Connect with us

KPT+

ស្គាល់ទេ? ជីវប្រវត្តិ Sultan Kosen បុរសខ្ពស់ជាងគេលើពិភពលោក

បានផុស

នៅ

តើ Sultan Kosen ជានរណា?

Sultan Kösen កើត​ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ១៩៨២ គឺជាកសិករជនជាតិ​ទួកគី ដែលរស់នៅភូមិ Dede ក្នុងខេត្ត Mardin ដែល​ជាប់​កំណត់ត្រា​ពិភពលោក Guinness ជា​បុរស​មាន​កម្ពស់​ខ្ពស់​ជាង​គេលើពិភពលោក ចាប់តាំងពីឆ្នាំ ២០០៩​ ដោយ​មាន​កម្ពស់ ២៥១ សង់ទីម៉ែត្រ (៨ ft ២.៨២ in)។

កម្ពស់​ខុស​ប្រក្រតី​របស់​គាត់ ​គឺ​ជា​លទ្ធផល​នៃ​ស្ថានភាព​មួយ​ហៅ​ថា acromelagy ឬ​លើស​នៃ​អ័រម៉ូន​លូតលាស់ ​ដែល​ផលិត​ក្នុង​វ័យ​ពេញវ័យ។ ការ​លូតលាស់​របស់ Kösen បណ្ដាល​មក​ពី​លក្ខខណ្ឌ​ដ៏​ធំ​សម្បើម និង acromegaly ដែល​បណ្ដាល​មក​ពី​ដុំ​សាច់ ​ដែល​ប៉ះពាល់​ដល់​ក្រពេញ​ភីតូរីស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Sultan មិន​ត្រឹម​តែ​ត្រូវ​បាន​គេ​ស្គាល់​ដោយសារ​តែ​កម្ពស់​​ប៉ុណ្ណោះ​ទេ សូម្បីតែ​​​ដៃ និង​ជើង​ក៏ជាភាពលេចធ្លោមួយផងដែរ។ យោងតាមកំណត់ត្រាពិភពលោក Guinness World’s Records ដៃ​របស់​គាត់​វាស់ ១១អ៊ីង ខណៈជើងឆ្វេងរបស់គាត់វាស់ ១៤៣/៨ អ៊ីញ និងខាងស្តាំ ១៤ អ៊ីង។ នេះ​ធ្វើ​ឲ្យ​គាត់​មាន​កំណត់ត្រា​នៃ​ជើង​ធំ​ទី​ពី។

ការ​ធំធាត់និងជីវិតរស់នៅ

Sultan ចាប់ផ្ដើម​លូតលាស់​កម្ពស់​​ តាំង​ពី​គាត់​មាន​អាយុ ១០ ឆ្នាំ។ ចំណែក​គ្រួសាររបស់គាត់​ រួមទាំង​ឪពុកម្តាយ និងបងប្អូន​បួននាក់ សុទ្ធ​តែ​មាន​កម្ពស់​ទំហំ​មធ្យម។ គាត់​មិន​អាច​បញ្ចប់​ការ​សិក្សា​បាន​ ដោយ​សារ​តែ​កម្ពស់​របស់​គាត់ ដូច្នេះ​គាត់​ធ្វើ​ការ​ក្រៅ​ម៉ោង​ជា​កសិករ​ជំនួស​វិញ។

យ៉ាងណាមិញ គាត់ក៏រៀបរាប់ពីគុណសម្បត្តិនៃការ​មានកម្ពស់ដូចជា មើលឃើញ​ចម្ងាយដ៏ច្រើន និងអាចជួយគ្រួសាររបស់គាត់ ក្នុងការងារក្នុងស្រុកដូចជាការផ្លាស់ប្តូរ​អំពូល និង​វាំងននព្យួរ​ជាដើម។ គាត់និយាយថា គុណវិបត្តិរបស់គាត់គឺមិនអាចរកសំលៀកបំពាក់បាន ដោយជើងរបស់គាត់មានប្រវែង ៤៩.៥ អ៊ីង (១២៦សង់ទីម៉ែត្រ) ដៃ៣៨ អ៊ីង (៩៧ សង់ទីម៉ែត្រ) និងមិនអាចរកស្បែកជើងសម្រាប់ទំហំរបស់គាត់២៨ ហ្វីត ក៏ដូចជាពិបាក​នឹង​ជិះ​រថយន្ត​ជាដើម។

អាថ៌កំបាំងអំពីកម្ពស់របស់គាត់

ការលូតលាស់ដ៏ពិសេស និងកម្ពស់ដ៏ធំរបស់ Sultan គឺបណ្តាលមកពីលក្ខខណ្ឌ​មួយហៅថា “pituitary gigantism” ដែលជាលទ្ធផល​ នៃការផលិតអរម៉ូន​លូតលាស់ហួសកម្រិត។ អ័រម៉ូន​លូតលាស់​ត្រូវ​បាន​បញ្ចេញ​ចេញពីក្រពេញភីតូរីសនៅក្នុងខួរក្បាល ឧទាហរណ៍ ប្រសិនបើក្រពេញនេះត្រូវបានខូចខាតដោយដុំសាច់នោះ វាអាចបញ្ចេញអរម៉ូនច្រើនពេក ឬតិច​ពេក។ ផល​ប៉ះពាល់​នៃ​ការ​ផលិត​លើស​នេះ ​រួម​មាន​ដៃ​ធំ ការ​ឡើង​ក្រាស់​នៃ​ឆ្អឹង និង​ឈឺ​សន្លាក់។

ក្នុង​វ័យ​ជំទង់ Sultan ត្រូវ​បាន​ចុះហត្ថលេខា​ឲ្យ​ទៅ​ក្រុមបាល់បោះ Galatasaray ប៉ុន្តែ​ជា​អកុសល ​គាត់​មាន​កម្ពស់​ខ្ពស់​ពេក​ក្នុង​ការ​លេង។ យ៉ាង​ណា​មិញ គាត់​នៅ​តែ​ជា​អ្នក​គាំទ្រ​កីឡា​រហូត​ដល់​សព្វ​ថ្ងៃ។

គាត់ឈរនៅពីលើស្ត្រីដែលខ្ពស់ជាងគេនៅលើពិភពលោក

គួរ​ឲ្យ​ចាប់អារម្មណ៍ Sultan ឈរពីលើស្ត្រីខ្ពស់ជាងគេនៅលើពិភពលោក​ ដែលមកពីប្រទេសទួកគីដូចគ្នាគឺ Rumeysa Gelgi មានកម្ពស់ ៧ ហ្វីត ០.៧ អ៊ីញ។ នាងត្រូវបានកត់ត្រានៅឆ្នាំ២០២១ នៅ​អាយុ ២៤ ឆ្នាំ​ដោយ Guinness World Records ថា​ជា​ស្ត្រី​ខ្ពស់​ជាង​គេ​។ កម្ពស់​របស់​នាង​ ក៏​ដោយសារ​ជំងឺ​មួយ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា Weaver Syndrome ដែល​ធ្វើ​​ឲ្យ​មនុស្ស​ម្នាក់​លូតលាស់​លឿន​ណាស់​។

អាជីព

ឈ្មោះ​របស់ Sultan Kösen ឥឡូវ​នេះ​ត្រូវ​បាន​ទទួល​ស្គាល់​គ្រប់​ទី​កន្លែង​ជុំវិញ​ពិភពលោក ហើយ​គាត់​បាន​ល្បីល្បាញ​ដោយសារ​កម្ពស់​មិន​ធម្មតា​របស់​គាត់។ ចាប់តាំងពីបានទទួលការព្យាបាលដ៏សំខាន់ ​ដែលគាត់ត្រូវការដើម្បីបញ្ឈប់​ការលូតលាស់​របស់គាត់ Sultan ត្រូវបានអញ្ជើញឲ្យសម្តែងក្នុងខ្សែភាពយន្តហូលីវូដមួយចំនួន។ ក្នុងឆ្នាំ ២០១៦ គាត់បានទទួលយកតួនាទីជាខ្សែភាពយន្ត​ដំបូង ក្នុងរឿង Achieving the Impossible ។

គាត់បានប្រាប់កាសែត Daily Mail ថា “ទីបំផុតខ្ញុំបានសម្រេចចិត្តដោយខ្លួនឯង នៅពេលដែល​អ្នកនិពន្ធ​រឿង​មក​លេងខ្ញុំនៅ Mardin ពួកយើងបាននិយាយគ្នានៅទីនោះ ហើយខ្ញុំចូលចិត្ត​ប្រធានបទ​នៃ​ការសម្រេចបាននូវអ្វីដែលមិន​អាចទៅរួច” ។ គាត់បានចំណាយពេលជាច្រើនក្នុងឆ្នាំ ២០១៦ ទស្សនា​មហាសមុទ្រ​ឥណ្ឌាជាមួយ Magic Circus of Samoa ។

ការរៀបការ

ប្រពន្ធ Sultan គឺនាង Merve Dibo មាន​កម្ពស់​ត្រឹម​តែ ៥ ft ៩ in (១.៧៥ ម៉ែត្រ) បាន​ជួប​គ្នា​តាម​រយៈ​មិត្ត​ភក្តិ​ណែនាំ​គ្នា​ទៅ​ទៅ​មក​។ ពួកគេបានរៀបការពីរខែក្រោយមក។ គូស្នេហ៍មួយគូ​នេះ បានរីករាយក្នុងពិធីជប់លៀង​មង្គលការយ៉ាងពេញទំហឹង បន្ទាប់ពីពិធីនេះ មានភ្ញៀវជាង ១.៥០០នាក់ រួមទាំងតំណាងមកពី Guinness World Records និងឥស្សរជនក្នុងស្រុកផងដែរ។


ប្រពន្ធ​របស់​គាត់​មាន​អាយុ​តិច​ជាង​គាត់ ១០ ឆ្នាំ ប៉ុន្តែ​មិន​មែន​ជា​បញ្ហា​របស់​គាត់​ទេ។ បញ្ហាប្រឈមដ៏ធំបំផុត ដែល​Kösen ​ត្រូវប្រឈមមុខគឺការប្រាស្រ័យទាក់ទង ជាមួយប្រពន្ធជាទី ស្រឡាញ់របស់គាត់ដែលនិយាយភាសា​អារ៉ាប់ ខណៈ​គាត់​និយាយ​ទួកគី។ ប៉ុន្តែ Sultan បិង Merve Dibo និយាយថានេះ​ក៏នៅតែមិនមែនជាឧបសគ្គសម្រាប់ពួកគេដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖នារីទួរគីបំបែកកំណត់ត្រា Guinness ជាស្រ្តីមានកម្ពស់ខ្ពស់ជាងគេលើលោក


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្លូវហ្សាលឌឺហ្គោល (ផ្លូវ២១៧) នឹង​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់ រួម​ជា​មួយ​ផ្លាស់​ប្តូរ​ការ៉ូឡាថ្មី ដើម្បី​យក​ធ្វើ​ជា​ផ្លូវ​គំរូ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់អគារទីចាត់ការ អគារបណ្ណាល័យ បន្ទប់ទឹក និងផ្ដល់អាហារ១ពេលដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាទួលចំប៉ី ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

បារាំង-អង់គ្លេស ចេញមុខកែនទ័ពអឺរ៉ុប​៣ម៉ឺន​នាក់ ​បញ្ជូនទៅអ៊ុយក្រែន ធ្វើឲ្យរុស្ស៊ី ក្តៅឆេវ

ចរាចរណ៍១៩ ម៉ោង មុន

អធិការរងខណ្ឌ ៧ មករា ម្នាក់ បើករថយន្តធ្លាក់ស្ពាន ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់-ស្រាល ៤ នាក់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មន្ត្រី​អាមេរិក​ប្រាប់​អ៊ុយក្រែន ឲ្យឈប់ឈ្លោះជាមួយ​ ត្រាំ ហើយងាកមកស៊ីញ៉េកិច្ចព្រមព្រៀងផ្តល់ធនធាន​រ៉ែ​វិញ

Sokha Hotels

ព័ត៌មានពេញនិយម