​ថា​បុរសម្នាក់នោះកំពុងកើតទុក្ខ​រឿង​ស្នេហា​រួមមាន

ទីមួយ គេស្រាប់តែនៅសុខៗ និយាយពីរឿង​អណ្តែតអណ្តូង ឬអំពីរឿងអនាគតជីវិតគូ

ប្រសិនបើគេមកសួរអ្នកថា តើអ្នកចង់មានផែនការផ្លាស់ទីលំនៅឬមានកូនទេ (កុំរំភើបពេក) ប៉ុន្តែហ្នឹងហើយ គេ​កំពុង​តែចំណាយពេល​ដ៏មាន​តម្លៃនៃសេរីភាព​មនុស្សប្រុស​មក ចំណាប់អារម្មណ៍លើជីវិតរបស់អ្នក ដែលជាទូទៅ មនុស្ស​ប្រុស​កម្រចំណាយ​ការពីភាក្សា​បែបនេះ ទៅលើនារីណាផ្សេងក្រៅពីម្ចាស់បេះដូងគេណាស់។

២ គេខ្លាចចិត្ត​អ្នកជាងអ្វីទំាង​អស់

គេ​អនុញ្ញាតឱ្យអ្នកជ្រើសរើសកន្លែង ម្ហូប​អាហារពេលល្ងាច គេឱ្យយើងសម្រេចចិត្តសឹងគ្រប់រឿង​ហើយ​ច្រាស់ច្រាល់ណាស់ពេលដឹងថាយើង​ខឹងឬមិនសប្បាយចិត្ត​។ ឱ្យតែអ្នកមិននិយាយមិនស្តីឬ​អន់ចិត្ត​អ្វីមិនញញឹម​ទ្រូងគេតឹងស្ទើរ​បែកទៅហើយ។

៣ បង្ហាញចំហរពីស្នេហា​របស់គេ

ភាពស្និទ្ធស្នាលដែល​មនុស្ស​ប្រុស​សម្តែង​ចេញ​មក ​តាម​បែបមិនមែន​ជារឿង​រួមភេទ​ តែគឺគេចង់បានយើង​ជាកម្មសិទ្ធិ កាយវិកា ស្និទ្ធស្នាលគឺជាការបង្ហាញព័ត៌មានលម្អិតទៅប្រាប់អ្នកដទៃ​ថាគេ​ចង់បានអ្នក​ហើយអ្នកជារបស់គេ នេះជាអ្វី​​ដែលបុរសៗចូលចិត្ត​ធ្វើបំផុត​រាល់ពេល​គេស្រលាញ់អ្នកងប់។​ ហើយ​ប្រសិន​បើ​អ្នកធ្វើវាហីដាក់គេកណ្តាលជំនុំចំណោមទៀត ទ្រូងគេប្រេះមិនខាន។​

៤ គេចោលទម្លាប់ផ្ទាល់ខ្លួន

KPT plus នឹងមិនលើកទឹកចិត្តអ្នកឱ្យព្យាយាមប្រើសម្រស់ទៅផ្លាស់ប្តូរ​នរណាម្នាក់នោះទេ ប៉ុន្តែបុរសដែលស្រលាញ់អ្នកគេតែងតែធ្វើវាស្រេច​ទៅហើយ។ ប្រសិន​បើអ្នកមិនព្រមទទួលការណាត់​ហើយ​អនឡាញ​តែមិនឆ្លើយសារគេ​ចាំ​មើលតើគេ​លេបបាយចូលដែរអត់?

៥ គេសម្លឹងមើលភ្នែកអ្នក

ភ្នែកពិតជាបង្អួចសម្រាប់ដួងព្រលឹង ហើយអាចជាសញ្ញាសំខាន់មួយដែលបុរសនៅនឹងមុខ​នេះ​កំពុងលង់ស្រឡាញ់អ្នកព្រោះ​គេសំឡឹងអ្នកដោយមិនដឹងខ្លួនទេ។ ជាទូទៅ​អ្នកតែងតែ​បង្ហាញ​ថា​អ្នកនៅគ្រប់គ្រង​ខ្លួនបានក្នុងនាមមនុស្ស​ស្រីមាន​សិលធម៌និងទំនុកចិត្ត​ចំណែក​ទំនុកចិត្ត​កាន់តែខ្លាំង​របស់អ្នកកាន់តែធ្វើឱ្យគេស្គមខ្លួនឡើង។

កុំធ្វើបាបចិត្ត​ប្រុសៗពេកណា៎!

ប្រែសម្រួល៖ តុងឡុង​

ចុចអាន៖ ចៀសវាង​ស្ដាយក្រោយ ស្រី​ៗគួរ​ធ្វើ​រឿង ៧យ៉ាង​នេះឲ្យ​ហើយ មុនពេលរៀបការ

ចុចអាន៖ បើ Crush គេខ្លាំង ធ្វើម៉េចអាចឈប់បានទៅ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៤៥ វិនាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ១៤ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម