Connect with us

KPT+

ក្បួនសាមញ្ញៗទាំង ៦ ជួយថែទាំផ្លូវចិត្តមិនឱ្យស្ត្រេសផ្ដេសផ្ដាស

បានផុស

នៅ

បញ្ហា​សុខភាព​ផ្លូវចិត្តជា​រឿង​ស្មុគស្មាញ ពេលខ្លះ​យើង​ខំ​ប្រឹង​តាំង​ចិត្ត​មិន​គិត​សោះ តែ​នៅ​ធ្វើ​មិន​បាន ព្រោះ​ខួរក្បាល​មិន​ស្តាប់​បញ្ជា។ ដើម្បី​ឲ្យ​មាន​សុខភាព​ផ្លូវ​ចិត្ត​ល្អ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ណែនាំ​ឲ្យ​យើង​ធ្វើ​រឿង ៦ ចំណុច ខាងក្រោម​នេះ។

១- ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ

The Truth About Exercise Trends | Northwestern Medicine
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ហាត់​ប្រាណ​ជា​ប្រចាំ​ជួយ​ឲ្យ​រាងកាយ​យើង​មាំមួន មិន​សូវ​មាន​ជំងឺ​មក​បៀត​បៀន ឯ​បញ្ហា​ផ្លូវចិត្ត​ក៏​ល្អ​ទៀត។ យើង​គួរ​តែ​ឆ្លៀត​ពេល​ហាត់​ប្រាណ លេង​កីឡា ឬ​ជិះកង់ ឲ្យ​បាន​ហោច​ណាស់ ៣០នាទី/ថ្ងៃ។

២- ញ៉ាំ​អាហារ​សុខភាព

មិន​ខុស​ពី​ការ​ហាត់ប្រាណ​ប៉ុន្មាន​ទេ ការ​ញ៉ាំ​អាហារ​បាន​ត្រឹមត្រូវ​តាម​ក្បូន​ខ្នាត មានបន្លែ ផ្លែឈើ ត្រី សាច់ ចម្រុះគ្នា ឯ​រសជាតិ​វិញ​មិន​ប្រៃ-ផ្អែម ឬ​មាន​ខ្លាញ់​ច្រើន នោះ​ជួយ​ទាំង​សុខភាព​ផ្លូវកាយ និង​ផ្លូវ​ចិត្ត។

៣- គេង​ឲ្យ​បាន​គ្រប់​គ្រាន់

26 Things to Before Bed to Lose Weight — Eat This Not That

ដំណេក​​គ្រប់​គ្រាន់​ធ្វើ​ឲ្យ​យើង​អារម្មណ៍​ស្រស់ស្រាយ មាន​ថាមពល​​គ្រប់គ្រាន់​សម្រាប់​ធ្វើ​ការងារ ដូច្នេះ​យើង​ត្រូវ​គេង​ឲ្យ​បាន ៨ ម៉ោង/ថ្ងៃ។

៤- កុំលាក់​រឿង​ស្មុគស្មាញ

មាន​រឿង​ក្នុង​ចិត្ត​ត្រូវ​និយាយ​ចេញ​ឲ្យ​អស់​ជាមួយ​មនុស្ស​ដែល​យើង​ទុក​ចិត្ត អាច​ជួយ​ជា​គំនិត​យើង​បាន កុំ​លាក់​ទុក​ម្នាក់​ឯង នាំ​ឲ្យ​បញ្ហា​កាន់​ចាក់ស្រែះ ដោះស្រាយ​មិន​រួច​ទៅ​ជា​មាន​សម្ពាធ​ផ្លូវ​ចិត្ត​កាន់​តែ​ធ្ងន់​ទៅៗ។

៥- ដើរ​លេង​ជាមួយ​គ្រួសារ ឬ​មិត្តភក្តិ

Asia's New Last-Minute Booking Habits Open Ways to Generate More Demand  Across Travel Ecosystem

យើង​គួរ​តែ​ចំណាយ​ពេល​សប្បាយ​ខ្លះ​ជាមួយ​ក្រុម​គ្រួសារ ឬ​ពួកម៉ាក​ជិតស្និទ្ធ កុំ​គិត​តែ​ពី​សម្រុក​ធ្វើការ ឬ​រៀន​ពេក បើ​មិន​អ៊ីចឹង​ទេ​ខួរក្បាល​ច្បាស់​ជា​ស្ត្រេស​ស្លាប់​ហើយ។

៦- កាត់​បន្ថយ​គ្រឿង​ស្រវឹង

មនុស្ស​មួយ​ចំនួន​គិត​ថា គ្រឿង​ស្រវឹង​អាច​បំបាត់​ទុក្ខ​កង្វល់​បាន តែ​មិន​ដូច្នេះ​ទេ ផឹកស្រា​រឹត​តែ​ស្មុគ​ស្មាញ​ឡើង និង​មាន​ផល​ប៉ះពាល់​ចំពោះ​សុខភាព​ច្រើន​ទៀត៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ គោលបំណងក្នុងឆ្នាំ២០២២ គឺវិលត្រឡប់មកស្រឡាញ់ខ្លួនឯងវិញ

ចុចអាន៖ ដឹងគុណសម្បត្តិមួយនេះ អ្នកខ្ជិលសមាធិនឹងភ្ញាក់ខ្លួនមិនខាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម