KPT+
តើល្អទេ ឱ្យកូនតូចចូលរៀនមុនគ្រប់អាយុ?
ប៉ាម៉ាក់ភាគច្រើន នៅបច្ចុប្បន្ននេះ បញ្ជូនកូនតូចទៅសាលារៀន ឬមត្តេយ្យសិក្សា ទាំងមិនទាន់គ្រប់អាយុ ដោយសារចង់ឲ្យកូនតូចរៀនឆាប់ចេះ ស្គាល់វិន័យ សម្របខ្លួនជាមួយក្មេងដទៃ រួមជាមួយប៉ាម៉ាក់រវល់នឹងការងារ អត់មានពេលមើលថែកូនផងដែរ។
តើការបញ្ជូនកូនតូចទៅរៀនទាំងមិនទាន់គ្រប់អាយុដូច្នេះ ផ្ដល់ការវិវត្តអ្វីខ្លះ?

ដើម្បីឆ្លើយនឹងសំនួរនេះ យើងពិនិត្យលើការសិក្សាមួយរបស់អាមេរិក ក្រោម “គម្រោងការត្រៀមខ្លួនចូលរៀន Chicago” ដែលបានសិក្សាលើការចូលរៀនរបស់កុមារ ៤៦៦នាក់ អាយុ ៣-៤ឆ្នាំ អស់រយៈពេល ១០ឆ្នាំ។ កុមារតូចៗចំនួនពាក់កណ្ដាល បានចូលរៀនជាមួយគ្រូមានវិជ្ជាជីវៈខ្ពស់ និងបានបង្រៀនពីយុទ្ធសាស្ត្រវិន័យបែបវិជ្ជមាន រួមជាមួយការផ្ដល់ជំនួយគ្រប់គ្រងបញ្ហាស្ត្រេសនៅក្នុងថ្នាក់រៀន។ ចំណែកពាក់កណ្ដាលទៀត ចូលរៀនក្នុងថ្នាក់ដែលមានកម្មវិធីសិក្សាធម្មតា។
អ្នកស្រាវជ្រាវ រកឃើញថា កុមារតូចៗដែលមានរៀនជាមួយគ្រូមានវិជ្ជាជីវៈ មានវិន័យផ្ទាល់ខ្លួនល្អ និងមានមូលដ្ឋានក្នុងសិក្សាល្អ ជាងកុមារដែលរៀនក្នុងថ្នាក់មានកម្មវិធីសិក្សាធម្មតា។
អ្នកនាំពាក្យសមាគមន៍ផ្នែកកុមារអាមេរិក P. Gail Williams បញ្ជាក់ថា ការចូលរៀនមុនគ្រប់អាយុ មានអត្ថប្រយោជន៍ជាច្រើន ដោយវាជួយឲ្យកុមារតូចៗ រៀនពីការទំនាក់ទំនងជាមួយក្មេងផ្សេងទៀត។ កុមារតូចៗ ចូលចិត្តលេងជាមួយគ្នា ហើយតាមរយៈការលេងនេះ វាជួយឲ្យកុមាររៀននិយាយពាក្យសម្ដីជាមួយកុមារផ្សេងទៀត។
ចំណែកលោកស្រី Tara Phebus នាយក នៃវិទ្យាស្ថាន Nevada សម្រាប់គោលនយោបាយ និងការស្រាវជ្រាវលើកុមារ បញ្ជាក់ថា ការចូលរៀនមុនគ្រប់អាយុ ជួយបង្កើនការនិយាយពាក្យសម្ដី ជំនាញអាន ក៏ដូចជាការអភិវឌ្ឍជំនាញគណិតវិទ្យា ដូចជាការរាប់ រៀបចំ និងកត់ចំណាំ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ បង្រៀនកូនយល់ចិត្តអ្នកដទៃ បង្កើនភាពវ័យឆ្លាតផ្នែកអារម្មណ៍
ចុចអាន៖ ជំរុញឱ្យកូនរៀន ឬធ្វើ Homework ច្រើនពេក អាចប៉ះពាល់ទាំងសុខភាព និងរឿងសំខាន់ៗប៉ុន្មានចំណុចទៀត

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ