KPT+
ឆាកជីវិតតារាហូលីវូដ Hedy Lamarr ក្លាយជារាជិនីសម្រស់ពិត តែជួបសំណាងអាក្រក់ផ្ទួនៗ
Hedy Lamarr ជាតារាហូលីវូដនៃទសវត្សរ៍ទី ៣០ និង ៤០ ដ៏ល្បីល្បាញ ហើយត្រូវបានគេចាត់ទុកជានារីដ៏ស្រស់ស្អាតបំផុតនៅក្នុងពិភពលោកផងដែរ ក្នុងជំនាន់របស់នាង។ ក្រៅពីអាជីពជាតារាសម្ដែង នាងក៏ជាអ្នកបំផុសគំនិតបង្កើតឧបករណ៍ថ្មីជាច្រើនដូចជា Bluetooth ភ្លើងសញ្ញាចរាចរណ៍ ភ្លើងប្រឡៅ ក ឆ្កែផងដែរ។ នាងក៏ធ្លាប់ទទួលបានពានរង្វាន់លើការច្នៃប្រឌិតឧបករណ៍ថ្មី ខណៈតម្លៃរបស់វា បើគិតក្នុងពេលបច្ចុប្បន្ននេះ វាមានតម្លៃប្រហែល ៣០ពាន់លានដុល្លារ។ ឆាកជីវិតរបស់សញ្ជាតិអូទ្រីសរូបនេះ ត្រូវបានអ្នកនិពន្ធបោះពុម្ភជាសៀវភៅលក់អស់ជាច្រើនពាន់ក្បាល និងត្រូវបានផលិតជាខ្សែភាពយន្តឯកសារថែមទៀតផង។ ខាងក្រោមជារៀងរ៉ាវផ្សេងទៀតរបស់ Hedy Lamarr ។
ជំហានដំបូងនៅក្នុងពិភពភាពយន្ត

Hedy Lamarr កើតនៅទីក្រុងវីយែន ប្រទេសអូទ្រីស ក្នុងឆ្នាំ ១៩១៤ ដែលមានឈ្មោះដើមថា Hedwig Eva Maria Kiesler ។ ឪពុកម្តាយរបស់នាង ជាមនុស្សទទួលបានការអប់រំល្អ និងមានដើមកំណើតជាជនជាតិយូដា។ ឪពុកធ្វើការជានាយកធនាគារ ចំណែកម្តាយ ជាអ្នកលេងព្យ៉ាណូ។ ខណៈកំពុងរៀនព្យាណូ និងរៀនរាំរបាំបាឡេ Lamarr បានចាប់អារម្មណ៍លើល្ខោន និងភាពយន្ត ដែលនេះជាកត្តាជំរុញឱ្យនាងចាប់អាជីពជាតារាសម្ដែង នៅពេលនាងចាកចេញពីប្រទេសកំណើត។
នៅឆ្នាំ ១៩៣៣ Lamarr បានរៀបការជាមួយបុរសអ្នកមានស្ដុកស្ដម្ភម្នាក់ នៅក្នុងប្រទេសអូទ្រីស គឺលោក Friedrich Mandl ខណៈឪពុកម្ដាយមិនយល់ព្រមចំពោះអាពាហ៍ពិពាហ៍របស់ពួកគេនោះទេ។ ចុងក្រោយអាពាហ៍ពិពាហ៍ដែលចាស់ទុំ មិនពេញចិត្ត បានក្លាយជាវិប្បសារីសម្រាប់ Lamarr។
ជីវិតគ្រួសារ

ក្រោយរៀបអាពាហ៍ពិពាហ៍ ឆាកជីវិត Lamarr ប្រៀបបាននឹងបក្សីជាប់ទ្រុង ព្រោះនាងមិនធ្លាប់ទទួលបានក្ដីសុខពីចំណងនេះឡើយ។ ស្វាមីរបស់នាងជាមនុស្សប្រចែប្រច័ណ្ឌ និងហាមប្រាមនាងមិនឱ្យសម្តែងកុន មិនឱ្យនិយាយទូរសព្ទ ព្រមទាំងចាក់សោបង្ខាំងនាងមិនឱ្យចេញក្រៅ។ គាត់អនុញ្ញាតឱ្យនាងចេញទៅក្រៅបាន លុះណាតែមានអ្នកបំរើម្នាក់ទៅជាមួយប៉ុណ្ណោះ។ សូម្បីតែគ្រឿងអលង្ការរបស់នាង ក៏នាងគ្មានសិទ្ធិប្រើប្រាស់ ហើយវាត្រូវបានចាក់សោសុវត្ថិភាពជានិច្ច។
នៅទីបំផុត Lamarr សម្រេចចិត្តគេចខ្លួនចេញពីផ្ទះ។ ក្នុងពិធីជប់លៀងមួយ ក្រោយពីប្តីរបស់នាងបានបណ្ដើរនាងណែនាំភ្ញៀវរួចហើយ នាងបានបន្លំខ្លួនជាអ្នកបម្រើ រត់គេចខ្លួនទៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។
វិថីក្លាយជាអ្នកសិល្បៈ
ក្រោយពេលទៅដល់ទីក្រុងឡុងដ៏ Hedy Lamarr បានជួបនឹងលផលិតករល្បីឈ្មោះ លោក Louis Mayer ដែលជាសហស្ថានិក និងជាប្រធានស្ទូឌីយោ Metro-Goldwyn-Mayer។

ពេលនោះ Lamarr បានដាក់ពាក្យទៅខាងស្ទូឌីយោ Metro-Goldwyn-Mayer ខណៈគេកំពុងប្រកាសរកអ្នកសម្ដែង។ កាលណោះលោក Mayer បានផ្តល់កិច្ចសន្យាឱ្យ Lamarr រយៈពេល ៦ ខែជាមួយនឹងប្រាក់ឈ្នួល ១២៥ ដុល្លារក្នុងមួយសប្តាហ៍ ប៉ុន្តែនាងបែរជាបដិសេធ ព្រោះនាងយល់ថាខ្លួនមានទេពកោសល្យខ្លាំងជាងតម្លៃឈ្នួល។
ប៉ុន្តែបន្ទាប់ពីជួបលោក Louis Mayer នាងស្រាប់តែគិតថាខ្លួនបង្កើតកំហុស ព្រោះវាជាឱកាសល្អដែលអាចនាំនាងឱ្យក្លាយជាតារាហូលីវូដ។ ប៉ុន្តែវាយឺតពេលហើយ លោក Mayer កំពុងរៀបចំខ្លួនធ្វើដំណើរកម្សាន្តត្រឡប់ទៅសហរដ្ឋអាមេរិក ហើយពេលនោះ សំបុត្រកប៉ាល់ក៏លក់អស់។ កាលណោះ Lamarr លួចចូលដេកនៅលើកប៉ាល់ទេសចរណ៍ ដោយបន្លំខ្លួនជាអ្នកមើលថែទាំអ្នកដំណើរវ័យ ១៤ឆ្នាំម្នាក់។ ក្រោយបានដឹងពីការប្រឹងប្រែង ដើម្បីបានជួបខ្លួន លោក Mayer មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភាពក្លាហានរបស់តារាស្រីរូបនេះ ហើយលោកបានចុះកិច្ចសន្យារយៈពេល ៧ ឆ្នាំជាមួយ Lamarr ដោយផ្ដល់ប្រាក់ឈ្នួលប្រចាំសប្តាហ៍ចំនួន ៥៥០ដុល្លារអាមេរិក។
លោក Mayer បានផ្តល់ឱកាសឱ្យ ឡាម៉ារ លេចមុខលើឆាកធំៗជាបន្តបន្ទាប់ និងលើកនាងជាតួឯកក្នុងភាពយន្តមួយឈ្មោះ Barbara La Marr ខណៈកុននេះ ធ្វើឱ្យភរិយារបស់ផលិតកររូបនេះស្ញើចសរសើរ និងទទួលបានការគាំទ្រពីទស្សនិកជាច្រើន។
ចាប់តាំងពីឆ្នាំ ១៩៣៨មក កេរ្តិ៍ឈ្មោះរបស់ Hedy Lamarr ចាប់ផ្តើមល្បីសុះសាយ ហើយត្រូវបានទស្សនិកជនប្រសិទ្ធនាមជាជាតារាសម្តែងអូទ្រីសដ៏ពេញនិយម និងជា “ស្ត្រីដ៏ស្រស់ស្អាតបំផុតនៅក្នុងពិភពលោក” ក្នុងអំឡុងពេលនោះ។ បន្ទាប់ពីនោះមក នាងបានចាប់ដៃគូសម្ដែងជាមួយតាតាល្បីៗក្នុងជំនាន់នោះរួមមាន Clark Gable, Judy Garland, និង Charles Boyer។ល។

ចំណង់ចំណូលចិត្តរបស់ Hedy Lamarr
កាលនៅក្មេង ឡាម៉ារ ចូលចិត្តស្តាប់រឿងរ៉ាវរបស់ឪពុករ៉ាយរ៉ាប់អំពីរបៀបបង្កើតឧបករណ៍ប្លែកៗលើលោក។ លុះដល់ឆ្នាំ ១៩៤០ នាងបានជួបបុរសម្នាក់គឺ អ្នកនិពន្ធ George Antheil ដែលមានចំណង់ចំណូលចិត្តដូចនាង។ ពួកគេទាំងពីរបានរួមគ្នាបង្កើតឧបករណ៍មួយដែលជា ឧបករណ៍ទំនាក់ទំនងសម្ងាត់រវាងមនុស្សពីរនាក់។ ប៉ុន្តែការគិត និងគម្រោង មិនត្រូវបានមនុស្សទទួលយកនោះទេ។ ប៉ុន្តែជាច្រើនទសវត្សរ៍ក្រោយមក ដោយផ្អែកលើគោលគំនិតដើមរបស់ Lamarr និង Antheil ឧបករណ៍ Bluetooth និង Wi-Fi ត្រូវបានបង្កើតឡើង ដូចដែលយើងប្រើសព្វថ្ងៃនេះ។
ការបំផុសគំនិតលើភាពយន្តគំនូរជីវចលរឿង Snow White

ងាកចេញពីជីវិតសិល្បៈវិញ Hedy Lamarr ធ្លាប់មានស្វាមី ៦នាក់ និងគូស្នេហ៍ជាច្រើននាក់ទៀត។ ស្វាមីចុងក្រោយរបស់នាង ជាមេធាវី ហើយបន្ទាប់ពីលែងលះគ្នា ឡាម៉ារ មិនបានរៀបការម្តងទៀតទេ។ ៣៥ឆ្នាំចុងក្រោយនៃជីវិតតារាហូលីវូដរូបនេះ នាងរស់នៅតែម្នាក់ឯងប៉ុណ្ណោះ។
ដោយសារឆាកជីវិតរបស់ ឡាម៉ារ មានរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ជាច្រើន ហើយនាងក៏ស្ត្រីដែលមានមុខមាត់ដ៏គួរឱ្យទាក់ទាញ ដូច្នេះហើយទើបបានជាខ្សែជីវិតរបស់នាងបានបំផុសគំនិតឱ្យវិចិត្រករ Disney បង្កើតរឿង Snow White និងបុរសកន្តឿទាំង៧។
មកដល់ទសវត្សរ៍ទី ៦០ នាងលែងមានសម្រស់ស្រស់ស្អាត ហូលីវូដលែងត្រូវការនាងទៀត ហើយអាជីពរបស់នាងក៏លែងមានទីផ្សារ។ ជាលទ្ធផល Lamarr រស់នៅដោយសារប្រាក់ចូលនិវត្តន៍ ត្រឹមតែ ៤៨ដុល្លារ ក្នុងមួយសប្តាហ៍។ នៅក្នុងឆ្នាំ ២០០០ Hedy Lamarr បានទទួលមរណភាពក្នុងវ័យ ៨៦ឆ្នាំ នៅឯរដ្ឋផ្លរីដា សហរដ្ឋអាមេរិក។
ខ្សែជីវិតរបស់ Hedy Lamarr ប្រៀបបាននឹងរឿងព្រេងអ៊ីចឹង មានទាំងរឿងជូរចត់ សប្បាយ ហើយក៏សោកនាដកម្មផងដែរ។ លុះមកដល់ឆ្នាំ ២០១៧ ស្ទូឌីយោ Reframed Pictures បានផលិតភាពយន្តឯកសាររយៈពេល ១ម៉ោង និង៣០នាទី ដែលចំណងជើងថា “Bombshell: The Hedy Lamarr Story” ដោយផ្អែកលើជីវិតពិតរបស់ Hedy Lamarr ទាំងស្រុង៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មេរៀនជីវិតពីស្ថាបនិកយីហោ COCO CHANEL អ្នកស្រី GABRIELLE B. CHANEL
ចុចអាន៖ អតីតភរិយាស្ថាបនិក AMAZON អ្នកស្រី MACKENZIE BEZOS ជាស្ត្រីបែបណា?

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១០ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង