KPT+
បង្រៀនកូនយល់ចិត្តអ្នកដទៃ បង្កើនភាពវ័យឆ្លាតផ្នែកអារម្មណ៍
ដូចរឿងជាច្រើនផ្សេងទៀតដែរ សេចក្ដីសប្បុរស ឬបើនិយាយសាមញ្ញៗ ថាចិត្តល្អ ជាគុណធម៌មួយដែលក្មេងៗរៀនតាមពេលវេលា និងតាមរយៈការអនុវត្ត។ និយាយដល់រឿងចិត្តល្អ ម៉ាក់ប៉ាគឺជាគ្រូបង្រៀនដំបូងបង្អស់របស់កូនៗ ហើយការបង្រៀនកូនឲ្យចេះយល់ចិត្តអ្នកដទៃ ជាវិធីសាស្ត្រមួយ ជួយឲ្យកូនមានភាពវ័យឆ្លាតផ្នែកផ្លូវអារម្មណ៍។ នេះបើតាមការឲ្យដឹងរបស់គ្រូពេទ្យជំនាញផ្នែកកុមារ។
អ្វីទៅជាការបង្រៀនកូនយល់ចិត្តអ្នកដទៃ?

លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសរោគកុមារ សញ្ញាប័ត្រពីប្រទេសបារាំង ពន្យល់ថា ការយល់ចិត្តអ្នកដទៃជាការយល់ពីអ្វីដែលមនុស្សក្បែរខ្លួនកំពុងគិត ឬអារម្មណ៍របស់អ្នកដទៃ។ សម្រាប់មនុស្សពេញវ័យមួយចំនួនធំ យើងអាចដឹងបានថា មនុស្សក្បែរខ្លួនយើងកំពុងមានអារម្មណ៍បែបណាដោយគ្រាន់តែសង្កេតមើលកាយវិការ ឬសម្លឹងមើលកែវភ្នែកមួយសន្ទុះ។ ប៉ុន្តែចំពោះកូនក្មេង គឺមិនអាចយល់ដឹងពីការយល់ចិត្តអ្នកដទៃដូចមនុស្សធំនោះទេ ហេតុនេះហើយ យើងត្រូវបង្រៀនកូនពីរឿងនេះ។
ស្ថាបនិកគ្លីនិកកុមារ MommyDoctor រូបនេះបន្តថា ការបង្រៀនកូនពីការយល់ចិត្តអ្នកដទៃ យើងត្រូវលើកជាឧទាហរណ៍ជាក់ស្ដែងដែលកូនៗងាយយល់។ ឧទាហរណ៍ នៅពេលកូនយើងទៅដណ្ដើមរបស់លេងពីក្មេងដទៃ ធ្វើឲ្យក្មេងនោះយំ យើងគួរសួរនាំកូនថា “ប្រសិនបើរបស់លេងអូនត្រូវគេដណ្ដើមទៅវិញ តើអូនមានអារម្មណ៍បែបណា?”
ឧទាហរណ៍ទីពីរ នៅពេលដែលយើងអានសៀវភៅជាមួយកូន យើងអាចជ្រើសរើសជារឿង មានភាពសប្បាយរីករាយ និងភាពមិនសប្បាយរីករាយ។ ស្របពេលដែលកំពុងអាន ម៉ាក់ប៉ាអាចចោទជាសំណួរសួរទៅកាន់កូន ឬអាចវិភាគអារម្មណ៍តួអង្គនៅក្នុងសាច់រឿងបាន។

«ចាប់ផ្ដើមពីសកម្មភាពតូចតាចក្នុងការរស់នៅប្រចាំ ម៉ាក់ប៉ាគួរតែបង្កើតទម្លាប់ជាមួយកូនៗក្នុងការនិយាយ វែកញែក និងគិតអំពីអារម្មណ៍របស់អ្នកដទៃ។ ដូច្នេះ ពេលកូនធំពេញវ័យ អាអូននឹងក្លាយជាមនុស្សម្នាក់ដែលចេះគិត និងវិភាគពីអ្វីៗនៅជុំវិញខ្លួនពួកគេ»។
បន្ថែមពីលើនេះ លោកស្រីថា នៅពេលដែលកូនៗចេះយល់ពីចិត្តអ្នកដទៃ ទៅថ្ងៃអនាគតពេលកូនធំពេញវ័យ កូនច្បាស់ជាមានភាពជាអ្នកដឹកនាំ ងាយស្រួលក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួនក្នុងការសម្រេចកិច្ចការអ្វីមួយ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ជំរុញឱ្យកូនរៀន ឬធ្វើ Homework ច្រើនពេក អាចប៉ះពាល់ទាំងសុខភាព និងរឿងសំខាន់ៗប៉ុន្មានចំណុចទៀត
ចុចអាន៖ កូនក្បាលខូច និយាយមិនស្ដាប់ ឪពុកម្ដាយគួរចាត់ការបែបនេះ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១១ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា