Connect with us

KPT+

សេពគប់​មនុស្ស ៧ ប្រភេទ​នេះ ដូច​ដាក់​ថ្នាំ​ពុល​ឲ្យ​ជីវិត​អន់ថយ

បានផុស

នៅ

ការ​រាប់អាន​មនុស្ស​ពិតជា​ជះឥទ្ធិពល​ខ្លាំងណាស់​ ដល់​ចរិត​ឫកពា​របស់​មនុស្ស​ម្នាក់​ទៀត។ បើ​សេពគប់​ចំ​មនុស្ស​ល្អ ជីវិត​ក៏​ល្អ​ប្រសើរ តែ​បើ​ប៉ះ​មនុស្ស​ចរិត​យ៉ាប់ អ្នក​ម្ខាង​ទៀត​ក៏​យ៉ាប់​ទៅ​តាម​នោះ​ដែរ។

ហេតុនេះ បើ​ប្រទះ​មនុស្ស ៧ ប្រភេទ​ខាងក្រោម ចូរ​ចៀស​ឲ្យ​ឆ្ងាយ ព្រោះ​បើ​នៅ​បន្ត​រាប់អាន ជីវិត​ក៏​គ្មាន​ទៅ​មុខអ្វី​ដែរ។

១. មនុស្ស​និយម​រិះគន់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរិះគន់ក្នុងន័យស្ថាបនា វាពិតជារឿងល្អមួយដើម្បីកែលម្អចំណុចខ្វះខាត។ ប៉ុន្តែ​មនុស្ស​ដែលចូលចិត្តរិះគន់ជាន់ពន្លិច រមែងរិះគន់អ្នកដទៃព្រោះឃើញគេល្អជាងខ្លួន និយាយ​ឲ្យខ្លី​មនុស្ស​ពូកែ​ទើសគ្រប់សព្វ។ មនុស្ស​បែបនេះ​នៅ​ក្បែរ​កាន់​តែ​យូរ កាន់​តែ​អន់ថយ ដោយសារ​ចរិត​ឃើញ​អ្នក​ផ្សេង​ល្អ​បន្តិច​មិន​បាន គឺ​ជា​ចរិត​ដែល​បង្កើត​សត្រូវ​ជុំ​ទិស។

២. មនុស្ស​បង្ហិន​ពេល

មនុស្ស​ដែល​ខ្ជះខ្ជាយ​ពេល តែងតែ​បណ្ដែតបណ្ដោយ​ម៉ោង​របស់​ខ្លួន​ឲ្យ​កន្លង​ទៅ​ដោយ​ឥតប្រយោជន៍ ព្រោះ​តែ​មិន​យល់ពីសារៈសំខាន់​ពេលវេលា​ដែល​មាន។ មនុស្ស​ប្រភេទ​នេះ​ចូលចិត្ត​យក​ពេល​ទៅ​តាមដានរឿងអ្នកដទៃ​ ឬ​ចំណាយ​ពេល​ជាមួយ​រឿង​ផឹកស៊ី​ច្រៀង​រាំ​ដែល​បង្ហិន​ទាំង​ទ្រព្យថែមទៀត។ បើសេពគប់មនុស្សនេះ អ្នក​នឹង​គ្មាន​ថ្ងៃ​រីកចម្រើន​ឡើយ។

៣. មនុស្ស​បំពាន​អ្នកដទៃ

គ្មាន​នរណា​ចៀសផុតពីកំហុសទេក្នុងមួយ​ខ្សែ​ជីវិតនេះ ហើយ​កំហុស​ខ្លះនោះ ពិតជា​បាន​ធ្វើ​ឲ្យ​អ្នកដទៃ​ឈឺចាប់​ប្រាកដ​មែន។ យ៉ាងណា អ្នកខ្លះ​មិនមែន​ប្រព្រឹត្ត​កំហុស​តែ​ម្ដងម្កាល​ឡើយ តែធ្វើវាជារឿយៗ ហើយអ្នកដទៃតែងតែ​ទទួល​ភាព​ឈឺចាប់​ជា​ហូរហែ​​ដោយសារ​គេ។ ដូច្នេះ​គួរ​ចៀស​ពី​មនុស្ស​ទាំងនេះ ដើម្បី​កុំ​អ្នក​ក្លាយ​ជា​ជនរងគ្រោះ ឬ​ក្លាយ​ជា​ជន​បង្ក​ដោយសារ​ម្នាក់នោះ។

៤. មនុស្ស​អាត្មានិយម

ការ​ដែល​មនុស្ស​ចូលចិត្ត​គិត​តែ​ពី​ខ្លួនឯង  គេ​ក៏​នឹង​ហ៊ាន​ធ្វើ​គ្រប់យ៉ាង​ដើម្បី​តែ​ប្រយោជន៍​ខ្លួនគេ។ បើ​បានគ្នាជាមិត្ត តើគិតទេថា គេនឹងព្រមចែករំលែកសុខទុក្ខជាមួយអ្នក? គេ​ព្រម​ជួយ​ពេល​យើង​មាន​បញ្ហា? ប្រាកដជា​អត់​ហើយ! គ្មាន​នរណា​សំខាន់​ជាង​ខ្លួនគេទេ ដូចពាក្យ​មួយ​ពោល​ថា “ងាប់​អាណា ងាប់ទៅ​ កុំ​តែ​ងាប់អញ!”។

៥. មនុស្ស​ច្រណែន

ការច្រណែនមិនដែលធ្វើឲ្យនរណាម្នាក់គេងលក់ស្រួលនោះទេ។ ច្រណែន​នឹង​ភាព​ជោគជ័យ​របស់​អ្នកដទៃ ហើយ​ចេះ​អភិវឌ្ឍ​ខ្លួន​ជា​រឿង​ល្អខ្លាំងណាស់។ ផ្ទុយទៅវិញ បើ​ច្រណែន​ព្រោះ​ធ្វើ​មិន​បាន​ល្អ​ដូច​គេ នឹងនាំតែខ្លួនក្ដៅក្រហាយ ហើយក៏គ្មានពេលគិតរឿងល្អឬធ្វើរឿងល្អ ដោយសារ​រវល់​ដេក ដើរ ឈរ អង្គុយចាំតែច្រណែន។

៦. មនុស្ស​គ្មាន​ទំនួលខុសត្រូវ

មនុស្សប្រភេទនេះនិយមគេចវេសបញ្ហា ចុងក្រោយបញ្ហារត់មករកកាន់តែច្រើន ក៏​ប្ដូរ​ជា​ទម្លាក់​កំហុស​ដាក់​អ្វីៗ​ដែលនៅជុំវិញ។ គេមិនព្យាយាមដោះស្រាយ ហើយថែម​ទាំងបង្កភាព​ស្មុគស្មាញ​ដាក់​អ្នកដទៃទៀត។ មនុស្ស​នេះ កុំថាឡើយមានដល់បួនប្រាំជាមិត្ត សូម្បី​មាន​តែ​ម្នាក់ ក៏​ឈឺក្បាល​វិលមុខ​ជាមួយ​បាត់​ទៅហើយ។

៧. មនុស្ស​អវិជ្ជមាន

គេ​ចូលចិត្តស្ដីបន្ទោសខ្លួនឯង គិតអ្វីក៏សុទ្ធតែមិនអាចទៅរួចទាំងអស់ ជា​ហេតុធ្វើ​ឲ្យ​ខ្លួនឯង​ដុនដាប មិន​អាច​សម្រេចកិច្ចការអ្វីជាដុំកំភួន។ គ្រប់យ៉ាង​លើ​លោកនេះ​ដូចជា​ធ្ងន់ធ្ងរ​ដែល​សមត្ថភាព​គេ​មិន​អាច​ធ្វើ​បាន។ បើ​នៅ​ក្បែរ​គេ អ្នក​ក៏​មាន​ផ្លូវ​ចិត្ត​ទន់ខ្សោយ​តាម​ដូចគ្នា៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ powerofpositivity

ចុចអាន៖ជីវិតហត់នឿយណាស់ សន្សំកម្លាំង​តស៊ូវិញ កុំទៅវាយប្រហារគ្នា​

ចុចអាន៖ទម្លាប់​ប្រចាំថ្ងៃ ៤ សំខាន់ៗ​ ធ្វើ​ឲ្យ​ជីវិត​និង​អាជីវកម្ម​ជោគជ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៤១ នាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៥៤ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៣ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម