Connect with us

KPT+

វិធីនេះមានប្រសិទ្ធភាព ជួយក្មេងអូទីស្សឹម ឱ្យចេះនិយាយ

បានផុស

នៅ

អូទីស្សឹម ជាបញ្ហា​មិនប្រក្រតី​ក្នុង​ការទំនាក់ទំនង​របស់​ក្មេងតូចៗ ជាមួយ​អ្នកដទៃ និយាយ​ឲ្យចំ គឺ​ពួកគេ​មិនចេះនិយាយ​នោះទេ ហើយ​នេះ​ជា​កង្វល់​មួយ​របស់​ប៉ាម៉ាក់ ខណៈ​មូលហេតុ​បង្ក​អូទីស្សឹម នៅពុំ​មាន​ការ​បញ្ជាក់​ច្បាស់​នៅឡើយ​ទេ។

ចេញផ្សាយ​លើ​គេហទំព័រ​វេជ្ជសាស្ត្រ Healthline ការ​ព្យាបាល​ឆ្ពោះទៅ​ការឆ្លើយតប (Pivotal Response Treatment) ត្រូវ​ចាត់ទុក​ជា​មធ្យោបាយ​ព្យាបាល​មាន​ប្រសិទ្ធភាព ជួយ​ក្មេងអូទីស្សឹម ឲ្យ​ចេះនិយាយ និង​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វីទៅ​ជា​ការ​ព្យាបាល​ឆ្ពោះទៅ​ការឆ្លើយតប (Pivotal Response Treatment)?

ការ​ព្យាបាល​ឆ្ពោះទៅ​ការឆ្លើយតប ផ្អែកលើ​ការ​លើកទឹកចិត្ត​ផ្ទាល់​របស់​ក្មេង ដើម្បី​ឲ្យ​ពួកគេ​និយាយ។ ឧទាហរណ៍ បើក្មេង​ចាប់អារម្មណ៍​លេង​តុក្កតា យើង​ត្រូវ​យក​តុក្កតា​នោះ មកដាក់​ឈ្មោះ ហើយ​ជំរុញ​ឲ្យ​ក្មេង និយាយ​ឈ្មោះ​តុក្កតា​នោះ​ឲ្យ​បាន​ច្រើន​ដង។ នៅពេល​ក្មេង​ធ្វើ​ដូច្នេះ ពួកគេ​ហាក់ពេញចិត្ត និយាយ​ឈ្មោះ​ដែល​ដាក់​ឲ្យ​​តុក្កតា។

លោកស្រី Susan Berkowitz អ្នក​ជំនាញ​ផ្នែក​ភាសា​និយាយ បញ្ជាក់​ថា ការ​ព្យាបាល​ឆ្ពោះ​ទៅ​ការឆ្លើយ ប្រហែល​ត្រូវការ​ពេលវេលា ដោយសារ​អ្នកជំនាញ​ភាសា​និយាយ ត្រូវ​ហ្វឹកហាត់​ជំនាញ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ។ ប៉ុន្ដែ​គោលការណ៍​ប្រើ​ចំណាប់​អារម្មណ៍​ក្មេង គឺ​ជាទស្សនវិជ្ជា និង​យុទ្ធសាស្ត្រ។ អមជាមួយ​វិធីព្យាបាល​នេះ អ្នក​ជំនាញ​ថា ការ​អន្តរាគមន៍​នៅ​ដំណាក់កាល​ដំបូង ក៏សំខាន់​ដែរ។

Autism Early Intervention, Treatment For Autism in Children

ឧទាហរណ៍ ក្មេង​ចូលចិត្ត​ផ្លែឪឡឹក “ឲ្យឪឡឹក​ដល់​ក្មេង ក្មេង​នឹង​បង្កើត​ការខិតខំ និង​ជំនាញ​ល្អបំផុត… ធ្វើឲ្យ​ក្មេង​និយាយ នៅពេល​ក្មេង​ត្រូវបាន​លើកទឹកចិត្ត និង​បន្ដ​ធ្វើ​ដូច្នេះ ដើម្បី​ពង្រឹង​ស្ថានភាព​តាមបែប​ធម្មជាតិ”។

ការ​ព្យាបាល​ឆ្ពោះ​ទៅការ​ឆ្លើយតបនេះ ត្រូវបាន​អ្នក​វិទ្យាសាស្ត្រ មកពី​សាកលវិទ្យាល័យ Stanford របស់​អាមេរិក សិក្សា​លើ​ក្មេង ៤៨​នាក់ អាយុ​ពី ២-៥​ឆ្នាំ ដែល​កើត​អូទីស្សឹម ដោយ​មាន​បញ្ហា​ទំនាក់ទំនង​ធ្ងន់ធ្ងរ។ មធ្យោបាយ​ជំរុញ​ឲ្យ​ក្មេង​និយាយពី​វត្ថុ និង​សកម្មភាព​នានា ដែល​ក្មេង​ចាប់អារម្មណ៍ នៅ​ក្នុង​បរិស្ថាន​ធម្មជាតិ អាច​ជួយ​ឲ្យ​ក្មេង​រៀន​ភាសា បាន​យ៉ាងលឿន៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ពិតទេ ក្មេងៗ​មើល​ទូរស័ព្ទយូរ អាច​កើត​អូទីស្សឹម?

ចុចអាន៖ ទាំងនេះជាកំហុសឆ្គង និងការទទួលខុសត្រូវរបស់ឪពុកម្តាយមានកូនអូទីស្សឹម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១៦ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម២៣ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម