KPT+
មុនឆ្នាំថ្មីមកដល់ គួរបោះចោលវត្ថុចាស់ៗ ៥ នេះ ក្នុងទូខោអាវឲ្យអស់
ឆ្នាំថ្មីជិតចាប់ផ្តើមហើយ យើងអាចនឹងចង់បានសម្លៀកបំពាក់ថ្មីជំនួសរបស់ចាស់ក្នុងទូ។ ប៉ុន្តែក្រឡេកមើលក្នុងទូ បែជាចង្អៀត រកកន្លែងដាក់មិនឃើញទៅវិញ ។
ដូច្នេះហើយ អ្នកក៏គួរបោះចោលវត្ថុចាស់ៗដើម្បីនាំរបស់ថ្មីៗចូលមកវិញ ៖
១ សំលៀកបំពាក់ចាស់ៗ
សំលៀកបំពាក់ខ្លះៗ ដែលអ្នកមិនបានពាក់ក្នុងរយៈពេល ១០ ឆ្នាំ ត្រូវប្រាប់ខ្លួនឯងថា វាដល់ពេលដែលត្រូវនិយាយលាហើយ ។ កុំគិតថាថ្ងៃណាមួយ អ្នកអាចពាក់វាម្ដងទៀត ព្រោះរបស់ទុកកាន់តែយូរនឹងកាន់តែចង្អៀតប្រើលែងបាន ដូច្នេះអ្នកមិនបានប្រើវាទៀតទេ។
របស់អស់នោះ អាចបរិច្ចាគដល់អ្នកដទៃ ឬបោះចោលក៏បាន។

២ រ៉ូបកូនក្រមុំ
វាអាចជាការសម្រេចចិត្តដ៏លំបាកមួយ ក្នុងការបោះវាចោលឬបរិច្ចាគ។ ព្រោះវាអាចជាឈុតថ្លៃ និងមានតម្លៃសម្រាប់យើង។ ប៉ុន្តែអ្នកត្រូវតែបោះចោល ដើម្បីជាការលាឆ្នាំចាស់។
៣ របស់ដែលអ្នកដទៃផ្ដល់ឲ្យ ហើយអ្នកមិនចូលចិត្ត
មិនថារបស់យើងទិញមក ឬគេឲ្យទេ ហើយយើងមិនបានពាក់វាសូម្បីតែម្ដងសោះ។ ដូច្នេះគួរតែបរិច្ចាគ ឬប្រគល់វា ទៅឲ្យនរណាក៏បាន។
៤ ឈុតកាលនៅរៀន
តាមពិតឈុតវិទ្យាល័យ សុទ្ធតែមានអត្ថន័យល្អសម្រាប់យើងគ្រប់គ្នា ប៉ុន្តែឈុតទាំងនេះ យើងអាចបោះវាចោល ឬបរិច្ចាគបាន ព្រោះបើទុកនៅយើងក៏បានត្រឹមកប់ចោលដដែល។

៥ វត្ថុឥតបានការ
មានវត្ថុមួយចំនួន យើងមិនគួរទុកនៅនាំតែចង្អៀតទូ ឬផ្ទះនោះទេ។ របស់អស់នោះ យើងអាចបោះចោល ឬធ្វើអ្វីម៉្យាងដល់អ្នកដែលគេគ្មានក៏បានបុណ្យច្រើន។
យ៉ាងណាមិញ ឆ្នាំថ្មីជិតមកដល់ហើយ របស់ណាមិនគួរទុកទេ មិនបាច់ទុកនាំចង្អៀតឡើយ។ គួរទិញចូលឬផ្លាស់ទីវត្ថុថ្មី ដើម្បីឲ្យមានសិរីសួស្ដី និងសំណាងល្អចូលមានដល់ជីវិត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ