KPT+
៥ មូលហេតុ មានក្លិនក្លៀកមិនល្អ ទោះទើបងូតទឹកសម្អាតរួចក៏ដោយ
ការងូតទឹកសម្អាត ជាធម្មតា ធ្វើឲ្យក្លៀក និងរាងកាយយើងគ្រប់ផ្នែកស្អាត និងមានក្លិនក្រអូប។ ផ្ទុយទៅវិញ បើយើងនៅតែមានអារម្មណ៍ថា ភាយក្លិនផ្អួរៗ ឬក្លិនក្លៀកមិនល្អ ក្រោយងូតទឹក ហេតុអ្វីបានជាអ៊ីចឹងវិញ? ការជីកឫសគល់នៃបញ្ហានេះ សំខាន់ណាស់សម្រាប់យើង ដើម្បីបំបាត់ក្លិនមិនល្អលើខ្លួន ហើយខាងក្រោមនេះ ជាមួលហេតុទូទៅ ៥ បង្កឲ្យក្លិនក្លៀកមិនល្អ ទោះងូតទឹករួចរាល់ក៏ដោយ។

១. ប្រើផលិតផលបំបាត់ក្លិនខុស
ជាទូទៅ មនុស្សភាគច្រើននិយមប្រើផលិតផលបំបាត់ក្លិនក្លៀក បន្ទាប់ពីងូតទឹករួចពេលព្រឹក ពោលគឺពេលរៀបចេញទៅធ្វើការ។ល។ ប៉ុន្តែ តាមពិតទៅ ទម្លាប់ប្រើផលិតផលបំបាត់ក្លិនក្លៀកមិនល្អពេលព្រឹកបែបនេះមិនត្រឹមត្រូវទេ។ “ពពួកផលិតផលបំបាត់ក្លិនក្លៀក មានប្រសិទ្ធភាពបំផុតនៅពេលយើងប្រើវាពេលយប់ ពេលរៀបចូលគេង។” នេះបើតាមការឲ្យដឹងពីវេជ្ជបណ្ឌិត Marisa Garshick ជំនួយកាយសាស្ត្រាចារ្យផ្នែកព្យាបាលជំងឺសើស្បែកនៅមន្ទីរពេទ្យ Cornell-New York Presbyterian Medical Center។
២. ពិបាកសម្អាតព្រោះរោម
រោមក្លៀកធ្វើឲ្យញើសផ្អាប់ក្នុងក្លៀកខ្លាំងជាងស្បែកទទេទៅទៀត ដូចនេះហើយពេលយើងបែកញើសច្រើន វាអាចបណ្ដាលឲ្យផ្អាប់ជាមួយបាក់តេរីដែលបង្កជាក្លិនស្អុយ។ ម៉្យាងវិញទៀត យើងក៏ពិបាកនឹងសម្អាតឲ្យគ្រប់ជ្រុងជ្រោយដែរ បើសិនក្លៀកយើងមានរោមក្រាស់។
៣. ក្លៀកមានបាក់តេរីមិនល្អ
នៅលើផ្ទៃស្បែករបស់យើងគ្រប់រូបសុទ្ធតែមានបាក់តេរីក ល្អ និងអាក្រក់ គ្រប់ផ្នែកលើរាងកាយ រួមទាំងក្លៀកផងដែរ។ វេជ្ជបណ្ឌិត Garshick ពន្យល់ថា “ជាធម្មតា បាក់តេរីទាំងនេះស្ថិតក្នុងស្ថានភាពតុល្យភាព ឬមានកម្រិតស្មើគ្នា។ ប៉ុន្តែ ជួនកាល បើយើងមិនចេះតិចនិកសម្អាតត្រឹមត្រូវទេ វាអាចបណ្ដាលបាក់តេរីអាក្រក់កើនឡើង ហើយបណ្ដាលឲ្យមានក្លិនក្លៀកមិនល្អ។
៤. ចាប់ផ្ដើមប្រើប្រាស់ថ្នាំមួយចំនួន
ទើបចាប់ផ្ដើមប្រើថ្នាំនាពេលថ្មីៗនេះ? ប្រសិនបើយើងសង្កេតឃើញថា ក្រោយពេលចាប់ផ្ដើមប្រើថ្នាំថ្មីៗ ហើយខ្លួនមានក្លិនមិនល្អខុសធម្មតា វាប្រហែលជាមកពីថ្នាំដែលយើងប្រើនឹងហើយ។ ថ្នាំមួយចំនួនដូចជាថ្នាំសម្រាប់ប្រើព្យាបាលជំងឺបាក់ទឹកចិត្ត ឬជំងឺវង្វេងវង្វាន់ អាចបណ្ដាលយើងបែកញើសខ្លាំង បង្កឲ្យក្លិនខ្លួន ឬក្លិនក្លៀកមិនល្អ។
៥. ឆ្លងមេរោគ
ការមានមុន ឬមានខ្ទុះនៅក្រោមក្លៀកអាចជាមូលហេតុមួយដែលបង្កបញ្ហាក្លិនក្លៀកមិនល្អទោះយើងងូតទឹករួចក៏ដោយ។ ពេលយើងកោរ ឬបករោមក្លៀក រួចមិនសម្អាតបានត្រឹមត្រូវទេនោះ វាជាឱកាសល្អមួយសម្រាប់បាក់តេរីមិនល្អចូលទៅបង្ករោគតាមរន្ធញើស ឬរន្ធរោមនោះ៕
ចុចអាន៖ជួបបញ្ហាច្រាលអាស៊ីដក្រពះ គួរដឹងពីអាហារគួរហូប និងមិនគួរ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ